ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ CIMB នាំ​យក​ដើមឈើ​គគីរ​១០០​ដើម​ដាំ​នៅ​បរិវេណ​វិទ្យាល័យ​កំពង់ថ្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ លោក​ជំទាវ ជា សិរី​អគ្គនាយក​បច្ចេកទេស ធនាគារ​នៃ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ៖ ការ​ជួបជុំ​គ្នា​ដាំ​ដើមឈើ​របស់​យើង​នៅ​ពេល​នេះ គឺជា​ការ​រួម​គ្នា​ដើម្បី​លើកកម្ពស់​ស្មារតី​ឲ្យ​ចេះ​ស្រឡាញ់​ថែរក្សា​ដើមឈើ និង​ព្រៃឈើ​តាម​រយៈ​ការ​ដាំ​ដុះ​ថ្មី​សំដៅ​ធ្វើ​ឲ្យ​ទីធ្លារ​សាលារៀន​មាន​សោ​ភ័​ណ្ឌ​ភាព​កាន់តែ​ស្រស់បំព្រង…

ខេត្តកំពង់ធំ ៖ លោក​ជំទាវ ជា សិរី​អគ្គនាយក​បច្ចេកទេស ធនាគារ​នៃ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ៖ ការ​ជួបជុំ​គ្នា​ដាំ​ដើមឈើ​របស់​យើង​នៅ​ពេល​នេះ គឺជា​ការ​រួម​គ្នា​ដើម្បី​លើកកម្ពស់​ស្មារតី​ឲ្យ​ចេះ​ស្រឡាញ់​ថែរក្សា​ដើមឈើ និង​ព្រៃឈើ​តាម​រយៈ​ការ​ដាំ​ដុះ​ថ្មី​សំដៅ​ធ្វើ​ឲ្យ​ទីធ្លារ​សាលារៀន​មាន​សោ​ភ័​ណ្ឌ​ភាព​កាន់តែ​ស្រស់បំព្រង និង​សម្រាប់​ផ្ដល់​ជា​ម្លប់​ដល់​សាលារៀន និង​ផ្ដល់​ជា​ម្លប់​ឲ្យ​សិស្ស​ជ្រក​សម្រាក​លេង​ក​ម្សា​ន​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ ជា សិរី ថ្លែង​ទៅ​កាន់​សិស្សានុសិស្ស​វិទ្យាល័យ​កំពង់ថ្ម ដែល​បាន​មក​ចូលរួម​ដាំ​កូន​ឈើ​កាល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ដែល​បាន​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​កំពង់ថ្ម ស្ថិត​ក្នុង​ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ​។

លោក​ជំទាវ អគ្គនាយក​បច្ចេកទេស បាន​បន្ត​ទៅ​ទៀត​ថា ៖ ដើមឈើ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​សរីរាង្គ​មានជីវិត​ទាំងអស់​លើ​ភព​ផែនដី​ទាំង​មនុស្ស សត្វ​និង​រុក្ខជាតិ​។ ប៉ុន្តែ​ដើម្បី​រក្សា​និរន្តរភាព​ព្រៃឈើ​បាន​នោះ លុះត្រា​ណា​មនុស្ស​ទាំងអស់​ចេះ​ទាញ​យក​ផលប្រយោជន៍​ពី​ព្រៃ​ធម្មជាតិ​ទាំងនេះ ដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ​ទើប​មិន​មានការ​បាត់បង់ និង​គង់វង្ស​ព្រៃឈើ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​។

ហើយ​តា​រយៈ​សកម្មភាព​ដែល​យើង​រួម​គ្នា​ធ្វើ​នា​ពេល​នេះ ក៏​បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​គ្រប់គ្រង ការពារ អភិរក្ស និង​អភិវឌ្ឍ​ព្រៃឈើ​នៅ​កម្ពុជា​ឲ្យ​បាន​ចីរភាព​នោះ​ផង​ដែរ​។

ជាមួយ​នេះ​ដែរ​ការ​ជួបជុំ​របស់​យើង​នៅ​ថ្ងៃនេះ​ដែរ ក៏​ជា​និមិត្តរូប​នៃ​ការ​រួបរួមសាមគ្គី​គ្នា ឯកភាព​គ្នា និង​សហការ​គ្នា ដើម្បី​បុព្វហេតុ​កសាង ការពារ និង​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ​​រុងរឿង ។ ហើយ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​យុវជន​យើង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា យុវជន​យើង​មាន​តួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​កសាង​ជាតិ​មាតុភូមិ ប្រកបដោយ​ស្មារតី​សាមគ្គី និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ជាតិ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ជា សិរី បាន​បញ្ជាក់​ឲ្យ​សិស្សានុសិស្ស​យើង​បានដឹង​ពី​ផលប្រយោជន៍​ព្រៃឈើ​ផង​ដែរ​គឺថា នៅ​ក្នុង​ព្រៃឈើ ១ ហិច​តា អាច​បញ្ចេញ​ឧស្ម័ន​អុក​ស៊ី​សែន បាន​ចំនួន ២,៧​តោន​, កែ​ច្នៃ​ក្រដាស​ឡើង​វិញ​១​តោន , អាច​រក្សា​ទុក​ព្រៃឈើ​បាន​១៧ ដើម ស្មើនឹង​ប្រេង ១.៤០០​លី​ត្រ ដែល​ស្មើនឹង​ថាមពលអគ្គីសនី ៤.០០០ វ៉ា​ត់ និង​ស្មើនឹង​ទឹក ២៧.០០០​លី​ត្រ​។

តាម​រយៈ​លោក​ជំទាវ ជា សិរី នៅ​ក្នុង​ឱកាស​នោះ​ធនាគារ CIMB​បាន​ឧបត្ថម្ភ​ដល់​វិទ្យាល័យ​កំពង់ថ្ម​មាន ៖ ម៉ាស៊ីនបូមទឹក​១​គ្រឿង ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿង និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​ថ្នាក់​ទី​១២ ត្រូវ​ប្រលង​ចំនួន​២១៦​នាក់​។ ដោយឡែក​សម្រាប់​លោក​ជំទាវ​ផ្ទាល់​ក៏​បាន​ឧបត្ថម្ភ​ប៊ូល​១​ឈុត ១២​គ្រាប់ ដើម្បី​លើកកម្ពស់​គុណភាព​កីឡា​ប៉េ​តុង​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ