ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម្ចាស់​និង​សមត្ថកិច្ច​ដេញ​តាម ម្នាក់​សម្ងំ​ក្នុង​​ទឹកស្រះ​ ម្នាក់ទៀត​​ផ្លោះ​របង​ផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទទួល​ម្តាយ​ចេញពី​ធ្វើការ​នៅ​រោងចក្រ លុះដល់​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​ទូរស័ព្ទ​រោ​ទិ៍​ហើយ​ក៏​បាន​លើក​ចុច​មើល​បណ្តើរ​ជិះ​ម៉ូតូ​បណ្តើរ ពេល​នោះ​ក៏​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​បន្ថែម​ល្បឿន​បើក​គេចខ្លួន តែ​ក៏​ត្រូវ​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​ពីក្រោយ និង​ស្រែក​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ល្បាត ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទទួល​ម្តាយ​ចេញពី​ធ្វើការ​នៅ​រោងចក្រ លុះដល់​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​ទូរស័ព្ទ​រោ​ទិ៍​ហើយ​ក៏​បាន​លើក​ចុច​មើល​បណ្តើរ​ជិះ​ម៉ូតូ​បណ្តើរ ពេល​នោះ​ក៏​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​បន្ថែម​ល្បឿន​បើក​គេចខ្លួន តែ​ក៏​ត្រូវ​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​ពីក្រោយ និង​ស្រែក​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ល្បាត ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ជួយ​ប្រដេញ​តាម និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ភ្លាម​ៗ​នៅ​ក្នុង​ស្រះ​ទឹក ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា នៅ​ចំណុច​ទល់មុខ​ផ្សារ​សា​រឿ​ន​យ៉ា​ន្នី នៅ​តាម​បណ្តា​យ​ផ្លូវ​២១៧ ស្ថិត​នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ រ៉េ​ត រតនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ទិញ​អេ​ត​ចាយ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ជនសង្ស័យ​ទាំង​២​ជិះ​ម៉ូតូ​ចាស់​មួយ​គ្រឿង ម៉ាក​ស៊ី​រ៉ូ​ស អត់​មាន​ស្លាក​លេខ ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។

ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ វ​ណ្ណី លី​វណ្ណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ក្នុង​គោលបំណង​ទៅ​យក​ម្តាយ​ចេញពី​ធ្វើការ​នៅ​រោងចក្រ សេ​អា​ណូ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​គាត់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ទូរស័ព្ទ​ដៃ​របស់​គាត់​ក៏​បាន​រោ​ទិ៍ ហើយ​គាត់​ក៏​ដក​ចេញពី​ហោប៉ៅ​ខោ​មក​ចុច​មើល ភ្លាម​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មក​ស្រប​ទិស​គ្នា​ពីក្រោយ ដោយ​ជនសង្ស័យ​ម្នាក់​អង្គុយ​ខាងក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​គាត់​បាន​សម្រេច​ហើយ​បន្ថែម​ល្បឿន​ម៉ូតូ​បត់​ឆ្វេង​ចូល​ផ្លូវ​បេតុង បើក​គេច​ខ្លួន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​នោះ​គាត់​ក៏​ជិះ​តាម​ពីក្រោយ និង​ស្រែ​កថា​ចោរ​ៗ​ផ្អើល​ដល់​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ដង្កោ​ជួយ​ដេញ​តាម​ភ្លាម​ៗ រហូត​ចូល​ដល់​ក្នុងភូមិ​តា​ឡី មាន​ស្រះ​ទឹក​មួយ​កន្លែង​នៅ​ជិត​ផ្ទះ​តា​ម៉េ​វ​លក់​ស៊ុប ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ផ្តួល​ម៉ូតូ​ចោល រួច​លោត​ចូល​ស្រះ​ទឹក​សម្ងំ​លាក់ខ្លួន​ក្នុង​ទឹក​នោះ ចំណែក​បក្ខពួក​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​បាន​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​រត់​ផ្លោះ​របង​ផ្ទះ​ប្រជាពលរដ្ឋ គេចខ្លួន​បាត់​ស្រមោល​។

បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​លោត​ចុះ​ទឹក​សម្ងំ​ជិត​មួយ​ម៉ោង​មិន​ព្រម​ឡើងគោក​ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​ប៉ុស្តិ៍​និង​ខណ្ឌ​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​នោះ​ក្របួច​យក​ជនសង្ស័យ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​សង្កាត់​ដង្កោ​ដើម្បី​សួរនាំ និង​ប្រគល់​ទៅ​អោយ​ខាង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជើងឯក​ចាត់ការ​បន្ត ព្រោះ​ជា​ម្ចាស់​មូលដ្ឋាន​កើតហេតុ​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជើងឯក ចំណែក​ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដង្កោ ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ