ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ លី ច័ន្ទ​សីហា ជូន​កាដូ​១​ដល់​​កូនស្រី​ទើបតែ​២​ឆ្នាំ តម្លៃ​១៨​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លី ច័ន្ទ​សីហា បាន​ក្លាយជា​នារី​មេម៉ាយ មើលថែ​ទាំ​កូនស្រី​តូច​ម្នាក់ ប្រកប​ដោយ​អារម្មណ៍​រឹង​ប៉ឺង​។ អ្នក​នាង​មិន​ទាន់​សម្រេចចិត្ត​បើក​បេះដូង​ទទួលយក​បុរស​ថ្មី​ណា​ធ្វើ​ជា​គូគាប់​ប៉ះប៉ូវ​ផ្លូវចិត្ត​ឡើយ​។ ទោះជា​មាន​សម្រស់​ស្អាត តែ​ប្រហែលជា​ស្នេហា​ល្អក់កក​លើក​ទី​១​នេះ​ហើយ​អាច​ជា​ការ​ឃុំ​មិន​អោយ​អ្នក​នាង​សម្រេចចិត្ត​ឆាប់​យក​គ្រួសារ​ម្តងទៀត…

រាជធានី​ភ្នំពេញ ៖ លី ច័ន្ទ​សីហា បាន​ក្លាយជា​នារី​មេម៉ាយ មើលថែ​ទាំ​កូនស្រី​តូច​ម្នាក់ ប្រកប​ដោយ​អារម្មណ៍​រឹង​ប៉ឺង​។ អ្នក​នាង​មិន​ទាន់​សម្រេចចិត្ត​បើក​បេះដូង​ទទួលយក​បុរស​ថ្មី​ណា​ធ្វើ​ជា​គូគាប់​ប៉ះប៉ូវ​ផ្លូវចិត្ត​ឡើយ​។ ទោះជា​មាន​សម្រស់​ស្អាត តែ​ប្រហែលជា​ស្នេហា​ល្អក់កក​លើក​ទី​១​នេះ​ហើយ​អាច​ជា​ការ​ឃុំ​មិន​អោយ​អ្នក​នាង​សម្រេចចិត្ត​ឆាប់​យក​គ្រួសារ​ម្តងទៀត ដោយ​ងាយ​ៗ​នោះ​ទេ​។

តារា​សម្ដែង​ទឹកភ្នែក​ស្រី លី ច័ន្ទ​សីហា បាន​ធ្វើ​ពិធី​ខួបកំណើត​គម្រប់​២​ឆ្នាំ ឱ្យ​កូនស្រី​ដែល​មានមុខមាត់​ឃ្យូ​ត គួរ​ឱ្យ​ស្រឡាញ់​កាលពី​យប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ មុន​នេះ បើ​ទោះជា​កម្មវិធី​ពុំ​សូវ​ជា​ធំដុំ​ក៏​ពិតមែន ប៉ុន្តែ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​តារា​សិល្បៈ និង​ផលិតករ ផលិតកម្ម​ល្បី​ៗ​មក​ចូលរួម​ជា​កិត្តិយស​ផង​ដែរ​។ ទោះជា​កម្មវិធី​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​គ្រោងទុក​ក៏​ពិតមែន​ក្ដី ប៉ុន្តែ​លី ច័ន្ទ​សីហា បាន​អញ្ជើញ​តារា​សិល្បៈ​ប្រុស​ស្រី ផលិតករ​ល្បី​ៗ​ស្ទើរតែ​ជាង​១០​តុ បូក​រួម​ទាំង​សមាជិកគ្រួសារ​ផង​ដែរ​។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​តារា​រូប​នេះ​បាន​ជប់លៀង​ធ្វើ​ពិធី​ខួបកំណើត​ឱ្យ​កូនស្រី​ឈ្មោះ គម្រប់​អាយុ​២​ឆ្នាំ​។ ដោយសារ​ប្រថុចញ៉ុច​នៅ​ក្នុង​រៀបចំ​ធ្វើ​ពិធី នាង​ក៏​ពុំ​ទាន់​បាន​ប្រគល់​កាដូ​អ្វី​ជា​អនុស្សាវរីយ៍​ដល់​កូនស្រី​ភ្លាម​ៗ​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ នាង​បាន បង្ហើប​ពី​កាដូ​ផ្គាប់ចិត្ត​ដល់​កូនស្រី​ដែល​មាន​វ័យក្មេង​ខ្ចី​នៅឡើយ​នោះ​គឺ ផ្ទះ​មួយ​ល្វែង ដែល​មាន​តម្លៃ​ដល់​ទៅ​១៨​ម៉ឺន​ដុល្លារ ដែល​កំពុង​តែ​ធ្វើការ​សាង​សាងសង់​នឹង​រួចរាល់​ជា​ស្ថា​ប​ពរ​នៅ​ឆ្នាំ​ក្រោយ ក្នុង​បុរី​ប៉េង​ហ៊ួ​ត ហើយ​នាង​ក៏​ត្រៀម​នឹង​ធ្វើ​ពិធី​ធំដុំ​សារ​ជា​ថ្មី​ផង​ដែរ​។

ទាក់ទង​នឹង​ការងារ​សិល្បៈ​វិញ​នាង​ក៏​បាន​បញ្ជាក់​ថា នាង​ទើបតែ​បញ្ចប់​ការ​ថត​រឿង​ភាគ​បញ្ចាំង​ក្នុង​រោង​ភាពយន្ត​ថ្មី​ៗ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ហើយ​នាង​អាច​នឹង​សុំ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ​សិន ដោយសារ​នាង​ចង់​ទុក​ពេល​មើល​កូន​តូច និង​ពង្រឹង​អាជីវកម្ម​សម្អាងការ ពិសេស​មួយទៀត​គឺ​ផលិតផល​សម្រស់​ផ្នែក​ទីផ្សារ​អន​ឡាន​ដែល​នាង​បាន​ផ្ដាច់មុខ​យក​មក​លក់ និង​បោះ​ដុំ​ឱ្យ​តំណាង​ចែកចាយ​ស្ទើរ​គ្រប់​ខេត្ត​-​ក្រុង និង​ទាំង​ក្នុង និង​ក្រៅប្រទេស​ផង​ដែរ​។

នៅ​ពេល​សួរ​ដល់​រឿង​អនាគត​កូនស្រី​ជាទី​ស្រឡាញ់ នាង​ក៏​បាន​អះអាង​យ៉ាង​មុតមាំ​ថា នាង​ពិតជា​ចង់ឱ្យ​កូនស្រី​ក្លាយទៅជា​អ្នកជំនួញ ជា​ជាង​ធ្វើ​ជា​អ្នកសិល្បៈ​ដូច​រូប​នាង​។ បើ​ទោះជា​មើលឃើញ​ពី​រូប​សម្រស់​ស្រស់​ស្អាត​ទាក់ទាញ និង​គួរ​ឱ្យ​ស្រឡាញ់​តាំងពី​មិន​ទាន់​ពេញវ័យ​យ៉ាងណា​ក្ដី នាង​នឹង​ព្យាយាម​ជម្រុញ​កូន​ឱ្យ​ក្លាយជា​អ្នក​រកស៊ី ។ ប៉ុន្តែ​បើសិនជា​កូន​មាន​ចំណង់​ចំណូលចិត្ត​ផ្នែក​ខាង​សិល្បៈ នាង​ក៏​ពុំ​ឃាត់ឃាំង​នោះ​ដែរ ពីព្រោះ​នាង​មិន​អាច​កំណត់​វាសនា​របស់​កូន​បាន​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ ក៏​ធ្លាប់​មាន​ខាង​ស្ព​ត​ផលិតផល​ទឹកដោះគោ​ផ្សេង​ៗ​បាន​ទាក់ទង​សុំ​ឱ្យ​កូនស្រី​របស់​នាង​ថត​ផ្សាយពាណិជ្ជកម្ម​ឱ្យ ប៉ុន្តែ​ដោយសារ​កូន​របស់​នាង​នៅ​តូច​ពេក និង​ចរចា​តម្លៃ​ពុំ​ទាន់​ត្រូវ ទើប​នាង​សុំ​បដិសេធ​សំណើរ​។ ហើយ​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​កូនស្រី នាង​ក៏​បាន​បង្ហោះ​សា​ផ្ដាំផ្ញើ និង​ជូនពរ​ជា​ច្រើន​ដល់​កូនស្រី សូម​ឱ្យ​មាន​សុខភាព​ល្អ ក្លាយជា​មនុស្ស​ជាទី​ស្រឡាញ់​ឱ្យ​មាន​សំណាង ជួប​តែ​រឿង​ល្អ​ក្នុង​ជីវិត ពិសេស​មាន​មាន​អនាគត​មួយ​ដ៏​ល្អ​ប្រសើរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ