ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​យន្តហោះ​ធ្លាក់ ​មេបញ្ជាការ​ម្នាក់​ប្រកាស​ទទួល​ស្គាល់​ហើយ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ មេបញ្ជាការ​កងទ័ពអាកាស​នៃ​កងកម្លាំង​ឆ្នាំ​បដិវត្តន៍​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១១ ខែ​​មករា ឆ្នាំ​២០២០ បាន​​ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​គ្រោះ​មហន្តរាយ​នៃ​ការ​បាញ់​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយ​ក្រែ​ន​១​គ្រឿង កាលពី​ថ្ងៃ​ទី​៨ ខែ​មក​រា​…

ប្រទេស​អ៊ី​រ៉​ង់ ៖ មេបញ្ជាការ​កងទ័ពអាកាស​នៃ​កងកម្លាំង​ឆ្នាំ​បដិវត្តន៍​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១១ ខែ​​មករា ឆ្នាំ​២០២០ បាន​​ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​គ្រោះ​មហន្តរាយ​នៃ​ការ​បាញ់​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយ​ក្រែ​ន​១​គ្រឿង កាលពី​ថ្ងៃ​ទី​៨ ខែ​មក​រា​ ក្រោយ​ហោះ​ឡើង​បន្តិច​ចេញពី​ព្រ​លាន​យន្តហោះ​ក្រុង​តេ​ហេ​រ៉​ង់ ដោយ​មី​ស៊ីលអ៊ីរ៉​ង់​១​គ្រាប់​ដែល​បាញ់​ច្រឡំ​។

សោកនាដកម្ម​នោះ​បណ្ដាល​ឲ្យ​មនុស្ស​​​១៧៦​នាក់​បាន​បាត់​បង់​ជីវិត ដែល​ភាគច្រើន​ជា​ជនជាតិ​អ៊ី​រ៉​ង់ ​និង​ជនជាតិ​កា​ណា​ដា​។ ក្រៅពី​នេះ​ ក៏​មាន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន អង់គ្លេស ស៊ុ​យ​អែ​ត ​និង​អ៊ុយ​ក្រែ​ន​។

ឧត្ដមសេនីយទោ​ អា​ម៉ា​រ៉ា​លី​ហា ​ហ្សុី​ហ្សា​ដេ​ហ៍ ក្នុង​សេចក្ដីថ្លែងការណ៍​ជាង​១០​នាទី​មួយ តាម​ទូរទស្សន៍​រដ្ឋ​ថ្លែង​ថា ខ្ញុំ​បានដឹង​ពី​សោកនាដកម្ម​នោះ ខណៈ​ខ្ញុំ​ស្ថិត​នៅ​ភាគ​ខាងលិច​ប្រទេស​បន្ទាប់​ពី​អ៊ី​រ៉​ង់​បាញ់​មី​ស៊ី​ល ប្រឆាំង​បណ្ដា​មូលដ្ឋាន​យោធា​ដែល​មាន​កង​ទាហាន​អា​មេ​រិ​ក​នៅ​អ៊ីរ៉ាក់។ ការ​បាញ់​របស់​អ៊ីរ៉​ង់​នេះ​ជា​ការ​សងសឹក​ចំពោះ​ការផ្តាច់​យក​ជីវិត ​ឧត្ដមសេនីយ​អ៊ី​រ៉​ង់​ កា​សេ​ម​សូឡី​ម៉ា​នី តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អា​មេ​រិ​ក​នៅ​ក្រុង​បា​ដា​ដ​។ ខ្ញុំ​សូម​ទទួលខុសត្រូវ​ទាំងស្រុង​ ចំពោះ​គ្រោះ​មហន្តរាយ​នេះ ហើយ​ខ្ញុំ​សុខចិត្ត​ធ្វើ​តាម​រាល់​សេច​ក្ដីសម្រេច​។ ខ្ញុំ​សុខចិត្ត​ស្លាប់​ជា​ជាង​ឃើញ​គ្រោះថ្នាក់​បែប​នេះ​។

ឧត្ដមសេនីយ​រូប​នោះ​បន្ត​ថា នា​យប់​មាន​គ្រោះថ្នាក់​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​កម្រិត​​សង្គ្រាម​។ យប់​នោះ​យើង​ត្រៀម​សម្រាប់​ជម្លោះ​ទាំងស្រុង​មួយ ដោយសារ​ការ​គំរាម​នានា​របស់​អា​មេ​រិ​ក​។ ពេល​នោះ​ខ្ញុំ​ចាត់​ទុក​ថា​ សង្គ្រាម​កើត​មាន មក​ពី​វត្តមាន​របស់​យន្តហោះ​ជា​ច្រើន​នៅ​​លើ​អាកាស​តំបន់​ម​ជ្ឈឹ​ម​បូ​ព៌ា មាន​ទាំង​បណ្ដា​យន្តហោះ​សង្គ្រាម​និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​មួយ​ចំនួន​ផង ដែល​បញ្ជូន​មក​បន្ថែម​កម្លាំង​។ នោះ​ជា​ផលវិបាក​នៃ​អំពើអាក្រក់​របស់​អា​មេ​រិ​ក គឺ​ភាព​តានតឹង​ដែល​គេ​បង្កើត​ឡើង​ក្នុង​តំបន់​និង​បណ្ដា​សកម្មភាព​របស់​គេ​។

ឧត្ដមសេនីយ​រូប​នេះ​បន្ត​ថា មាន​ច្រើន​ពេល​ដែល​ប្រព័ន្ធ​ការពារ​អាកាស​រាយការណ៍​ថា បណ្ដា​មី​ស៊ីល​បណ្ដែត​ត្រូវ​បាន​បាញ់​សំដៅ​ប្រទេស​យើង រួច​ពេល​នោះ​យើង​ត្រៀម​បាញ់​ដោយ​ម្រាមដៃ​ស្ថិត​លើ​ប៊ូ​តុង​រួច​ស្រេច​។ មានការ​ផ្ដល់​ព័ត៌មាន​នានា​ប្រាប់​លោក​ថា មានការ​បាញ់​មី​ស៊ីល​បណ្ដែត​ហើយ​ប្រតិបត្តិ​ករ​ប្រព័ន្ធ​មី​ស៊ីល​បាន​បាញ់​ធ្លាក់​យន្តហោះ ព្រោះ​យល់​ថា​ជា​មី​ស៊ី​ល​បណ្ដែត​មួយ​។

មានការ​ច្រឡំ​របស់​ប្រតិបត្តិ​ករ តែ​ប្រព័ន្ធ​គមនាគមន៍​ហាក់​ត្រូវ​គេ​អុកឡុក​រំខាន ជា​ផលវិបាក​មិន​អាច​ឲ្យ​គេ​អាច​ទាក់ទង​នរណា​បាន​។ គេ​មាន​ពេល​តែ​១០​វិនាទី​ដើម្បី​ធ្វើការ​សម្រេចចិត្ត ថា​តើ​ត្រូវ​បាញ់​ឬ​មិន​បាញ់​។ គួរ​ឲ្យ​សោកស្ដាយ​គោលដៅ​ពុំ​មែន​ជា​មី​ស៊ី​ល​បណ្ដែត​តែ​ជា​យន្តហោះ​ដឹក​អ្នក​ដំណើរ​ទៅ​វិញ​។ មនុស្ស​របស់​យើង​ម្នាក់​បាន​ច្រឡំ ហើយ​រូបគេ​ស្ថិត​ក្រោម​បញ្ជា​របស់​យើង​ដូច្នេះ​ការ​ទទួលខុសត្រូវ​ធ្លាក់​លើ​យើង​។ វា​ជា​ការ​សម្រេច​ប្រញាប់ប្រញាល់​ពេក​របស់​មនុស្ស​ម្នាក់ ទើប​មាន​គ្រោះ​មហន្តរាយ​ដ៏​ធំ​នេះ​។

អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១១​មក​រា​បាន​សុំ​ទោស​ចំពោះ​ការ​បាញ់​ធ្លាក់​យន្តហោះ​នេះ​។ ​ចំណែក​ប្រធានា​ធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ទាមទារ​ឲ្យ​មានការ​ដាក់ទោស​បណ្ដា​ពិរុទ្ធជន​ហើយ​ចេញ​សងការ​ខូចខាត​។ រីឯ​នាយក​រដ្ឋ​ម​ន្ត្រី​កា​ណា​ដា លោក​JUSTIN TRUDEAU ទាមទារ​តម្លាភាព​និង​ឲ្យ​មានការ​ស៊ើ​ប​អង្កេត​ដ៏​ស៊ី​ជម្រៅ​មួយ និង​វែកមុខ​បណ្ដា​អ្នក​ទទួល​ខុស​ត្រូវ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ