ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​រក​ឱកាស​ជួបជុំ​ពិភាក្សា​គ្នា​អំពី​ធម៌​វិន័យ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​បាន​ទេសនា​អប់រំ​បរិស័ទ​ទាំងឡាយ​ឱ្យ​ចេះ​បែងចែក​ពេលវេលា​ឱ្យ​មានឱកាស​ជា​ចំណែក​ខ្លះ​សម្រាប់​ជួបជុំ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ធម៌​វិន័យ​ជា​គុណប្រយោជន៍​ដល់​ការ​រីក​ចម្រើន​សាស្តា ។ ការ​ជួបជុំ​ពិភាក្សា​អំពី​ធម៌​វិន័យ​គប្បី​មាន​លោក​អ្នកចេះ​ដឹង​ជ្រៅជ្រះ​ដែល​ជា​អ្នកមាន​គុណធម៌ និង​សីលធម៌​ខ្ពង់ខ្ពស់​ចូលរួម​ផង ដើម្បី​បំបាត់​នូវ​ច​ម្ង​ល់​គ្រប់យ៉ាង ។ មួយទៀត​គឺ​ដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានា​និង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា​ក្នុង​កិច្ចការ​ផ្សេង​ៗ ដែល​ទ​ង្វើ​បែប​នេះ គឺជា​ការ​សាបព្រោះ​នូវ​វប្បធម៌​អហិង្សា​និង​សន្តិភាព​ផង​ដែរ ។…

ព្រះ​បរម​សាស្តា​បាន​ទេសនា​អប់រំ​បរិស័ទ​ទាំងឡាយ​ឱ្យ​ចេះ​បែងចែក​ពេលវេលា​ឱ្យ​មានឱកាស​ជា​ចំណែក​ខ្លះ​សម្រាប់​ជួបជុំ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ធម៌​វិន័យ​ជា​គុណប្រយោជន៍​ដល់​ការ​រីក​ចម្រើន​សាស្តា ។

ការ​ជួបជុំ​ពិភាក្សា​អំពី​ធម៌​វិន័យ​គប្បី​មាន​លោក​អ្នកចេះ​ដឹង​ជ្រៅជ្រះ​ដែល​ជា​អ្នកមាន​គុណធម៌ និង​សីលធម៌​ខ្ពង់ខ្ពស់​ចូលរួម​ផង ដើម្បី​បំបាត់​នូវ​ច​ម្ង​ល់​គ្រប់យ៉ាង ។

មួយទៀត​គឺ​ដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានា​និង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា​ក្នុង​កិច្ចការ​ផ្សេង​ៗ ដែល​ទ​ង្វើ​បែប​នេះ គឺជា​ការ​សាបព្រោះ​នូវ​វប្បធម៌​អហិង្សា​និង​សន្តិភាព​ផង​ដែរ ។

ការ​សាកសួរ​ដេញដោល​រក​ចំណុច​ល្អ​យ៉ាងនេះ គឺជា​ការ​បង្កើត​នូវ​ចំណេះដឹង​ច្បាស់លាស់​ជា​បន្តបន្ទាប់ ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​និង​កើត​ផលប្រយោជន៍​ដល់​ខ្លួនឯង​និង​សង្គម​ជាតិ​ពិតប្រាកដ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ