ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ភ្ជង់​ប្លន់​មិន​បាន បា.ញ់​ឡើង​លើ​២​គ្រាប់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ ២០២០ មាន​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បាន​ភ្ជង់​កាំភ្លើង​បាញ់​គំរាម​ប្លន់​យក​កាបូប​លុយ​ពី​អ្នកលក់​ស្រា​បៀរ​ម្នាក់ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ឈប់​ដាក់​ស្រា​បៀរ​ឱ្យ​ម៉ូយ​នៅ​ចំណុច​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ ២០២០ មាន​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បាន​ភ្ជង់​កាំភ្លើង​បាញ់​គំរាម​ប្លន់​យក​កាបូប​លុយ​ពី​អ្នកលក់​ស្រា​បៀរ​ម្នាក់ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ឈប់​ដាក់​ស្រា​បៀរ​ឱ្យ​ម៉ូយ​នៅ​ចំណុច​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។

ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ឈ្មោះ អឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​បើករថយន្ត​ដឹក​ស្រា​បៀរ​ដាក់​តាម​ដេប៉ូ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ឈប់​ដាក់​ស្រា​បៀរ​នៅ​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជន​ដៃដល់​មួយ​ក្រុម​បាន​ភ្ជង់​កាំភ្លើង​គំរាម​ប្លន់​យក​កាបូប​លុយ​ពី​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្ទុះ​រត់​យក​ទាំង​កាបូប​លុយ ហើយ​ត្រូវ​ជនសង្ស័យ​បាញ់​ឡើង​លើ​ចំនួន​២​គ្រាប់ ។ ក្នុង​ហេតុការណ៍​នោះ​មិន​មាន​នរណា​រង​របួស​នោះ​ទេ​ហើយ​ក៏​មិន​មាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ដែរ ។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច ជន​ដៃដល់​ក៏​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​ស្រាវជ្រាវ​រក​ក្រុម​ជន​ដៃដល់ ដើម្បី​យក​មក​ផ្តន្ទា​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ