ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​សា​រឿ​ន ច័ន្ទ ត្រឡប់​មក​សាង​កេរ្តិ៍​ឈ្មោះ​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាង​ភាព​ល្បីល្បាញ​អស់​ច្រើន​ឆ្នាំ កីឡាករ សា​រឿ​ន ច័ន្ទ បាត់​មុខ​ឈឹង​មួយ​រយៈ​ធំ ដោយ​ការ​បង្ហាញខ្លួន​លើក​នេះ នៅ​តែ​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍ ព្រោះ​អាច​ដណ្ដើម​បាន​កៅអី​១៦​នាក់…

រាជធានី​ភ្នំពេញ ៖ សាង​ភាព​ល្បីល្បាញ​អស់​ច្រើន​ឆ្នាំ កីឡាករ សា​រឿ​ន ច័ន្ទ បាត់​មុខ​ឈឹង​មួយ​រយៈ​ធំ ដោយ​ការ​បង្ហាញខ្លួន​លើក​នេះ នៅ​តែ​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍ ព្រោះ​អាច​ដណ្ដើម​បាន​កៅអី​១៦​នាក់ ក្នុង​ការ​ប្រកួត​កីឡាប្រដាល់​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​១១ មក​រា ឆ្នាំ​២០២០​។ នេះ​ជា​ជោគជ័យ​ធំ​មួយ ដែល​កីឡាករ​ធ្លាប់​ល្បីឈ្មោះ​រូប​នេះ​សាង​ឡើងជា​ថ្មី បន្ទាប់​ពី​ត្រូវ​គេ​ប៉ាន់​ស្មានថា ធ្លាក់ដៃ​ទៅ​ហើយ​។

គូប្រកួត​បើក​ឆាក​វាយ​ដណ្ដើម​យក​កៅអី​ឡើង​ទៅ​យក​ពាន​នៅ​ថ្ងៃ​នោះ គឺ​កីឡាករ សា​រឿ​ន ច័ន្ទ និង ឌុន សុ​ភុ​ត ដោយ​អ្នក​ទាំង​២​ចេញ​មក​វាយ​គ្នា​មិន​សម្ចៃ​ដៃ​តែ​ម្ដង ដល់​ថ្នាក់​ធ្វើ​ឱ្យ​មានការ​ហ៊ោ​ពេញ​សង្វៀន​។ នេះ​ជា​កម្មវិធី​ប្រកួត​ប្រដាល់ កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) រៀបចំ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នា​រេញ​ប្រដាល់ ប៉ុ​ស្តី៍​លេខ​៥ ហើយ​នេះ​ជាស​ប្តា​ហ៍​ទី​៥ ប្រកួត​ជម្រុះ​ជុំ​ទី​១ ។ ៤​ស​ប្តា​ហ៍​កន្លង​ទៅ រកបាន​ជើង​ខ្លាំង​៨​រូប​ហើយ ដើម្បី​តតាំង​យក​ភាព​លេចធ្លោ​បន្ត​ទៀត​។

គូប្រកួត​ពាន​បង្គោល​ក្រហម សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប៉ះ​បង្គោល​ខៀវ ឌុន សុ​ភុ​ត មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ចូល​ការ​វាយ​ពី​ទឹក​ទី​១ មក កីឡាករ​ទាំង​២​បាន​ប្រវាយប្រតប់​គ្នា​ពេញ​រេញ ភ្លាម​ៗ​តែ​ម្តង​ធ្វើ​ឱ្យ​កម្ម​វិ​ធឹ​រិ​ត​តែ​ក្តៅ​ឡើង​ៗ​។

ជា​ពិសេស​ស្នៀត​ប្រដាល់​របស់​សិស្ស​ប្អូន សុ​ភុ​ត វាយ​មក​ម្តង​ៗ​ធ្វើ​ឱ្ រៀមច្បង​បុក​ពោះ​មិន​តិច​នោះ​ទេ​។ សុ​ភុ​ត ធ្វើ​ឱ្យ​ដៃគូ​ម្ខាង​ទៀត​ស្ពឹ​ត​មុខ​មិន​តិច​នោះ​ទេ នៅ​ពេល​កាច់​បំបាក់​ជើង​ថ្មី​មិន​បាន​ភ្លាម​ៗ​។

ទោះ​យ៉ាងណា ដោយសារ សា​រឿ​ន ច័ន្ទ ខ្ញី​ចាស់​សម្បូរ​តិច​និ​ច​ប្រកួត ក៏​បាន​យកឈ្នះ​សិស្ស​ប្អូន ដោយ​​ពិ​ន្ទុះ​យ៉ាង​ប្រផិតប្រផើយ​ដែរ មិន​ងាយស្រួល​ពេក​ឡើយ​។ បាន​កាន់​ជុំ​ទី​២ តែ សា​រឿ​ន ច័ន្ទ ត្រូវ​បង្វឹក​ហាត់​របៀប​ចេញ​ក្បាច់​ប្រដាល់​ឱ្យ​ល្អ​ទៀត ព្រោះ​ជើង​ខ្លាំង​ៗ​ប៉ះ​គ្នា កាន់តែ​ល្អមើល​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ