ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ១គូកំពុងជិះម៉ូតូសុខៗ រថយន្ត​បើក​មក​​កៀរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្សារ​មួយគូ​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់​តែ​ត្រូវ​រថយន្ត​ទ្រុង​ដឹក​ក្រណាត់​១​គ្រឿង​បើក​កៀរ​អ្នក​ទាំង​២ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​យុវជន​ជា​សង្សារ​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​បែកក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​មួយ​រំពេច ។ ចំណែកឯ​នារី​ជា​សង្សារ​បាន​រង​របួសស្រាល និង​យំសោក​បោក​ខ្លួន​ឱប​សង្សារ​បណ្ដូលចិត្ត​គួរ​ឲ្យ​សង្វែគ ក្រោយមក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​អ្នក​ភូមិ​ដេញ​តាម​ចាប់​ប្រគល់​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​។…

រាជធានី​ភ្នំពេញ ៖ សង្សារ​មួយគូ​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់​តែ​ត្រូវ​រថយន្ត​ទ្រុង​ដឹក​ក្រណាត់​១​គ្រឿង​បើក​កៀរ​អ្នក​ទាំង​២ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​យុវជន​ជា​សង្សារ​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​បែកក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​មួយ​រំពេច ។ ចំណែកឯ​នារី​ជា​សង្សារ​បាន​រង​របួសស្រាល និង​យំសោក​បោក​ខ្លួន​ឱប​សង្សារ​បណ្ដូលចិត្ត​គួរ​ឲ្យ​សង្វែគ ក្រោយមក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​អ្នក​ភូមិ​ដេញ​តាម​ចាប់​ប្រគល់​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​នៅ​លើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

យុវជន​ដែល​បាត់​បង់ជីវិត​ឈ្មោះ បឺ​យ សី អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​កណ្តោល ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ចំណែក​នារី​ជា​សង្សារ​ដែល​រង​របួសស្រាល​ឈ្មោះ លី សុ​ខណាន អាយុ​២១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ។ អ្នក​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១F-៩១០៣ ។

ដោយឡែក​ភាគី​ខាង​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មាន​ឃ្លប់​ដឹក​ក្រណាត់ ពណ៌ ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៣៧៣៩ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ផ​ន ផា​ណាំង អាយុ​១៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​ក្រណាត់ មាន​ទីលំនៅ​ក្នុងភូមិ​តា​យាន ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​អ្នក​ភូមិ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភព​ពី​នារី​ជា​សង្សារ​បាន​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ យុវជន​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​នាង​ចេញពី​បន្ទប់​ជួល​របស់​នាង​ស្ថិត​នៅ​នៅ​ឯ​ស្រុក​អង្គស្នួល​ទៅ​យក​អត្តសញ្ញាណប័ណ្ណ​របស់​យុវជន​ជា​សង្សារ​នៅ​កន្លែង​ស្នាក់​នៅ​ឯ​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ដើម្បី​យក​ទៅ​ភ្ជាប់​ជាមួយ​ឯកសារ​ចូល​ធ្វើ​ការងារ​រោងចក្រ​។ លុះ​ពេល​ជិះ​ម៉ូតូឌុប​គ្នា ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​តាម​ពីក្រោយ​ព្រមទាំង​បើកបរ​ក្នុង​ល្បឿន​លឿន​ថែម​ទៀត​ផង ។ លុះ​ពេល​ទៅ​ដល់​ទន្ទឹម ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បត់​ស្តាំ​កៀរ​ម៉ូតូ​របស់​ពួក​នាង បណ្ដាល​ឲ្យ​ដួល​ខ្ទាត​យុវជន​ជា​សង្សារ​ចូល​ក្រោម​កង់​រថយន្ត​កិន​ចំ​ក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បែប​នេះ​តែ​ម្តង ។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​ធម្មតា​មិនលឿន​នោះ​ទេ ប៉ុន្តែ​រថយន្ត​ទ្រុង​ដឹក​ក្រណាត់​នោះ​វិញ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ណាស់ បន្ទាប់​មក​ក៏​បាន​បត់​ស្ដាំ​កៀរ​អ្នក​ជិះ​ម៉ូតូ​ទាំង​កម្រោល និង​កិន​យុវជន​ខាងលើ​ចំ​ក្បាល​តែ​ម្ដង​។

ក្រោយមក​អ្នកបើកបរ​រថយន្ត​នោះ​បាន​ព្យាយាម​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​ត្រូវ​ពួក​គាត់​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ