ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍កើតក្នុង​វត្ត​ឧណ្ណាលោម​​ ឆេះ​ព្រះ​ពុទ្ធរូប​ជា​ច្រើន​អង្គ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​គង់នៅ​វត្ត​ឧណ្ណាលោម​ភ័យ​ស្លន់ស្លោ ភ្លាម​ៗ​បាន​ស្ទុះស្ទា​ដងទឹក​យក​ទៅ​ជះ​ពន្លត់ភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​ព្រះ​ពុទ្ធរូប​ជា​ច្រើន​អង្គ​នៅ​ក្នុង​ព្រះ​វិហារ​វត្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទីយប់ថ្ងៃ​ទី​៩ មក​រា ក្នុង​វត្ត​ឧណ្ណាលោម សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។ តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​គង់នៅ​វត្ត​ឧណ្ណាលោម​ភ័យ​ស្លន់ស្លោ ភ្លាម​ៗ​បាន​ស្ទុះស្ទា​ដងទឹក​យក​ទៅ​ជះ​ពន្លត់ភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​ព្រះ​ពុទ្ធរូប​ជា​ច្រើន​អង្គ​នៅ​ក្នុង​ព្រះ​វិហារ​វត្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទីយប់ថ្ងៃ​ទី​៩ មក​រា ក្នុង​វត្ត​ឧណ្ណាលោម សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មន្ត្រី​សង្ឃ​មើល​ការ​ខុស​ត្រូវ​ព្រះ​នាម តឺ​ល វ័​ន្ត ព្រះ​ជន្ម​២៤​ឆ្នាំ គង់នៅ​វត្ត​ឧណ្ណាលោម បាន​ទូរស័ព្ទ​ប្រាប់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍​នឹង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​បាន​ទាន់​ពេលវេលា ។ ក្នុង​ហេតុការណ៍​នោះ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​បញ្ជាក់​ថា​ខាង​ម៉ូតូ​ទឹក​របស់​លោក​មក​ចំនួន​៤​គ្រឿង និង​បាញ់​អស់​ទឹកតែ​៣​គ្រឿង​តែ​ប៉ុណ្ណោះ ។

ការ​ពន្លត់ភ្លើង​ឆេះ​នេះ​បាន​ប្រើប្រាស់​រថយន្ត​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ មក​ជួយ​អន្តរាគមន៍​បន្ត​ទៀត​ដោយ​បាញ់​ទឹក​អស់​៣​គ្រឿង​ស្មើនឹង​៧​ជើង ទើប​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល ។

អគ្គី​ភ័យ​ខាងលើ​បាន​ឆេះ​ខូចខាត​ព្រះ​ពុទ្ធរូប​ធ្វើ​ពី​ឈើ​និង​ថ្ម​អស់​ជា​ច្រើន​ព្រះ​អង្គ ។ ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​ឆេះ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃសីល ៕​

អត្ថបទសរសេរ ដោយ