ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំបន់​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស​ដែលមាន​ប​ញ្ហា​កកស្ទះ​ចរាចរណ៍​ស្ទើរ​រៀងរាល់ថ្ងៃ​នោះ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ស្ថា​បនា​ផ្លូវ​ក្រោម​ដី នៅ​ក្រោម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នា​ពេល​ឆាប់​ៗ​នេះ​ហើយ ដើម្បី​ជួយ​សម្រួលដល់​ការ​ធ្វើ​ដំណើរ​របស់​សិស្ស និស្សិត​និង​ប្រជាពលរដ្ឋ ។ គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ…

រាជធានី​ភ្នំពេញ ៖ តំបន់​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស​ដែលមាន​ប​ញ្ហា​កកស្ទះ​ចរាចរណ៍​ស្ទើរ​រៀងរាល់ថ្ងៃ​នោះ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ស្ថា​បនា​ផ្លូវ​ក្រោម​ដី នៅ​ក្រោម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នា​ពេល​ឆាប់​ៗ​នេះ​ហើយ ដើម្បី​ជួយ​សម្រួលដល់​ការ​ធ្វើ​ដំណើរ​របស់​សិស្ស និស្សិត​និង​ប្រជាពលរដ្ឋ ។

គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

លោក ឃួ​ង ស្រេង ថ្លែង​ថា អាជ្ញាធរ​ចាំបាច់​ណាស់​ត្រូវ​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​តំបន់​ខាងលើ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រយៈពេល​វែង ដោយសារ​តែ​បច្ចុប្បន្ន​តំបន់នេះ​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ សិស្សនិស្សិត និង​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថាគម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ ព្រោះ​នេះ​ជា​ការ​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ចំ​គោលដៅ គ្មាន​ការ​រំខាន​ដោយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ