ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​អំពាវនាវ​រក​យុត្តិធម៌ ខណៈ​ធ្វើ​បុណ្យ​គម្រប់៧ថ្ងៃ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ពិធី​បុណ្យសព​គម្រប់​៧​ថ្ងៃ នៃ​មរណភាព​របស់​ស្ត្រី​និង​កូន​នៅពេល​សម្រាល​នោះ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បានសំណូមពរ​និង​អំពាវនាវ​ដល់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​អន្តរាគម​ន៍រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ព្រោះ​ការ​បាង់បង់ជីវិត​មនុស្ស​ដល់​ទៅ​២​នាក់ ពិតជា​មិនធម្មតា​ទេ ។…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ពិធី​បុណ្យសព​គម្រប់​៧​ថ្ងៃ នៃ​មរណភាព​របស់​ស្ត្រី​និង​កូន​នៅពេល​សម្រាល​នោះ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បានសំណូមពរ​និង​អំពាវនាវ​ដល់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​អន្តរាគម​ន៍រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ព្រោះ​ការ​បាង់បង់ជីវិត​មនុស្ស​ដល់​ទៅ​២​នាក់ ពិតជា​មិនធម្មតា​ទេ ។

សំណូមពរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ នៅ​លំនៅ​ឋាន​ស្ត្រី​រង​គ្រោះ ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ នា​ព្រឹក​ថ្ងៃ​នោះ បុរស​ជា​ប្តី​មិន​អាច​ផ្ដល់​ការ​សម្ភាសន៍​បាន​ទេ ដោយ​សារ​តែ​ការ​សោកសង្រេង​ខ្លាំង​ពេក ​ចំពោះ​ការ​បាត់បង់​ភរិយា​និងកូន​ដែល​ទើបតែនឹង​ចាប់បដិសន្ធិ ។ ប៉ុន្តែ​អ្នកស្រី ទុ​យ សុខ​កៀង ដែល​ត្រូវជា​បងស្រី​របស់​ស្ត្រីឈ្មោះ ទុ​យ ចរិយា ដែល​បានបាត់បង់ជីវិតនៅ​ពេល​សម្រាលកូន​នោះ និយាយ​ថា ក្រោយ​ពី​ប្អូនស្រី​គាត់បានបាត់បង់ជីវិត នៅ​ពេល​សម្រាលកូន​នៅ​គ្លីនិក​ឯកជន យឹ​ម ផល្លា នោះ គាត់​ឃើញ​មេធាវី​របស់​គ្លីនិក​ខាងលើ មក​ទាក់ទង​សុំ​ចរចា​សម្របសម្រួល​ជា​សំណងរ​ប្ប​វេណី ។

ប៉ុន្តែ​ការ​ចរចា​របស់​មេធាវី​គ្លីនិក​ឯកជន យឹ​ម ផល្លា គឺ​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​សំណង​មាន​
តម្លៃ​ទាប​ពេក ហើយ​ជីវិតមនុស្ស​២​នាក់​បានបាត់បង់ជីវិតក្នុង​ពេល​តែ​មួយ គឺ​សោកស្តាយ​ខ្លាំង​ណាស់ ។ ម្យ៉ាងវិញទៀត ប្អូនស្រី​គាត់​ពេល​មានជីវិត​រស់នៅ បាន​ចងការ​ប្រាក់​គេ​ដើម្បី​បើក​តូប​កាត់ដេរ​ទើបតែ​បាន​១​ខែ​ប៉ុណ្ណោះ ពេល​នេះ​បាន​បាត់បង់ជីវិត ដោយ​ធ្លាក់​បន្ទុក​មក​លើ​ប្អូនថ្លៃ​របស់​គាត់​ដែល​ជា​ប្តី ដែល​កំពុង​ទទួល​ការ​ខុស​ត្រូវ​មើល ថែ​កូនស្រី​តូច​ម្នាក់​ទៀត​ផង ។

ក្នុង​នាមរូប​គាត់​ជា​បង និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ សូម​លើកដៃ​សំពះ សុំ​អង្វរ​ដល់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏​ដូច​ជាស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​នរ៉ា​នី ហ៊ុន សែន សូម​មេត្តា​អន្តរាគមន៍​ជួយ​ដល់ ក្រុម​គ្រួសារ​គាត់​ផង ។ ជាមួយ​នេះ សូម​ជួយ​ពិនិត្យ​មើល​គ្លីនិក​ខាងលើ​នេះ​ផង បើ​នៅ​តែ​បណ្ដោយបែប​នេះ ច្បាស់​ជា​មាន​មនុស្សបានបាត់បង់ជីវិត ទៀត​ជាក់​ជា​ពុំខាន​ឡើយ ។

សូម​រំឭក​ថា នា​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី២ ខែមករា ឆ្នាំ​២០២០ ស្ត្រី​ឈ្មោះ ទុ​យ ចរិយា អាយុ​៣១​ឆ្នាំ បាន​មក​សម្រាលកូន​ទី​២​នៅ​គ្លីនិកយឹ​ម ផល្លា ស្ថិត​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ពេល​កូន​កើតមក​បាន​​បាត់បង់ជីវិត ​ភ្លាម ចំណែក​ស្ត្រី​ជា​ម្តាយ​មាន​អាការ​ធ្លាក់ឈាម​ខ្លាំង ។ ពេល​នោះ​បុរស​ជា​ប្តី​ឈ្មោះ សេង គឹ​ម​ហេង ឃើញ​សភាព​ប្រពន្ធ​ចេះ​តែ​ខ្សោយ​ទៅ​ៗក៏​សុំ​ពេទ្យឆ្មប​បញ្ជូន​ប្រពន្ធ​គាត់​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។

ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត គ្រួ​ពេទ្យ​ប្រាប់​ថា​ ហួសពេល​ទៅ​ហើយនិង​បាន​ព្យាយាម​ជួយ​សង្គ្រោះ ប៉ុន្តែ​មិន​អាច​ជួយបាន​ឡើយ ហើយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​បាត់បង់ជីវិត ទៅ ។ ក្រោយ​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក៏​បាន​បញ្ជូន​សពស្ត្រី​រង​គ្រោះ​មក​កាន់​លំនៅ​ឋាន​វិញ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ