ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទុះ​ដូចគោលោត

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​អ្នកវិភាគ​សង្គម​បាន​កត់ត្រា​ទុក​ថា​…​បណ្តា​ឆ្នាំ​កន្លង​មក​មន្ត្រី​ជំនាញ​តាម​ខេត្ត​ខ្លះ​ស្ពឹក​ស្រពន់​…​ពេញ​និយម​ជើង​ដប់​…​ទុក​ឱ្យ​អ្នក​ប្រព្រឹត្ត​ល្មើស​រំលោភ​រួចរាល់​…​មានការ​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​សារព័ត៌មាន​នានា​…​ទើប​ស្ទុះ​ដូច​គោលោត​ចេញ​ទៅ​បង្ក្រាប ។ ជាក់ស្តែង​ការ​រំលោភ​ឆ្នេរ​ព្រែក​ត្រែង​ខេត្ត​ព្រះ​សីហ​នុ​…​គេ​ចាក់​ដី​រំលោភ​ចូល​ក្នុង​សមុទ្រ​រួចរាល់​…​មាន​អ្នកកាសែត​ផ្សព្វផ្សាយ​…​ទើប​ឃើញ​អាជ្ញាធរ​ចេញ​បង្ក្រាប​…​ឱ្យ​កាយ​ចេញ​វិញ​…​កាយ​មែន ប៉ុន្តែ​កាយ​ត្រឹម​ឧបកិច្ច​ប៉ុណ្ណោះ​…​អ្វី​ៗ​នៅ​ដដែល ។ ជាក់ស្តែង​ទៀត ឆ្នេរសមុទ្រ​…​ទីតាំង​មួយ​ក្នុង​ខេត្តកោះកុង​…​ក្រោយ​ពី​មាន​ប្រតិកម្ម​ខ្លាំង​ៗ…​ធ្លាយ​ប្រតិកម្ម​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​…​ទើប​មន្ត្រី​ជំនាញ​ស្ទុះ​រត់​ជាន់​គ្នា​ដូច​គោលោត​…​ចេញ​បទបញ្ជា​ឱ្យ​កាយ​ចេញ​វិញ ។ បាន​កាយ​ចេញ​វិញ​មែន​…​ប៉ុន្តែ​កំពុង​សង្ស័យ​កាយ​ឧបកិច្ច​…​កាយ​ចេញ​កុំឱ្យ​ថា​មិន​កាយ​…​ព្រោះ​ការ​ចាក់​លុប និង​ការ​កាយ​ចេញ​…​វា​មិន​ដែល​ដូច​ដើម​ទេ​…​គ្រាន់តែ​បានដឹង​ថា​…​អ្នកចេះ​រំលោភ​ក៏​ចេះ​ប្រើ​ល្បិច​…​ចេះ​ខ្លាច​ច្បាប់​ដែរ…

ក្រុម​អ្នកវិភាគ​សង្គម​បាន​កត់ត្រា​ទុក​ថា​…​បណ្តា​ឆ្នាំ​កន្លង​មក​មន្ត្រី​ជំនាញ​តាម​ខេត្ត​ខ្លះ​ស្ពឹក​ស្រពន់​…​ពេញ​និយម​ជើង​ដប់​…​ទុក​ឱ្យ​អ្នក​ប្រព្រឹត្ត​ល្មើស​រំលោភ​រួចរាល់​…​មានការ​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​សារព័ត៌មាន​នានា​…​ទើប​ស្ទុះ​ដូច​គោលោត​ចេញ​ទៅ​បង្ក្រាប ។

ជាក់ស្តែង​ការ​រំលោភ​ឆ្នេរ​ព្រែក​ត្រែង​ខេត្ត​ព្រះ​សីហ​នុ​…​គេ​ចាក់​ដី​រំលោភ​ចូល​ក្នុង​សមុទ្រ​រួចរាល់​…​មាន​អ្នកកាសែត​ផ្សព្វផ្សាយ​…​ទើប​ឃើញ​អាជ្ញាធរ​ចេញ​បង្ក្រាប​…​ឱ្យ​កាយ​ចេញ​វិញ​…​កាយ​មែន ប៉ុន្តែ​កាយ​ត្រឹម​ឧបកិច្ច​ប៉ុណ្ណោះ​…​អ្វី​ៗ​នៅ​ដដែល ។

ជាក់ស្តែង​ទៀត ឆ្នេរសមុទ្រ​…​ទីតាំង​មួយ​ក្នុង​ខេត្តកោះកុង​…​ក្រោយ​ពី​មាន​ប្រតិកម្ម​ខ្លាំង​ៗ…​ធ្លាយ​ប្រតិកម្ម​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​…​ទើប​មន្ត្រី​ជំនាញ​ស្ទុះ​រត់​ជាន់​គ្នា​ដូច​គោលោត​…​ចេញ​បទបញ្ជា​ឱ្យ​កាយ​ចេញ​វិញ ។ បាន​កាយ​ចេញ​វិញ​មែន​…​ប៉ុន្តែ​កំពុង​សង្ស័យ​កាយ​ឧបកិច្ច​…​កាយ​ចេញ​កុំឱ្យ​ថា​មិន​កាយ​…​ព្រោះ​ការ​ចាក់​លុប និង​ការ​កាយ​ចេញ​…​វា​មិន​ដែល​ដូច​ដើម​ទេ​…​គ្រាន់តែ​បានដឹង​ថា​…​អ្នកចេះ​រំលោភ​ក៏​ចេះ​ប្រើ​ល្បិច​…​ចេះ​ខ្លាច​ច្បាប់​ដែរ ។

តាម​កត់សម្គាល់​កំពុង​កើត​មាននៅ​ច្រើន​កន្លែង​ទៀត​…​នៅ​ក្នុង​រាជធានី ក៏​ដូច​ជា​នៅ​តាម​ជាយ​រាជធានី​…​កំពុង​ឈូស​ឆាយ​យក​ដី​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​យ៉ាង​រង្គាល​…​កំពុង​ចាក់​លុប​ទន្លេ​ពង្រីក​ផ្ទៃ​កោះ​…​ព្រោះ​កោះមាន​ដីដុះ​យឺត​ពេក​…​ត្រូវ​តែ​ចាក់​ថែម​ទើប​ដុះ​ឆាប់​…​អត់​មាន​ស្ទុះ​ដូច​គោលោត​ទេ ។

នៅ​ខេត្ត​កែប​ក៏​មានការ​រំលោភ​ឆ្នេរសមុទ្រ​ពុះកញ្ជ្រោល​ដែរ​…​មាន​ទាំង​ឯកជន​ចាក់​ពង្រីក​មុខ​សណ្ឋាគារ​លយ​ចូល​សមុទ្រ​…​មាន​ទាំង​រដ្ឋអំណាច​ខេត្ត​ចាក់​លុប​សមុទ្រ​…​ពង្រីក​ដី​មុខ​ខេត្ត​ឱ្យ​ធំ​ទូលាយ​…​អត់​ស្ទុះ​ដូច​គោលោត​ទេ ។

បើ​ឯកជន និង​រដ្ឋ​…​រំលោភច្បាប់​ឆ្នេរសមុទ្រ​ដូច​គ្នា​បេះបិទ​យ៉ាងនេះ​…​តើ​ឱ្យ​អ្នក​ណា​បង្ក្រាប​អ្នក​ណា​…​តើ
ឱ្យ «​គីង្គក់​លក់​ថ្នាំ​ស្រែង​» ដើរ​លក់ដាច់​ដែរ ឬ​អត់?…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ