ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សសរថ្ម​ធម្មជាតិ​អាយុ​ពាន់​ឆ្នាំ ប្រទះ​ឃើញ​ដុះ​តាម​ចង្កេះភ្នំ​ណា​ម​លៀ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សសរថ្ម​ធម្មជាតិ​អាយុ​ពាន់​ឆ្នាំ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណាំ​លៀរ ក្នុងស្រុក​ពេ​ជ្រា​ដា ដែល​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន កំពុង​ពិនិត្យ​ចងក្រង​បង្កើត​ជា​តំបន់​អភិរក្ស​បេ​តិ​ភណ្ឌ​ធម្មជាតិ​នៅភ្នំ​ណា​ម​លៀរ ខេត្តមណ្ឌលគិរី ។…

ខេត្តមណ្ឌលគិរី ៖ សសរថ្ម​ធម្មជាតិ​អាយុ​ពាន់​ឆ្នាំ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណាំ​លៀរ ក្នុងស្រុក​ពេ​ជ្រា​ដា ដែល​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន កំពុង​ពិនិត្យ​ចងក្រង​បង្កើត​ជា​តំបន់​អភិរក្ស​បេ​តិ​ភណ្ឌ​ធម្មជាតិ​នៅភ្នំ​ណា​ម​លៀរ ខេត្តមណ្ឌលគិរី ។

បើតាមលោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរបានឱ្យ​ដឹង​ថា សសរថ្ម​ធម្មជាតិ​រាប់​ពាន់​ដើម ​មាន​មុខកាត់​ចាប់ពី​៤០​ស.ម ដល់​៦០​ស.ម និង​ប្រវែង​រហូត​ដល់២ម៉ែត្រ ដុះ​ឡើង​ពី​ធម្មជាតិ​តាម​ចង្កេះភ្នំ​ណា​ម​លៀរ ដែល​មើលទៅ​ហាក់ ដូចជា​ត្រូវ​បាន​គេ​លើក​បន្ដុប​លើ​គ្នា​ដូច​រាង​ប្រា​សាទ​បុរាណ ​។ តាម​រយៈ​ការ​ស្រាវ​ជំហាន​ដំបូង ក្រៅពី​សសរថ្ម មាន​វត្តមាន​ដើម​រកា ដើម​ជ្រៃ​លាភ នាងនួន ធ្នង់ ស្រឡៅ ឈើទាល ដើម​ឬ​ស្សី ឈើ​ផ្សេង​ទៀត​នៅ​តំបន់​នោះ​ផង​ដែរ ដែល​ជា​សម្បត្តិ​ធម្មជាតិ កម្រ​ឃើញ​មាននៅ​តាម​តំបន់ការពារធម្មជាតិ​។

លោក​បានឱ្យ​ដឹងបន្ថែម​ថា លើស​ពី​នេះ តំបន់ការពារធម្មជាតិ​នេះ មាន​សត្វព្រៃ​ដូច​ជា​ក្តាន់​ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មា​របា សត្វ​កេងកង ជាដើម ព្រមទាំង​មាន​ទឹកធ្លាក់​ពីលើ​ដុំ​ថ្ម​ដ៏​ប្រណិត​ផង​ដែរ​ ។ តំបន់​ព្រៃ​ដែល​មាន​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​ទាំងនោះ ក៏​ជា​ជាទី​កន្លែង​សក្ការបូជា​ដ៏​ស័​ក្ត​សិទ្ធិ​តាម​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ជា​ច្រើន​ជំនាន់​មក​ហើយ​។

លោក លឿង កេសា​រោ បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​សិក្សា ក្រុមការងារ​មាន​គម្រោង​រៀប​ច​បង្កើត​ជា​តំបន់​អភិរក្ស​បេតិកភណ្ឌ​«​ឡាំ​មេះ​»​ដើម្បី​ថែរក្សា​សម្បត្តិ​ជាតិ សម្បត្តិ​ដូនតា និង​ជំនឿ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង ដោយ​ធ្វើការ​ចុះបញ្ជី​ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​បោះបង្គោល​កំណត់​ព្រំប្រទល់​ឱ្យ​បាន​ច្បាស់លាស់​។

ជុំវិញ​ការ​រក​ឃើញ​សម្បត្តិ​ធម្មជាតិ​ថ្មី​នេះ លោក លឿង កេស​រោ ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​១០ មក​រា ២០២០ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ស្រាវជ្រាវ​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។

ក្រុមការងារ​ធ្វើ​ដំណើរ ដោយ​រថយន្ត ផង និង​ដោយ​ម៉ូតូ​ផង បាន​ទៅ​ដល់ទី​តាំង​ធម្មជាតិ កន្លែង​វប្បធម៌​របស់​ជន​ដើម​ភា​តិច​នៅ​ក្នុង​តំបន់​។ នៅ​ទីនោះ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​លើ​តំបន់​សសរថ្ម​ធម្មជាតិ​ជា​ច្រើន​ផ្ទាំង ស្ថិត​នៅ​ភូមិ​លេខ​៥(​ឡាំ​មេះ​) ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ក្នុងភូមិ​សាស្ត្រ​តំបន់​របៀង​អភិរក្ស​ជីវៈចម្រុះ​«​ខេត្តមណ្ឌលគិរី​» ដែល​តាម​ការ​សិក្សា​ជំហាន​ដំបូង​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ។

អត្ថបទសរសេរ ដោយ