ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ប្រឆាំង​អី​ុ​រ៉​ង់ សភា​កម្រិត​អំណាច​​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ សភា​អា​មេ​រិ​ក​ត្រួតត្រា​ដោយ​ពួក​ប្រជាធិបតេយ្យ បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៩​ មក​រា​ សេចក្ដីសម្រេច​មួយ ដើម្បី​កម្រិត​អំណាច​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​នានា​ប្រឆាំង​អី​ុ​រ៉​ង់ ដែល​សេចក្ដីសម្រេច​នោះ​មាន​លក្ខណៈ​និមិត្តរូប​ខ្លាំង តែ​វា​ក៏​នាំ​ឲ្យ​លោក​ត្រាំ​ដែល​កំពុង​មាន​វិបត្តិ​ខ្លាំង​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​មានការ​ខ្វាយខ្វល់​ដែរ​។ ដោយ​ស្នើ​ដល់​លោក​ដូ​ណា​ល់​ត្រាំ​បញ្ចប់​រាល់​សកម្មភាព​យោធា​ប្រឆាំង​អី​ុ​រ៉​ង់…

សហរដ្ឋអាមេរិក៖ សភា​អា​មេ​រិ​ក​ត្រួតត្រា​ដោយ​ពួក​ប្រជាធិបតេយ្យ បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៩​ មក​រា​ សេចក្ដីសម្រេច​មួយ ដើម្បី​កម្រិត​អំណាច​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​នានា​ប្រឆាំង
​អី​ុ​រ៉​ង់ ដែល​សេចក្ដីសម្រេច​នោះ​មាន​លក្ខណៈ​និមិត្តរូប​ខ្លាំង តែ​វា​ក៏​នាំ​ឲ្យ​លោក​ត្រាំ​ដែល​កំពុង​មាន​វិបត្តិ​ខ្លាំង​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​មានការ​ខ្វាយខ្វល់​ដែរ​។

ដោយ​ស្នើ​ដល់​លោក​ដូ​ណា​ល់​ត្រាំ​បញ្ចប់​រាល់​សកម្មភាព​យោធា​ប្រឆាំង​អី​ុ​រ៉​ង់ ដោយ​គ្មាន​ការ​យល់ព្រម​របស់​សភា សេចក្ដីសម្រេច​នោះ​ត្រូវ​បាន​អនុម័ត ដោយ​២២៤​សំឡេង ​ទល់​នឹង​១៩៤​សំឡេង​ប្រឆាំង ​។ ទោះបី​យ៉ាង​ណា ​វា​ហាក់​ដួច​ជា​លំបាក​ដែរ ដែល​សេចក្ដីសម្រេច​នោះ​ត្រូវ​បាន​ព្រឹទ្ធសភា​ត្រួតត្រា​ដោយ​ពួក​សាធារណរដ្ឋ អនុម័ត ខណៈ​អ្នក​សាធារណរដ្ឋ​ភាគច្រើន​គាំទ្រ​លោក​ត្រាំ​ ។

ប៉ុន្តែ​គេ​កត់សម្គាល់​ឃើញ​ថា​មាន​អ្នក​សាធារណរដ្ឋ​៣​រូប បោះ​ឆ្នោត​គាំទ្រ​សេចក្ដីសម្រេច​នេះ​របស់​សភា​ដែរ ក៏​ទោះបី​លោក​ត្រាំ​អំពាវនាវ​ឲ្យ​ក្រុម​លោក​ប្រឆាំង​ក្ដី​។ លោក​MATT GAETZ​ដែល​តាម​ធម្មតា​ជា​អ្នកការ​ពារ​លោក​ត្រាំ​ខ្លាំង​បំផុត​នោះ​និយាយ​ថា ការ​បោះ​ឆ្នោត​របស់​លោក​គឺ​ប្រឆាំង​នឹង​សង្គ្រាម​រុ​ាំ​រ៉ៃ​ថ្មី​មួយទៀត​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា​។

ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី​ណា​ន​សី​ុ​ពី​ឡូ​សី​ុ​អះអាង​ថា ជាមួយ​ការ​អនុម័ត​នេះ​ សភា​គោរព​កាតព្វកិច្ច​របស់​​ខ្លួន​ការពារ​ប្រជាជន​អា​មេ​រិ​ក​។លោកស្រី​បន្ត​ថា​ប្រសិនបើ​គ្មាន​ការ​សម្រេច​របស់​សភា ដើម្បី​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ នោះ​រដ្ឋាភិបាល​របស់​លោក​ត្រាំ ត្រូវ​តែ​បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ​ខាង​យោធា​ប្រឈម​មុខជា​មួយ​អី​ុ​រ៉​ង់ ៕

អត្ថបទសរសេរ ដោយ