ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ១​ឆ្នាំ​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​បទល្មើស​៣៨៤​លើក ឃាត់ខ្លួន​មនុស្ស​ដល់​ទៅ​១២០០​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​១​ឆ្នាំ​២០១៩​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​៣៨៤​លើក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១២០០​នាក់​ បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​មានការ​ថយ​ចុះ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។ បើ​យោង​តាម​របាយ​កាណ៍​រយៈពេល​១​ឆ្នាំ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ខេត្តបន្ទាយមានជ័យ​កម្លាំង​សមត្ថកិច្ច​មាន​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​៣៨៤​លើក​បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​ចំនួន​៣៩៨​លើក​គឺ​មានការ​ថយ​ចុះ ។…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​១​ឆ្នាំ​២០១៩​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​៣៨៤​លើក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១២០០​នាក់​ បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​មានការ​ថយ​ចុះ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

បើ​យោង​តាម​របាយ​កាណ៍​រយៈពេល​១​ឆ្នាំ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ខេត្តបន្ទាយមានជ័យ​កម្លាំង​សមត្ថកិច្ច​មាន​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​៣៨៤​លើក​បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​ចំនួន​៣៩៨​លើក​គឺ​មានការ​ថយ​ចុះ ។

ឃាត់ខ្លួន​ជនសង្ស័យ​មាន​ចំនួន​១២០០​នាក់​ស្រី​៨៥​នាក់ ក្នុង​នោះ​មាន​ករណី​ជួញដូរ​មាន​ចំនួន​២២៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៧៩១​នាក់​ស្រី ៧២​នាក់ ករណី​ប្រើប្រាស់​១៦០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៤០៩​នាក់ ស្រី​១៣​នាក់ បង្ក្រាប​តាម​ដិ​ការ​០១​ករណី​ជនសង្ស័យ​១​នាក់ ។

ដកហូត​វត្ថុ​តាង​មាន​គ្រឿ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ទំងន់​៩៥៨.២៤​ក្រាម គ្រឿ​ញៀន​មេ​តំ​ហ្វេ​តា​មីន​អាយ​(ICE)​ទំងន់​៥,៤៦៨.៨៣​ក្រាម គ្រឿងញៀន​ម្ស៉ៅ​ម៉ត់​និង​ម្ស៉ៅ​ក្រាម​មាន​ទំងន់​១៩២,៨៥​ក្រាម គ្រឿងញៀន​អ៊ី​ស្តា​ស៊ី​ទំងន់​១៤០,១៤​ក្រាម គ្រឿងញៀន​ថ្នាំ​គ្រាប់​ហ្វា​យ​ៗ(​គ្រវី​)​ចំនួន​១៧​គ្រាប់ កញ្ឆា​ក្រៀម​ទំងន់​១៣៥,៦០​ក្រាម​។

ហើយ​កម្លាំង​សមត្ថកិច្ច​ដកហូត​មាន​កាំភ្លើងខ្លី​មាន​ចំនួន​០៨​ដើម រថយន្ត​ចំនួន​៥​គ្រឿង ម៉ូតូ​៧៥​គ្រឿង ទូរស័ព្ទ​ដៃ​៥៤៦​គ្រឿង កំ​ព្យូ​ទ័​រ​ចំនួន​២​គ្រឿង ប្រាក់​ខ្មែរ​មាន​ចំនួន​២.១៩៧.៥០០​រៀល ប្រាក់​ថៃ​ចំនួន​៣៨.៥៣០​បាត លុយ​ដុល្លា​ចំនួន​១.៦៣២​ដុល្លា និង​សម្ភារៈ​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ