ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តោត​ការ​យកចិត្ត​ទុកដាក់​ឱ្យ​​បាន​ខ្ពស់ ចំពោះ​ការ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​​បន្ទាយមានជ័យ​ ៖ លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ណែនាំ​ដល់​អាជ្ញាធរ ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់ ចំពោះ​ការ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ ដើម្បី​ជា​វិធានការ​ក្នុង​ការ​ថែរក្សា​ទឹក​ទុកសម្រាប់​ប្រើប្រាស់ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​តំបន់​ខ្លះ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ…

​ខេត្ត​​បន្ទាយមានជ័យ​ ៖ លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ណែនាំ​ដល់​អាជ្ញាធរ ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់ ចំពោះ​ការ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ ដើម្បី​ជា​វិធានការ​ក្នុង​ការ​ថែរក្សា​ទឹក​ទុកសម្រាប់​ប្រើប្រាស់ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​តំបន់​ខ្លះ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ពិសេស​ស្រុក​មង្គល​បូ​រី ដែល​កំពុង​តែ​ប្រឈម​ និង​ការ​ខ្វះខាតទឹក​សម្រាប់​ប្រើប្រាស់ ។

​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ ​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ​លោក​ អ៊ុំ រាត្រី អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​ដងស្ទឹង​សិរី​សោភ័ណ នៅ​ចំណុច​វត្ត​ចាស់ ស្ថិត​នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ នឹង​បាន​ចាត់​ឲ្យ​ក្រុមការងារ​ជំនាញ នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត រៀបចំ​ម៉ាស៊ីនបូមទឹក ដើម្បី​បូមទឹក​ពី​ស្ទឹង​ទម្លាក់​ទៅ​ស្រុក​មង្គល​បូ​រី ដែល​កំពុង​តែ​ជួប​បញ្ហា​ខ្វះខាតទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​។

​ជាមួយ​គ្នា​នោះ​ដែរ ​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ក្នុងស្រុក​-​ក្រុង គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកឲ្យ​បាន​ខ្ពស់ ក្នុង​ការ​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយនៅ​ដើមឆ្នាំ​២០២០​នេះ យើង​នឹង​ប្រឈម​នៅ​ការ​ខ្វះខាត​ទឹក​សម្រាប់​ប្រាស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​បង្កបង្កើន​ផល​ស្រូវប្រាំង​ជា​លើក​ទី​២​ដើម្បី​ជា​វិធានការ​នៃ​ការ​រក្សា​ទឹក​ទុក​ប្រើប្រាស់ ពិសេស​យើង​ត្រូវ​ប្រើប្រាស់​ដោយ​លក្ខណៈ​សន្សំ​សំចៃ​ខ្ពស់​។ ជាមួយ​គ្នា​នោះ​ក្រុមការងារ​មន្ទីរ​ធនធានទឹក បាន​រៀបចំ​ដាក់​ដំឡើង​ម៉ាស៊ីនបូមទឹក​ចំនួន​៤​គ្រឿង ដើម្បី​បូម​ទឹក​ផ្លាស់​ប្តូរ​គ្នា​ទម្លាក់​ទៅ​ស្រុក​មង្គល​បូ​រី ព្រមទាំង​បាន​ដាក់​ក្រុមការងារ​ចុះ​ពិនិត្យ​មើល​ជា​ប្រចាំ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ