សុទ្ធតែ​ជើង​ខ្លាំង​ទាំងអស់​ប៉ះ​គ្នា​លើ​សង្វៀន​​អន្តរជាតិ​អា​សុ​ី​អាគ្នេយ៍​


រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​គូ​ខ្មែរ និង​បរទេស​ទាក់ទាញ សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១២ មក​រា ឆ្នាំ​២០២០​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ដោយ​មាន​វត្តមាន​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​សរុប​ចំនួន​៤​រូប​ប៉ះ​គ្នា​ផង​ដែរ ។

កីឡាករ​ម្ចាស់ផ្ទះ​២​រូប​គឺ​យុគ យក្ស​ផ្លែ និង​អេ​លី​ត សាន់ កំពុង​រង់ចាំ​ស្វាគមន៍​កីឡាករ​ថៃ​២​រូប​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​ធ្វើ​ឱ្យ​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​មាន​អ្នក​ទស្សនា​ច្រើន​កកកុញ​ស្រាប់​មិន​ថា​ចំ​ថ្ងៃ​សម្រាក​រួច​ទៅ​ហើយ ព្រោះតែ​ស្ថានភាព​ទីតាំង និង​ពេលវេលា​អំណោយផល ។ អ្នក​រៀប ចំការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​គ្រាន់តែ​ដឹង​ថា​នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​គ្នា ម្នាក់​ៗ​សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់​ធ្វើ​ឱ្យ​គេ​រំពឹង​ថា​នឹង​ល្អមើល​មិន​ខាន ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា ២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ យុគ យក្ស​ផ្លែ គឺជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​រួច​មក​ហើយ ដ្បិតថា​មិន​ទាន់​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្ដី ។ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។

គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ប៉ប អាយ ក្នុង​នាម​ជា​គូ​រង​ឯក​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នោះ ។ ភាគី​ម្ខាង​ៗ លោក​យល់​ថា ពិតជា​ចង់​ឈ្នះ​ដាច់ខាត ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ដៃគូ​ប្រកួត​ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​បន្ថែម ។ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ បែរជា​ចាញ់​ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ​មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។

លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​គូ​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយ​ពិតជា​បើក​ការ​ប្រកួត​មិន​លាក់​ដៃ ដើម្បី​ជៀស​ផុត​ពី​ការ​រិះគន់​ណាមួយ​។

អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា ជំនួប​រវាង​ជើង​ខ្លាំង​យុគ យក្ស​ផ្លែ ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ដោយសារ​តែ​ភាគី​ខាង​ណា​ក៏​មិន​ចង់​បាក់មុខ​។

យោង​តាម​ប្រវត្តិ​ប្រកួត​លោក​ថា កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​១៦៩​លើក ឈ្នះ​១៣៦​លើក ចាញ់​២៧​លើក និង​ស្មើ​៦​លើក ខណៈ​ដែល​កីឡាករ​ថៃ ប្រកួត​បាន​តិច​ជាង​គឺ​បាន​ត្រឹមតែ​៦៨​ដង ឈ្នះ​៦៣​ដង ចាញ់​៥​ដង តិច​ជាង​តែ​គេ​ខ្លាំង​នា​ពេល​ចុង​ក្រោយ​ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាក់ដៃ​។
សម្រាប់​ជើង​ខ្លាំង​មួយ​រូប​ទៀត គឺ​កីឡាករ​ជើង​ថ្មី អេ​លី​ត សាន់ ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ផង ក៏​ត្រូវ​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឃុម ផា​យ៉ាក់ ក្នុង​នាម​ជា​គូ​ឯក​។

លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល
កីឡាករ​កម្ពុជា​រូប​នេះ​នៅ​តែ​មាន​ក្រេ​ឌី​ត​តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយ
សារ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។

លោក​យល់​ថា​កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយ សារ​តែ​បទ​ពិសោធន៍​ប្រហាក់​ប្រហែល​គ្នា​។ កីឡា ករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៦៩​លើក ឈ្នះ​៥០​លើក ចាញ់​១៧​លើក និង​ស្មើ​២​លើក ខណៈ​កីឡាករ​ថៃ​ប្រកួត​បាន​ដល់​៥៧​លើក ឈ្នះ​៤៩​លើក ចាញ់​៩​លើក មិន​ដែល​ស្មើ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ