ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​មុខសញ្ញា​យ៉ាង​សកម្ម​១២​នាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ប្រតិបត្ដិការ​បង្ក្រាប​គ្រឿងញៀន​ក្រោម​កិច្ចសហការ​រវាង​នគរបាល​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ​នៅ​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២០ ដោយ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ជា​បន្តបន្ទាប់​ចំនួន​១២​នាក់​ដកហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់​ធំ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល…

ខេត្តកំពង់ចាម ៖ ក្នុង​ប្រតិបត្ដិការ​បង្ក្រាប​គ្រឿងញៀន​ក្រោម​កិច្ចសហការ​រវាង​នគរបាល​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ​នៅ​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២០ ដោយ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ជា​បន្តបន្ទាប់​ចំនួន​១២​នាក់​ដកហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់​ធំ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដំបូង​បាន​តាម​ចាប់​មុខសញ្ញា​ចំនួន​៣​នាក់​នៅ​ក្នុង​ក្រុង​កំពង់ចាម ដោយ​ប្រើ​វិធាន​ញុះញង់​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​កញ្ចប់​។​រួច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សួរនាំ​បាន​ឆ្លើយ​សារភាព​។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ថា ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​ជំនាញ​ស្រុក​កំពង់ សៀម ជំនាញ​ស្រុក​ត្បូងឃ្មុំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បិទ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ ជីវ សេង​រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​, ម្សៅ​ពណ៌​ស​ចំនួន​២​កញ្ចប់​ធំ​, ទូរស័ព្ទ​ដៃ​ចំនួន​១៩​គ្រឿង​, ម៉ូតូ​ចំនួន​៧​គ្រឿង​, សំណាក​ថង់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​(​ដែល​ជនសង្ស័យ​ហែក​ចាក់​ចូល​ក្នុង​ចាន​បង្គន់​), ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ចំនួន​២​អាវ​, មួក​ចំនួន​២, ស្លាក​លេខ​ម៉ូតូ​ចំនួន​១​បន្ទះ​, ទុយោ​បឺត ឧបករណ៍​សេព និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃ​ទី ៩ មក​រា ឆ្នាំ​២០២០ ជនសង្ស័យ​ទាំង​១២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់​។ ជាមួយ​នោះ លោក​ក៏​បាន​ចាត់​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​មួយ​ចំនួន​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ