ប្រទេសអូស្ត្រាលី ៖ ភ្លើងឆេះព្រៃនៅអូស្ត្រាលី ពិសេសក្នុងរដ្ឋនូវែលហ្គាល់ខាងត្បូង និងរដ្ឋវិកតូរីយ៉ា បានបំផ្លាញព្រៃឈើជាង៥លានហិកតារួចហើយ ពោលមានទំហំជិត២ដងនៃផ្ទែដីប្រទេសបែលហ្ស៊ិក។ ចំណែកការសិក្សាមួយរបស់អួស្ត្រាលីគួសបញ្ជាក់ថា ពពួកសត្វព្រៃប្រមាណជា៨០០លានក្បាលបានត្រួវបាត់បង់ជីវិតក្នុងរដ្ឋទាំង២នោះ។ រួចបើនិយាយពីកម្រិតជាតិ ពពួកសត្វដែលបាត់បង់ជីវិត មានដល់១ពាន់លាននាក់។
ចំនួននោះបានមកពីការសិក្សារបស់អ្នកស្រាវជ្រាវអូស្ត្រាលីម្នាក់ នៃសាកលវិទ្យាល័យស៊ីដនី លោកគ្រីសឌីកម៉ាន។ អ្នកវិទ្យាសាស្ត្ររូបនេះវាយតម្លៃដោយផ្អែកលើ របាយការណ៍១ក្នុងចំណោមរបាយការណ៍របស់លោកកាលពីឆ្នាំ២០១៧ ស្ដីពីការបំផ្លាញព្រៃឈើ។
តាមរបាយការណ៍ទាំងនេះថា សត្វ១៦០ក្បាលរស់ក្នុងផ្ទៃដីព្រៃ១ហិកតា។ លោកបន្តថានាសម័យកាលនោះ ព្រៃឈើប្រមាណជា៦៤០.០០០ហិកតា ត្រូវភ្លើងឆេះហើយពពួកសត្វ១០៤លានក្បាលត្រូវបាត់បង់ជីវិត។
លោកបានធ្វើគណនាថា បើព្រៃឈើ៥លានហិកតាត្រូវឆេះ ដែលស្មើនឹងផ្ទៃដីបែលហ្ស៊ីកដល់២ដង នោះពពួកសត្វ៨០០លានក្បាលត្រូវបាត់។ លោកសន្និដ្ឋានថាអត្រាបាត់បង់ជីវិតរបស់សត្វទាំងនេះមានដល់១០០%៕ ដកស្រង់ចេញពីប្រភព ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ