Lampard ប៉ះ Mourinho ប្រជែងគ្នាយកខ្សែបម្រើឆ្នើមក្លិបយក្ស Atlético Madrid
ក្លិបតោខៀវ Chelsea និងមាន់ខ្នាយមាស Tottenham Hotspur កំពុងប្រជែងគ្នាក្នុងការនាំយកកីឡាករខ្សែបម្រើ Thomas Lemar ពីក្លិបយក្សអេស្ប៉ាញ Atlético…
ក្លិបតោខៀវ Chelsea និងមាន់ខ្នាយមាស Tottenham Hotspur កំពុងប្រជែងគ្នាក្នុងការនាំយកកីឡាករខ្សែបម្រើ Thomas Lemar ពីក្លិបយក្សអេស្ប៉ាញ Atlético…
ក្លិបតោខៀវ Chelsea និងមាន់ខ្នាយមាស Tottenham Hotspur កំពុងប្រជែងគ្នាក្នុងការនាំយកកីឡាករខ្សែបម្រើ Thomas Lemar ពីក្លិបយក្សអេស្ប៉ាញ Atlético Madrid ។
ក្រុមរហស្សនាមតោខៀវ ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក Frank Lampard បានកំពុងស្វែងរកកីឡាករ ដើម្បីនាំយកមកជួយក្រុមក្នុងការប្រកួតប្រជែងនៅរដូវកាលនេះ បន្ទាប់ពីរួចផុតពីការពិន័យក្នុងការនាំចូលកីឡាករកាលពីពេលថ្មីៗនេះ។
ជាក់ស្តែងបើតាមប្រភពពី Standard បានឱ្យដឹងថា ពួកគេកំពុងចាប់អារម្មណ៍លើខ្សែបម្រើស្លាប Thomas Lemar បន្ទាប់ពីការចង់បានកីឡាករ Wilfried Zaha មិនអាចធ្វើទៅបាន ដោយសារតែ Crystal Palace បានកំណត់តម្លៃរហូតដល់ ៨០លានផោន ។ Chelsea បានដាក់សំណើរប្រមាណ ៥០លានផោនទៅកាន់ At.Madrid សម្រាប់នាំយក Lemar មករួមក្រុមក្នុងខែមករានេះ ។
ចំណែកឯ Spurs ឯណោះវិញក្រោមការដឹកនាំរបស់លោក José Mourinho ត្រូវបានឱ្យដឹងថា ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង លើខ្សែបម្រើសញ្ជាតិបារាំងរូបនេះផងដែរ ក្រោយបច្ចុប្បន្នក្លិបហាក់បង្ហាញទម្រង់លេងមិនសូវជាបានល្អ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ