ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បា.ញ់​មី​ស៊ីលអី​ុ​រ៉​ង់ គ្រាន់​ជា​ការ​ចាប់​ផ្ដើម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ដកស្រង់​សម្ដី​ដោយ​ទូរទស្សន៍​ជាតិ​អ៊ីរ៉​ង់ ថ្លែង​កាលពី​ថ្ងៃ​ទី​៩​មក​រា​ថា ការ​បាញ់​មី​ស៊ី​ល​របស់​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៨​មក​រា ប្រឆាំង​បណ្ដា​មូលដ្ឋាន​យោធា​នៅ​អ៊ី​រ៉ា​ក់ ពុំ​មាន​គោលដៅ​ផ្តាច់​យក​ជីវិត​​កង​ទាហាន​អា​មេ​រិ​ក ឡើយ តែ​បង្ក​ការ​ខូចខាត​ម៉ា​ស៊ី​ន​យោធា​របស់​សហរដ្ឋអាមេរិក ហើយ​កំណត់​ពី​ការ​ចាប់ផ្ដើម​នៃ​ការ​វាយ​ប្រហារ​មួយ​ចំនួន​ក្នុង​តំបន់​ទាំងមូល​។…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ដកស្រង់​សម្ដី​ដោយ​ទូរទស្សន៍​ជាតិ​អ៊ីរ៉​ង់ ថ្លែង​កាលពី​ថ្ងៃ​ទី​៩​មក​រា​ថា ការ​បាញ់​មី​ស៊ី​ល​របស់​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៨​មក​រា ប្រឆាំង​បណ្ដា​មូលដ្ឋាន​យោធា​នៅ​អ៊ី​រ៉ា​ក់ ពុំ​មាន​គោលដៅ​ផ្តាច់​យក​ជីវិត​​កង​ទាហាន​អា​មេ​រិ​ក ឡើយ តែ​បង្ក​ការ​ខូចខាត​ម៉ា​ស៊ី​ន​យោធា​របស់​សហរដ្ឋអាមេរិក ហើយ​កំណត់​ពី​ការ​ចាប់ផ្ដើម​នៃ​ការ​វាយ​ប្រហារ​មួយ​ចំនួន​ក្នុង​តំបន់​ទាំងមូល​។

ឧត្ដមសេនីយ​អា​លី​ហា​ហ្ស៊ី​ហ្សា​ដេ​ហ៍​នៃ​កងកម្លាំង​អាកាស របស់​កង​ឆ្មាំ​បដិវត្តន៍​ថ្លែង​ទៀត​ថា ការ​ចាកចេញ​របស់​កងទ័ព​អា​មេ​រិ​ក​ដែល​ដាក់​ពង្រាយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា នឹង​ជា​ការ​សងសឹក​ដ៏​សម​ស្រប​សម្រាប់​អ៊ី​រ៉​ង់ ក្រោយ​ការ​​បាត់​បង់​ជីវិត​​របស់​ឧត្ដមសេនីយ​កា​សេ​ម​សូ​​ឡី​ម៉ា​នី ​កាលពី​ថ្ងៃ​ទី​៣​តុលា ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អា​មេ​រិ​ក​នៅ​ក្រុង​បា​ដា​ដ​។

ឧត្ដមសេនីយ​រូប​នេះ​អះអាង​ថា ​ក្រុង​តេ​ហេ​រ៉​ង់ មុន​ការ​វាយប្រហារ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៨​មក​រា បាន​ធ្វើការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា ដើម្បី​ក្រឡុក​បណ្ដា​ប្រព័ន្ធ​ហោះហើរ​របស់​យន្តហោះ​និង​បណ្ដា​ដ្រូ​ន​របស់​អា​មេ​រិ​ក​។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​៩​មក​រា​ថា សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្តាច់​យក​ជីវិត​​​ឧត្ដមសេនីយ​សូឡី​ម៉ា​នី ក្រោយមក​ដល់​ក្រុង​បា​ដា​ដ​បន្តិច មួយ​ផ្នែក​មក​ពី​រូបគេ​រួម​ដៃ​សំដៅ​ធ្វើ​ឲ្យ​ផ្ទុះ​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​រដ្ឋធានី​អ៊ី​រ៉ា​ក់​។ លោក​ថា ​យើង​បាន​តាមដាន​រូប​គេ​ ហើយ​យើង​កម្ទេច​គេ​ចោល រួច​រឿង​នេះ​តាម​ពិត​ត្រូវធ្វើ​តាំងពី​យូរ​មក​ហើយ​។ ​លោក​អះអាង​នៅ​មុខ​បណ្ដា​អ្នកកាសែត​ក្នុង​សេត​វិមាន​ថា យើង​បាន​ធ្វើ​បែប​នេះ ​ព្រោះ​គេ​គ្រោង​ធ្វើ​ឲ្យ​ផ្ទុះ​ស្ថាន​ទូត​​របស់​យើង​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ