ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ ​និង​មន្ត្រី​ជំនាញ​រៀបចំ​តំបន់​ប្រាសាទទាក់ទាញ​អ្នកទេសចរ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​កំពុង​យកចិត្តទុកដាក់​រៀបចំ​ប្រាសាទ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។ គម្រោង​នេះ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​កំពុង​យកចិត្តទុកដាក់​រៀបចំ​ប្រាសាទ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។ គម្រោង​នេះ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បាន​លើក​ឡើង​ថា នៅ​ខេត្តបន្ទាយមានជ័យ​តាម​របាយការណ៍​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រាសាទ​ចំនួន​៣៧ ទួល​ប្រាសាទ​៤២៩ ទួល​បុរាណ​ចំនួន​១៤៦ បារាយណ៍​ចំនួន​២០ ស្រះ​បុរាណ​ចំនួន​១០៣ ផ្លូវ​បុរាណ​ចំនួន​១១ និង​ស្ថានីយ​បុរាណ​ចំនួន​១០ ។ ចំពោះ​ប្រាសាទបុរាណ​ដែល​មហាជន​ស្គាល់ គឺ​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ស្ថិត​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ខ្ទង់​ម៉ឺន​នាក់​។ ចំពោះ​ប្រាសាទ​មេបុណ្យ​មាន​មហាជន​ក្នុង​១​ថ្ងៃ​រាប់​ពាន់​នាក់​ទៅ​លេង បន្ទាប់​ពី​រៀបចំ​កែ​លំអ​ដោយ​លោក​ជំទាវ​ម៉ៅ ម៉ា​ល័យ ភរិយា​របស់​លោក​កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដោយ​បាន​កសាង​ស្ពានឈើ​ប្រវែង​ជិត​១.០០០​ម៉ែត្រ ត​ភ្ជាប់​ពី​ទីទួល​ទៅ​ប្រាសាទ​មេបុណ្យ ។

លោក​ខេ​ង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ថ្លែង​ថា ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០២០​នេះ ដោយ​បាន​ការ​យកចិត្តទុកដាក់​ពី​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​រៀបចំ​រមណីយដ្ឋាន​មួយទៀត គឺ​អាង​ជើង​ក្រួស ដែល​ជា​រមណីយដ្ឋាន​ធម្មជាតិ សម្រាប់​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​យ​ខ្មែរ​ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ