ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ការពារ​អាកាស​ជា​អាវុធ​ឡាស៊ែរ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​ប្រកាស​ថា ខ្លួន​នឹង​បង្ហាញ​នា​ពេល​ខាង​មុខ​នេះ ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន​ដែល​ជា​អាវុធ​កាំរស្មីឡាស៊ែរ ដោយ​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល​​ថា វា​អាច​ស្ទាក់​កម្ទេច​បណ្ដា​គ្រាប់​រ៉ុក្កែត គ្រាប់​មី​ស៊ីល​ ឬ​គ្រាប់​ផ្លោង​ឯទៀត​ៗ​ដែល​បាញ់​ប្រឆាំង​អ៊ី​ស្រា​អែ​ល​។ រដ្ឋមន្ត្រី​រូប​នោះ​បាន​បរិយាយ​ថា…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​ប្រកាស​ថា ខ្លួន​នឹង​បង្ហាញ​នា​ពេល​ខាង​មុខ​នេះ ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន​ដែល​ជា​អាវុធ​កាំរស្មីឡាស៊ែរ ដោយ​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល​​ថា វា​អាច​ស្ទាក់​កម្ទេច​បណ្ដា​គ្រាប់​រ៉ុក្កែត គ្រាប់​មី​ស៊ីល​ ឬ​គ្រាប់​ផ្លោង​ឯទៀត​ៗ​ដែល​បាញ់​ប្រឆាំង​អ៊ី​ស្រា​អែ​ល​។ រដ្ឋមន្ត្រី​រូប​នោះ​បាន​បរិយាយ​ថា ​វា​ជា​អាវុធ​ដូច​ជា​ដាវ​ឡាស៊ែរ​មួយ​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល​លោក​ណា​ហ្វ​តា​លី​បេន​នេ​ត រាយការណ៍​នា​ថ្ងៃ​ទី​៨ ​មក​រា​ថា ប្រព័ន្ធ​ការពារ​អាកាស​ឡាស៊ែរ​មួយ នឹង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​រយៈពេល​១​ឆ្នាំ​កន្លះ​ទៀត​។ ប្រព័ន្ធ​អាវុធ​ឡាស៊ែរ​នេះ ​ក៏​អាច​ដាក់​នៅ​លើ​រថក្រោះ​ផង​ដែរ​។

លោក​បន្ត​ថា នោះ​ជា​អាវុធ​ដែល​អាច​ការពារ​សន្តិសុខ​បាន​ខ្ពស់​ខ្លាំង​បំផុត​និង​ឈានមុខ​គេ​បំផុត​។ យើង​នឹង​បន្ថែម​ដាវ​ឡាស៊ែរ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ពី​ទិស​ខាងជើង​ឬ​ខាងត្បូង​។ បណ្ដា​សត្រូវ​របស់​អ៊ី​ស្រា​អែ​ល​កុំ​ចង់​សាកល្បង​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​នឹង​សមត្ថភាព​របស់​យើង​ឲ្យ​សោះ​។

គោលដៅ​របស់​អ៊ី​ស្រា​អែ​ល​គឹ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ប្រឆាំង​បណ្ដា​គ្រាប់​រ៉ុក្កែត​ដូច​ជា​ធុន QASSAM ដែល​បាញ់​ញឹកញាប់​ដាក់​អ៊ី​ស្រា​អែ​ល​ចេញពី​ជ្រោយ​ហ្គា​ហ្សា​។ នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រសួង​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល លោក​យ៉ា​នី​វ​រ៉ូ​តេ​ម​ថ្លែងប្រាប់​កាសែត​ហ្សេ​រុយ​សា​ឡឹម​ប៉ុស្តិ៍​ថា អាវុធ​ឡាស៊ែរ​នេះ​ត្រូវ​បាន​សាកល្បង​លើ​បណ្ដា​គ្រាប់កាំភ្លើង​ត្បាល់ បណ្ដា​ដ្រូ​ន​និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ