ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកនាំ Spur តែ Mourinho ថា​ក្លិប​អង់គ្លេស​១​នេះ​ជា​ក្លិប​ល្អ​ផ្តាច់​គេ​ក្នុង​លោក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​ទទួល​បន្ទុក​ជា​គ្រូបង្វឹក​របស់​ក្លិប​ដែល​ជា​គូប្រជែង​របស់ Liverpool ក៏​ដោយ លោក Jose Mourinho…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​ទទួល​បន្ទុក​ជា​គ្រូបង្វឹក​របស់​ក្លិប​ដែល​ជា​គូប្រជែង​របស់ Liverpool ក៏​ដោយ លោក Jose Mourinho គ្រូបង្វឹក​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur នា​ពេល​បច្ចុប្បន្ន បាន​បង្ហើប​ពី​មូលហេតុ​ដែល​លោក​ជឿជាក់​ថា ហង្ស​ក្រហម​គឺជា​ក្រុម​ដែល​ល្អ​ជាងគេ​នៅ​លើ​ពិភពលោក​។

អតីត​អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea និង ក្លិប​បិសាច​ក្រហម Manchester United រូប​នេះ​បាន​និយាយ​នៅ​មុន​ការ​ប្រកួត FA Cup របស់ Spurs ទល់​នឹង Middlesbrough កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​ដែល​គាត់​ទទួល​បានការ​សរសើរ​ពី​ក្រុម​របស់​លោក Jurgen Klopp ។

លោក Mourinho បាន​និយាយ​ថា​៖ «​កាលពី​ម្សិលមិញ (​ថ្ងៃ​សៅរ៍​) ខ្ញុំ​កំពុង​មើល​ការ​ប្រកួត Liverpool ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​កំពុង​មើល​ក្រុម​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ពេល​នេះ​។ ហើយ​បន្ទាប់​មក​ខ្ញុំ​ក៏​ចូល​ឆែក Google ហើយ​ក៏​ឃើញ​ថា លោក Jurgen មក​នៅ​ក្លិប​ហង្ស​ក្រហម តាំងពី​ខែ តុលា ឆ្នាំ​២០១៥​។ ពោល​គឺ​តាំងពី​ឆ្នាំ ២០១៥ ២០១៦ ២០១៧ ២០១៨ ២០១៩ និង ពេល​នេះ​គឺ ២០២០»​។

លោក​បាន​បន្ត​ថា ៖«​បើ​គិត​ទៅ គឺ​មានការ​ដោះ​ដូរ​កីឡាករ​ចំនួន​៨​ដង​ហើយ​។ ខ្ញុំ​គិត​ថា មាន​កីឡាករ​ច្រើន​ណាស់ ចេញ​និង​ចូល​។ អ្វី​ដែល​កាន់តែ​សំខាន់​គឺថា ទស្សនវិជ្ជា​របស់​គាត់​ក្នុង​ការ​ហ្វឹកហាត់ ដើម្បី​សាង​ស្នាដៃ​ក្នុង​ក្លិប គឺ​ពិតជា​អស្ចារ្យ​។ លទ្ធផល​ល្អ​គឺជា​លទ្ធផល​នៃ​ការងារ​ដ៏​អស្ចារ្យ​មួយ​ជំហាន​ម្តង​ៗ​។ ខ្ញុំ​គិត​ថា​នៅ​ក្នុង​រដូវ​កាល​ទី​១ ពួក​គេ​ឈរ​ត្រឹមតែ​លេខ​៦ ឬ លេខ​៨​អី​ទេ តែ​៤​ឆ្នាំ​ក្រោយមក ពួក​គេ​គឺ​មិន​ត្រឹមតែ​ជា​ម្ចាស់​ពាន​ទេ​។ ខ្ញុំ​គិត​ថា ពួក​គេ​គឺជា​ក្រុម​ល្អ​ផ្តាច់​គេ​លើ​លោក ក្នុង​ពេល​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ