ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bill Gates ប្រាប់​ថាបើ​មិន​ចង់​ឲ្យ​បុគ្គលិក​រត់​ចោល​ក្រុមហ៊ុន​គួរ​ផ្តល់​អត្ថប្រយោជន៍​ទាំងនេះ

4 ឆ្នាំ មុន

ទីផ្សារ​ការងារ​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​ខ្វះ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់​យ៉ាង​ខ្លាំង ។ ជា​លទ្ធផល ក្រុមហ៊ុន​បាន​ប្រកួតប្រជែង​គ្នា​យ៉ាង​តានតឹង ដើម្បី​ទាក់ទាញ​បុគ្គលិក​តាម​រយៈ​ការ​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​តាម​ដែល​ខ្លួន​អាច​ផ្គត់ផ្គង់​ឲ្យ ។ ប៉ុន្តែ​យោង​ទៅ​តាម​លោក​មហាសេដ្ឋី Bill Gates…

ទីផ្សារ​ការងារ​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​ខ្វះ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់​យ៉ាង​ខ្លាំង ។ ជា​លទ្ធផល ក្រុមហ៊ុន​បាន​ប្រកួតប្រជែង​គ្នា​យ៉ាង​តានតឹង ដើម្បី​ទាក់ទាញ​បុគ្គលិក​តាម​រយៈ​ការ​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​តាម​ដែល​ខ្លួន​អាច​ផ្គត់ផ្គង់​ឲ្យ ។ ប៉ុន្តែ​យោង​ទៅ​តាម​លោក​មហាសេដ្ឋី Bill Gates បាន​ឲ្យ​ដឹង​ថា អត្ថប្រយោជន៍​ដែល​សំខាន់​ជាងគេ​ក្នុង​ការ​ទាក់ទាញ​បុគ្គលិក​ក្នុង​សម័យកាល​នេះ គឺ​ភាព​បត់បែន​ក្នុង​ការ​បំពេញការងារ ។

ការ​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Harvard Business School បាន​រក​ឃើញ​ថា បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ដែល​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ធ្វើការ​បាន​គ្រប់​ទីកន្លែង មាន​ប្រសិទ្ធិ​ភាព​ការងារ​ខ្ពស់​ជាង​បុគ្គលិក​ដែល​មាន​ភាព​បត់បែន​ក្នុង​ការងារ​តែ​នៅ​តែ​ត្រូវ​ស្នាក់​នៅ​ជិត​ការិយាល័យ​ដល់​ទៅ ៤.៤% ។ លើស​ពី​នេះ​ទៅ​ទៀត បុគ្គលិក​អាច​កាត់​បន្ថយ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃជា​ពិសេស​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មករ​វាង​ការិយាល័យ និង​ផ្ទះ ។ ដូច្នេះ​តើ​អ្នក​អាច​រួម​បញ្ចូល​វិធាន​នេះ​យ៉ាងដូចម្តេច​ដើម្បី​មាន​ប្រសិទ្ធិ​ភាព?

១. វិនិយោគ​លើ​ដំណោះស្រាយ​ដែល​ត្រឹមត្រូវ​ ៖ ព្រោះ​ភាព​បត់បែន​មាន​ន័យ​ថា​បុគ្គលិក​មិន​អាច​ធ្វើការ​ជាមួយ​គ្នា​ដោយ​មាន​ប្រសិទ្ធិ​ភាព​បាន អ្នក​ត្រូវ​តែ​រក​វិធី​ដើម្បី​បង្កើន​ការ​សហការ​គ្នា​ក្នុង​ក្រុម ។ ប្រាកដ​ណាស់ អ្នក​មិន​អាច​ជំនួស​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​តែងតែ​កើត​មាន​ឡើង​ក្នុង​ការិយាល័យ​ទេ ប៉ុន្តែ​អ្នក​អាច​ណែនាំ​ឧបករណ៍​ទំនាក់ទំនង​សម្រាប់​ការងារ​ដូច​ជា Slack ឬ Telegram ជាដើម ។ អ្នក​គួរ​ជ្រើសរើស​យក​មួយ ឬ​ពីរ​រួច​ធានា​ថា​បុគ្គលិក​របស់​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​វា ។

២. កែសម្រួល​ដំណើរការ​តាម​ពេលវេលា​ ៖ បុគ្គលិក​មិន​អាច​ប្តូរ​ទៅ​ធ្វើការ​ដោយ​បត់បែន​ដោយ​មិន​ជួប​បញ្ញា​អ្វី​សោះឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត ដំណើរការ​ក្នុង​ផ្នែក​មួយ​ចំនួន​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​អាច​នឹង​ត្រូវ​ផ្លាស់​ប្តូរ ។ ឧទាហរណ៍​ ៖ ដូច​ជា​មាន​ករណី​ដែល​ការ​មាន​ធ្វើ​របាយការណ៍​ប្រចាំខែ ឬ​ប្រជុំ​ប្រចាំត្រីមាស​ជាដើម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ