ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ពីអាហារ​ទាំងនេះ​ ដែល​អាច​បង្ក​បញ្ហា​ដល់​តម្រងនោមរបស់​អ្នក​

4 ឆ្នាំ មុន

តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​មួយ​ក្នុង​រាង​កាយ​ដែល​ជួយ​កម្ចាត់​កាក​សំណល់​តាម​ទឹកនោម ផលិត​អ័រម៉ូន និង​ច្រោះ​ជាតិពុល ព្រមទាំង​សារធាតុ​រាវ​ដែល​លើស​ក្នុង​ឈាម​។​នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​រក្សា​សុខភាព​តម្រងនោម​ឱ្យ​បាន​ល្អ​ប្រសើរ​។ របប​អាហារ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​លើ​សុខភាព​តម្រងនោម​! ដូច្នេះ​ការ​ដឹង​ពី​អាហារ​អ្វី​គួរ​ចៀសវាង​គឺ​ចាំបាច់​ណាស់​។ ថ្ងៃនេះ​វេ​ប​សាយ Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មុខងារ​តម្រងនោម​ប្រសិនបើ​ទទួលទាន​ច្រើន​លើស ៖…

តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​មួយ​ក្នុង​រាង​កាយ​ដែល​ជួយ​កម្ចាត់​កាក​សំណល់​តាម​ទឹកនោម ផលិត​អ័រម៉ូន និង​ច្រោះ​ជាតិពុល ព្រមទាំង​សារធាតុ​រាវ​ដែល​លើស​ក្នុង​ឈាម​។​នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​រក្សា​សុខភាព​តម្រងនោម​ឱ្យ​បាន​ល្អ​ប្រសើរ​។ របប​អាហារ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​លើ​សុខភាព​តម្រងនោម​! ដូច្នេះ​ការ​ដឹង​ពី​អាហារ​អ្វី​គួរ​ចៀសវាង​គឺ​ចាំបាច់​ណាស់​។ ថ្ងៃនេះ​វេ​ប​សាយ Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មុខងារ​តម្រងនោម​ប្រសិនបើ​ទទួលទាន​ច្រើន​លើស ៖

១. ផ្លែ​បឺ​រ  ៖ ទោះបីជា​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​គុណភាព​ខ្ពស់ ប៉ុន្តែ​ការ​ទទួលទាន​ផ្លែ​ឈើ​នេះ​ច្រើន​ពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម ពិសេស​ប្រសិនបើ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​តម្រងនោម​ស្រាប់​។ នោះ​ក៏​ព្រោះតែ​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម​។ លើស​ពី​នេះ​ទៅ​ទៀត​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​ពេក​ក្នុង​ឈាម​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា​រមួល​សាច់ដុំ​និង​ចង្វាក់បេះដូង​លោត​មិន​ប្រក្រតី​។

២. សាច់ ៖ ការ​ទទួលទាន​សាច់​ច្រើន​ពេក​អាច​បង្ក​បញ្ហា​តម្រងនោម​ផ្សេង​ៗ​គួរ​ឱ្យ​បារម្ភ​! នោះ​ក៏​ព្រោះតែ​សាច់​សឹងតែ​គ្រប់​ប្រភេទ គឺ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​។ ហើយ​ប្រូតេអ៊ីន គឺ​ចាំបាច់​សម្រាប់​ដំណើរការ​នៃ​ការ​លូតឡាស់ និង​សុខភាព​សាច់ដុំ ប៉ុន្តែ​ការ​រំលាយ​ប្រូតេអ៊ីន​ជា​ការងារ​ដ៏​ពិបាក​បំផុត​មួយ​ដែល​តម្រងនោម​ធ្វើ ឬ​ទទួលខុសត្រូវ​។

ការ​ទទួល​បាន​នូវ​ជាតិ​ប្រូតេអ៊ីន គឺ​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ប្រូតេអ៊ីន​ច្រើន​ហួសប្រមាណ​ពេក​អាច​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​តម្រងនោម​។ ប្រូតេអ៊ីន​ច្រើន​ពេក​បង្កើន​ការ​ផ្ទុក​មេតា​ប៉ូ​លី​ក​ដែល​បង្ក​ការ​បំផ្លាញ​ដល់​តម្រងនោម​។ ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ច្រើន​ក៏​បង្កើន​​ហានិភ័យ​នៃ​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​ផង​ដែរ​។ ហើយ​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​មិន​ត្រូវ​បាន​ណែនាំ​ឱ្យ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ឡើយ​។

៣. អំបិល ៖ របប​អាហារ​សុខភាព​ល្អ​គួរ​រួម​បញ្ចូល​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ប្រមាណ​ត្រឹម ២៣០០ មី​លី​ក្រាម ឬ​ប្រហែល ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ ប្រសិនបើ​ទទួលទាន​អាហារ​ប្រៃ ឬ​អំបិល​ច្រើន​ពេក​នោះ​តម្រងនោម​ត្រូវ​ធ្វើការ​កាន់តែ​ខ្លាំង​ជាង​ធម្មតា​ដើម្បី​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ក្រៅពី​អំបិល អ្នក​ក៏​គួរ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ប្រៃ ឬ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម​។

៤. ចេក ៖ ការ​ទទួលទាន​ផ្លែ​ចេក​ច្រើន​លើស​ពេក​ក៏​មិនល្អ​ចំពោះ​មុខងារ​តម្រងនោម​ដែរ​។ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​។ មនុស្ស​ពេញវ័យ​សុខភាព​ល្អ​គួរ​ទទួល​បាន​ប៉ូ​តា​ស្យូ​ម​ចន្លោះ​ត្រឹម​ពី ៣៥០០ ដល់ ៤៧០០ មី​លី​ក្រាម​នៃ​ប៉ូ​តា​ស្យូ​ម​ប្រចាំ​ថ្ងៃ​ពី​អាហារ​។ ចេក​ទំហំ​មធ្យម​មួយ​ផ្លែ​ទម្ងន់ ១៥០ ក្រាម​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ៥៣៧ មី​លី​ក្រាម​ទៅ​ហើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​តម្រងនោម​ណាមួយ​ស្រាប់​នោះ​ការ​កម្រិត​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​កាន់តែ​សំខាន់​។

៥. ផលិតផល​អាហារ​ធ្វើ​ឡើង​ពី​ទឹកដោះគោ ៖ ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូច​ជា​ឈី​ស ទឹកដោះគោ និង​ទឹកដោះគោ​ជូរ គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដែល​បង្កើន​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ក្នុង​ទឹកនោម​។ វា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​។

សម្រាប់​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​ស្រាប់​គួរ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដើម្បី​អនុញ្ញាត​ឱ្យ​តម្រងនោម​ងាយស្រួល​ដំណើរការ​មុខងារ​ច្រោះ​ឈាម​។ បឺ​រ ជា​ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដែល​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ អ្វី​ដែល​សំខាន់​នោះ គឺ​ជំងឺ​បេះដូង​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​តម្រងនោម​។

៦. ក្រូច​និង​ទឹកក្រូច​ស្រស់ ៖ ក៏​ព្រោះ​ក្រូច​ក៏​មាន​ផ្ទុក​កម្រិត​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ផង​ដែរ​។ ក្រូច​ទំហំ​មធ្យម​មួយ​ផ្លែ​អាច​ផ្ដល់​ជាតិ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ២៤០ មី​លី​ក្រាម ហើយ​មួយ​ពែង​នៃ​ទឹកក្រូច​ស្រស់​អាច​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម ៤៧០ មី​លី​ក្រាម​ឯណោះ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កម្រិត​ការ​ទទួលទាន​ក្រូច ឬ​ទឹកក្រូច​ស្រស់​ក្នុង​មួយ​ថ្ងៃ​ៗ ពិសេស​ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​តម្រងនោម​ស្រាប់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ