ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តំបន់​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស​មាន​បញ្ហា​កកស្ទះ​ចរាចរ​ណ៍ស្ទើរ​រាល់ថ្ងៃ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ក្រោម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នៅ​តំបន់​នេះ​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​-និស្សិត​ និង​ប្រជាពលរដ្ឋ ។ គម្រោងការ​សង​សង់​ផ្លូវ​ក្រោម​ដី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋបាល…

រាជធានី​ភ្នំពេញ​ ៖ តំបន់​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស​មាន​បញ្ហា​កកស្ទះ​ចរាចរ​ណ៍ស្ទើរ​រាល់ថ្ងៃ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ក្រោម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នៅ​តំបន់​នេះ​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​-និស្សិត​ និង​ប្រជាពលរដ្ឋ ។

គម្រោងការ​សង​សង់​ផ្លូវ​ក្រោម​ដី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះ​​អាង​ថា អាជ្ញាធរ​ចាំបាច់​ណាស់​ត្រូវ​សាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​សាលា​ទាំង​២​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រយៈពេល​វែង ដោយសារ​តែ​បច្ចុប្បន្ន​តំបន់​នេះ​បាន​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ដែល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ សិស្ស​និស្សិត និង​ភ្ញៀវ​ទេសចរ ផង​ដែរ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា គម្រោង​សាងសង់​នេះ​នឹង​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ ព្រោះ​បាន​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ចំ​គោលដៅ គ្មាន​ការ​រំខាន ដោយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ទៀត​ឡើយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ