ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​សណ្តាប់ធ្នាប់ ចាប់​យក​របស់​គេ​ហើយ​មិន​ឱ្យ​វិញ​ទេ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ដោយសារ​តែ​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន ចាប់​យក​សម្ភារៈ​លក់ដូរ​របស់​ពួក​គាត់​តាម​រយៈ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​កំពង់ធំ មិន​ប្រគល់​ឲ្យ​វិញ​អស់​រយៈកាល​ជា​ច្រើន​ខែ​មក​ហើយ​។ ក្រុម​អាជីវករ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​និយាយ​ថា ពួក​លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោល​ការណ៍​របស់​សាលាក្រុង​ស្ទឹង​សែន នៅ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់ ដើម្បី​កែ​លម្អរ​សោភ័ណ​ភាព​ក្រុង​ស្ទឹង​សែន ឲ្យ​បាន​ល្អ​នោះ…

ខេត្តកំពង់ធំ ៖ ដោយសារ​តែ​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន ចាប់​យក​សម្ភារៈ​លក់ដូរ​របស់​ពួក​គាត់​តាម​រយៈ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​កំពង់ធំ មិន​ប្រគល់​ឲ្យ​វិញ​អស់​រយៈកាល​ជា​ច្រើន​ខែ​មក​ហើយ​។

ក្រុម​អាជីវករ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​និយាយ​ថា ពួក​លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោល​ការណ៍​របស់​សាលាក្រុង​ស្ទឹង​សែន នៅ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់ ដើម្បី​កែ​លម្អរ​សោភ័ណ​ភាព​ក្រុង​ស្ទឹង​សែន ឲ្យ​បាន​ល្អ​នោះ ទោះ​គប្បី​នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​សាលាក្រុង​រៀបចំ​មិន​បាន​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​នៅឡើយ​ក៏​ដោយ​។

ប្រភព​ដដែល​បន្ត​ថា ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ មាន​ភាព​លំអៀង មិន​យុត្តិធម៌​នោះ​ទេ ដោយ​សារ​តែ​កា​រៀបចំ​សណ្តាប់ធ្នាប់​ខាងលើ​នេះ ធ្វើ​បាន​តែ​ចំពោះ​អាជីវករ​តូចតាច​តែ​ប៉ុណ្ណោះ ។ ចំណែក​ផ្ទះ​កូនចៅ​លោក​ធំ និង​ផ្ទះ​ពួក​អ្នកមាន​មួយ​ចំនួន​ធ្វើ​មិន​បាន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា កន្លង​មក សាលាក្រុង​ស្ទឹង​សែន ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ដោយ​តម្រូវ​ឲ្យ​ពួក​គាត់​កាត់​ដំបូលផ្ទះ ដំបូល​តូប និង​សំ​យ៉ាប​តូប​មួយ​ចំនួន​ធំ​អស់ហើយ បើ​អ្នក​ណា​រឹង​មិន​ព្រម​កាត់ គឺ​សាលាក្រុង មាន​ក្រុម​ជាងដែក​ចុះ​ទៅ​កាត់​ចោល តែ​ធ្វើ​បាន​ខ្លះ​ៗ​។

ជាក់ស្តែង​ដូច​ជា​ផ្ទះ​កូនចៅ​លោក ហុ​ក រិ​ន អតីត​អភិបាលក្រុង​ស្ទឹង​សែន បច្ចុប្បន្ន​លោក ហុ​ក រិ​ន គឺជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្ទឹង​សែន ហើយ​ផ្ទះ​កូនចៅ​របស់​គាត់​បាន​ធ្វើ​ទ្វារ​ដែក​មក​ដល់​ចិញ្ចើម​ថ្នល់ ដែល​ត្រូវ​សាលាក្រុង​តម្រូវ​ឲ្យ​កាត់​ចោល ដោយ​កាត់​បាន​តែ​មួយ​ដង្ហើមចង្រិត ក៏​លួច​ធ្វើ​ទ្វារ​ដែក​វិញ​ដដែល ដោយ​គ្រាន់តែ​បង្ខិត​ចូល​ក្នុង​បន្តិច​ប៉ុណ្ណោះ​។

ហើយ​ថែម​ទាំង​យក​ចំណី​ផ្លូវត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ ជួល​ឲ្យ​គេ​ដាក់​លក់​ភេសជ្ជៈ​ទៀត​ធ្វើ​ឲ្យ​ផ្លូវ​ចង្អៀត ។ ហើយ​ផ្ទះ​អ្នកលក់​បាយ​ទល់មុខ​កាកបាទក្រហម​ចាស់ បាន​បាំងជញ្ជាំង​ដែក​ដាក់​តូប​លក់​ពេញ​ចំណី​ផ្លូវ រីឯ​សណ្ឋាគារ ភោជនីយ៍ដ្ឋាន និង​ផ្ទះសំណាក់ អរុណរះ បាន​យក​ចំណី​ផ្លូវ​ចត​រថយន្ត​ទាំងថ្ងៃទាំងយប់​ដោះស្រាយ​មិន​ចេញ គឺ​ធ្វើបាប​បាន​តែ​អា​ជីករ​លក់ដូរ​តូចតាច​បន្តិចបន្តួច ចាប់​យក​របស់របរ​របស់​ពួក​គាត់​ហើយ​មិន​ឲ្យ​វិញ​។ ពេល​សួរនាំ​អំពី​បញ្ហា​នេះ អស់លោក​ចៅ​ហ្វាយ​​ក្រុង បាន​ឆ្លើយ​ដាក់​គ្នា​ឲ្យ​រយោង​ដូច​សម្ល​កំពឹស​ពី​មួយ​ទៅ​មួយ​។

ពួក​គាត់​បន្ត​ថា សាលាក្រុង​ស្ទឹង​សែន ចាប់​យក​សម្ភារៈ​របស់របរ​លក់ដូរ​របស់​ពួក​គាត់​តាំងពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​មក​ម្ល៉េះ​អត់ឱ្យ​វិញ​ទេ​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ