ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ចង់បាន​កីឡាករ​តម្លៃ​ខ្លួន​៦០​លាន​ផោនរបស់ Napoli

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយសារ​តែ​គ្រូបង្វឹក​របស់ Manchester United លោក Ole Gunnar…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយសារ​តែ​គ្រូបង្វឹក​របស់ Manchester United លោក Ole Gunnar Solskjaer កំពុង​តែ​ចង់​ងើបមុខ​ពី​ការ​លេង​មិនសូវ​បាន​ល្អ​របស់​ក្លិប កីឡាករ​សញ្ជាតិ​ន័​រ​វែ​ស Arkadiusz Milik ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ក្លាយទៅជា​គោលដៅ​របស់ Manchester United ក្នុង​ការ​ទិញ​យក​នៅ​ខែមករា​នេះ ដែល​ស្ថិត​នៅ​ក្នុង​តម្លៃ​៦០​លាន​ផោន​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អង់គ្លេស The Sun បានឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ដែល​ក្លិប​បិសាច​ក្រហម​កំពុង​តែ​ចង់​ប្រមាញ់​យក​មក​លេង​នៅ​ក្នុង​ក្លិប គឺជា​កីឡាករ Arkadiusz Milik​។ កីឡាករ​សញ្ជាតិ​ប៉ូ​ឡូញ​រូប​នេះ​បាន​ស្ថិត​ក្នុង​ទម្រង់​ជា​អ្នករក​គ្រាប់​បាល់​ច្រើន​ជាងគេ​នៅ​រដូវ​កាល​នេះ សម្រាប់​ក្រុម​អ៊ី​តា​លី​ដោយ​រកបាន ១០​គ្រាប់​ក្នុង ១២​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​។

ប៉ុន្តែ អ្វី​ដែល​លោក Solskjaer នៅ​ស្ទាក់ស្ទើរ​នោះ គឺ​ដោយសារ​តែ Milik មាន​បញ្ហា​របួស និង មិន​បាន​ឡើង​លេង​៨​ប្រកួត​។ បិសាច​ក្រហម​ហាក់ដូចជា​ពឹងផ្អែក​ខ្លាំង​លើ​កីឡាករ​បារាំង Anthony Martial និង​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford ខណៈ​ដែល​ខ្សែប្រយុទ្ធ​ទាំង​ពីរ​រូប​នេះ​រកបាន ១៩​គ្រាប់ តាំងពី​ដើមរដូវ​កាល​មក​។

មាន​តែ​កីឡាករ ៣​នាក់ ប៉ុណ្ណោះ​គឺ Mason Greenwood, Daniel James និង Scott McTominay សុទ្ធ​សឹង​រកបាន ៣​គ្រាប់​ក្នុង​លី​គរៀង​ៗ​ខ្លួន ខណៈ​ដែល​មិន​មាន​កីឡាករ​ណា​រកបាន​ច្រើន​ជាង ១​គ្រាប់​នៅ Premier League រហូត​មក​ដល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ