ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​រវាង​អ្នក​សារព័ត៌មាន និង​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​១៤ ខែមករា​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ជំនួប​រវាង​អ្នក​សារព័ត៌មាន និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​លើក​ទី​៤ នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ នឹង​មាន​លក្ខណៈ​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដោយសារ​មានការ​អ​ញ្ជើ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ជំនួប​រវាង​អ្នក​សារព័ត៌មាន និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​លើក​ទី​៤ នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ នឹង​មាន​លក្ខណៈ​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដោយសារ​មានការ​អ​ញ្ជើ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ និង​រដ្ឋមន្ត្រី​នៅ​តាម​បណ្តា​ក្រសួង​នានា​ចូលរួម​ផង​ដែរ ។ នេះ​បើ​តាម​អគ្គនាយក​នៃ​អគ្គនាយករ​ដ្ឋា​ន​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន ។

លោក​ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយករ​ដ្ឋា​ន​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​នៅ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០​ថា សម្រាប់​ជំនួប​ទទួល​អាហារ​រវាង​អ្នក​សារព័ត៌មាន ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០​ខាង​មុខ​នេះ មាន​អ្នក​សារព័ត៌មាន​ចូលរួម​ប្រមាណ​ជិត​៥០០០​នាក់ ។ លោក​បាន​បញ្ជាក់​ថា ៖«​មក​ដល់​ពេល​នេះ ក្រុមការងារ​រៀបចំ​អញ្ជើញ​បាន​ចុះ​ឈ្មោះ​អ្នក​សារព័ត៌មាន និង​អ្នក​ដែល​ត្រូវ​ចូលរួម​រួច​ហើយ​ជាង​៤០០០​នាក់ ហើយ​បើ​គិត​ចំនួន​អ្នក​សារព័ត៌មាន​ចូលរួម​ឆ្នាំ​នេះ​មិន​ឃ្លាតឆ្ងាយ​ពី​ចំនួន​អ្នក​សារព័ត៌មាន​ចូលរួម កាលពី​ឆ្នាំ​២០១៩ ។

អី​ញ្ចឹ​ង​ឆ្នាំ​ខ្ញុំ​គិត​ថា អ្នក​សារព័ត៌មាន​ចូលរួម​ចន្លោះ​ពី​ជាង​៤០០០ នាក់​ទៅ​៥០០០​នាក់​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក ផុស សុវណ្ណ ក៏​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក៏​មាន​ឥស្ស​ជន​មួយ​ចំនួន​មិន​ទាន់​ដឹង​ពី​ការ​ចូលរួម​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​ផង​ដែរ ព្រោះ​កាលពី​ឆ្នាំ​កន្លង​មក​ការ​ធ្វើ​សុំ​កាត​ចូលរួម​ត្រូវ​បាន​គេ​រៀបចំ​ជូន​ដល់​ពេល​គាត់​យក​កាត់​ចូលរួម​ដែល​ម្តង ។

បើ​តាម​លោក​ផុស សុវណ្ណ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មក​រា​នេះ ខាង​ក្រសួង​ព័ត៌មាន​នឹង​បូក​សរុប​បញ្ចប់​ចំពោះ​វត្តមាន​ទទួល​អ្នកចូលរួម​ជាមួយ​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​១៤ ខែមករា​តែ​ម្តង ។ លោក​អគ្គនាយក​នៃ​អគ្គដ្ឋាន​ព័ត៌មាន​ក៏​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ចួ​ល​រួម​ក៏​មិនមែន​តែ​អ្នក​សារព័ត៌មាន​ទាំង​អស់នោះ​ទេ ប៉ុន្តែ​អ្នក​ទាំងនោះ គឺ​ធ្វើការ​ទាក់ទង និង​វិស័យ​ព័ត៌មាន​ផង​ដែរ​ដូច​ជា អ្នកនាំពាក្យ​នៅ​គ្រប់​បណ្តា​ស្ថាប័ន​ក្រសួង​មន្ទីរ​នានា ។ លោក​ក៏​បាន​បញ្ជាក់​ថា ៖«​ឆ្នាំ​នេះ​យើង​ក៏​អញ្ជើញ​រដ្ឋមន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ផង អ្នកនាំពាក្យ​ផង ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ក៏​ចូលរួម​ផង​ដែរ​» ។ សម្រាប់​ជំនួប​អ្នក​សារព័ត៌មាន​នេះ​ដែរ លោក ផុស សុវណ្ណ​ក៏​បាន​ឲ្យ​ដឹង​ថា ជំនួប​នេះ​ក៏​ផ្តល់​ឱកាស​ឲ្យ​អ្នកនាំពាក្យ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ស្គាល់​អ្នក​សារព័ត៌​មាននៅ​តាម​បណ្តា​ក្រសួង​ស្ថាប័ន​ធំ​ៗ​ដូច​ជា អ្នក​សារព័ត៌​មាននៅ​តាម​ខេត្ត​ស្គាល់​អ្នក​សារព័ត៌​មាននៅ​ទូរទស្សន៍ កាសែត វិទ្យុ​ល្បី​ៗ​ផង​ដែរ ។ ជាង​នេះ​អ្នក​សារព័ត៌មាន នៅ​រាជធានី​ភ្នំពេញ​បាន​ស្គាល់​អ្នក​សារព័ត៌មាន នៅ​បណ្តា​ខេត្ត ដើម្បី​ធ្វើ​យ៉ាង​ផ្ទៀងផ្ទាត់​ព័ត៌មាន​គ្នា​ផង​ដែរ ។

លោក​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ជំនួប​នេះ​វា​សំខាន់​ណាស់​ចំពោះ​អ្នក​សារព័ត៌មាន​ក្នុង​ការ​ជួប​អ្នក​សារព័ត៌មាន បណ្តាល​ខេត្ត ដើម្បី​ធ្វើ​ផ្ទៀត​ផ្ទាត់ ឬ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន ។ យើង​ធ្វើ​ព័ត៌មាន​ត្រូវ​មាន​ប្រភព​ព័ត៌មាន​ច្រើន​ជា​ការ​ល្អ ដើម្បី​ជា​ព័ត៌មាន​សុ​ក្រឹត្យ ព័ត៌មាន​ពិត និង​ជា​ព័ត៌មាន​ប្រយោជន​ដល់​សង្គម​» ។ លោក​បន្ថែម​ថា ក្រសួង​ព័ត៌មាន​អញ្ជើញ​បែប​នេះ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​យល់ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​គ្នា​ជៀសវាង​គេ​ចោទប្រកាន់​ថា សរសេរ​ព័ត៌មាន តែ​ជេរ​រាជរដ្ឋាភិបាល ឬ​កាន់តែ​ជើង​រាជរដ្ឋាភិបាល ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អគ្គនាយកដ្ឋាន​ព័ត៌មាន​ក៏​បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ថា ការ​ចូលរួម​ជំនួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​នេះ​ទាមទារ​ឲ្យ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ និង​ដំណើរ​ទៅ​រលូន និង​បង្ក​ដោយ​ភាព​វិជ្ជមាន ។ លោក​បន្ត​ថា ការ​ចូលរួម​នេះ​មិនមែន​សំដៅ​តែ​ហូប​អាហារ​តែ​មួយ​មុខ​នោះ​ទេ គឺ​ចង់​ឲ្យ​មានការ​សាមគ្គីភាព​គ្នា​រវៀង​អ្នក​សារព័ត៌មាន​ពី​គ្នា ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​ពី​គ្នា​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​២០១៩ អ្នក​សារព័ត៌មាន​ចូលរួម​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​មាន​ចំនួន​៤៦០០​នាក់ ហើយ​ឆ្នាំ​២០២០​នេះ ជា​ជំនួប​លើក​ទី​៤​រវាង​អ្នក​សារព័ត៌មាន និង​សម្តេច​តេ ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ