ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​របរ​ជួញ​​សត្វ​ព្រៃ​​ដុះ​ស្លែ​​ ទើប​បង្ក្រាប​​ម្តង​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ទីតាំង​លួចលាក់​ជួញដូរ និង​លក់​សត្វព្រៃ​យ៉ាង​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ខេត្តកំពង់ធំ ត្រូវ​បាន​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មក​រា រឹបអូស​បាន​សត្វព្រៃ​មាន​សត្វ​ប្រវឹក​ជាង​៤០០​ក្បាល ស្វា​ក្តាម​៥៥​ក្បាល ពស់​ចាន់​តា​ម៉​ម និង​សំ​ពោ​ជ…

ខេត្តកំពង់ធំ ៖ ទីតាំង​លួចលាក់​ជួញដូរ និង​លក់​សត្វព្រៃ​យ៉ាង​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ខេត្តកំពង់ធំ ត្រូវ​បាន​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មក​រា រឹបអូស​បាន​សត្វព្រៃ​មាន​សត្វ​ប្រវឹក​ជាង​៤០០​ក្បាល ស្វា​ក្តាម​៥៥​ក្បាល ពស់​ចាន់​តា​ម៉​ម និង​សំ​ពោ​ជ ដោយ​សមត្ថកិច្ច​អង្គការ​វ៉ា​យ​អេ​ត ដឹកនាំ​ការ​ចុះ​បង្ក្រាប​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង និង មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​កងរាជអាវុធ ហត្ថ​ខេត្ត មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ស្តុក​សត្វព្រៃ នៅ​ភូមិ​ម្នា​វ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ។

តាម​ការ​អះអាង​របស់​មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ជំនួញ​សត្វព្រៃ​នេះ​បាន​បញ្ជាក់​ថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​នេះ គឺ​បាន​បើក​ការ​ស៊ើបអង្កេត​ជា​យូរ​មក​ហើយ ។ មុន​ថ្ងៃ​បង្ក្រាប​សមត្ថកិច្ច​បាន​ហ៊ុម​ព័ទ្ធ​ទីតាំង​នេះ​មួយ​ថ្ងៃ ដោយ​ខ្លាច​មានការ​ដឹក​ជញ្ជូន​សត្វព្រៃ​ចេញ​ទើប​មានការ​ចុះ​ឆែកឆេរ​ក៏​ប្រទះ​ឃើញ​មាន សត្វព្រៃ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​ម្ចាស់ផ្ទះ​នៅ​តែ​មានសំណាង​ល្អជា​និច្ច​សម្រាប់​ឈ្មួញ​មាន​លុយ​បាន​រត់គេច​ខ្លួន​បាត់ និង​បណ្តោយ​ឲ្យ​សមត្ថកិច្ច​ឆែកឆេរ​តាម​សប្បាយ ដោយ​មិនបាច់​ខ្លាចក្រែង ដោយសារ​គ្មាន​ម្ចាស់​ណា​ម្នាក់​នៅ​ចាំផ្ទះ​ឡើយ ។ សមត្ថកិច្ច​បាន​ព្យាយាម​ទំនាក់ទំនង​ម្ចាស់ផ្ទះ តែ​ម្ចាស់ផ្ទះ​ថា​យក​កូន​មក​មន្ទីរពេទ្យ​សៀមរាប ។

លទ្ធផល​នៃ​ការ​ឆែកឆេរ​សមត្ថកិច្ច​បាន​រំដោះ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ។ តាម​មហាជន​បាន​រិះគន់​ថា ទីតាំង​នេះ​បាន​ប្រកប​មុខរបរ​នេះ​យូរ​ឆ្នាំ​មក​ហើយ​សុខ​ស្រួល​យ៉ាង​រំភើយ មិន​ដែល​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​នោះ​ទេ ដូច​រកស៊ី​ចូល​ហ៊ុន​គ្នា ។ ទើបតែ​ពេល​នេះ​ត្រូវ​បាន​អង្គការ​វ៉ា​យ​អេ​ត សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចូលរួម​ជា​សាក្សី​នៃ​ការ​បង្ក្រាប ក្នុង​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា​ម្ចាស់ផ្ទះ​ស្តុក​សត្វព្រៃ​សម្រាប់​ការ​ជួញដូរ​ទៅ​ប្រទេស​វៀតណាម​ឈ្មោះ ចេ​ង ថែ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ សត្វព្រៃ​ដែល​បាន​រឹបអូស​មាន សត្វ​ប្រវឹក​៤៦៦​ក្បាល សត្វ​ស្វា​៥៥​ក្បាល ពស់​ចាន់​ល្មម​២​ក្បាល សំ​ពោ​ជ​ក្រអូប​៣​ក្បាល ។ សត្វ​ទាំងនេះ​ត្រូវ​បាន​ដឹក​យក​ទៅ​ភ្នំពេញ ដើម្បី​ជួយ​សង្គ្រោះ​ឲ្យ​រស់នៅ​តាម​បែប​ធម្មជាតិ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​ចុះ​ឆែកឆេរ​នោះ​សមត្ថកិច្ច​ពុំ​ឃើញ​ម្ចាស់ផ្ទះ សូ​ម្បី​តែ​ម្នាក់​នៅ​ចាំផ្ទះ​នោះ​ឡើយ តែ​ដោយ​យើង​ជា​សមត្ថកិច្ច​ចម្រុះ ថែម​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ខេត្តកំពង់ធំ​ផង គឺ​បាន​ត្រឹមតែ​ប្រមូល​សត្វព្រៃ​ទាំងអស់ ដាក់​លើ​រថយន្ត​ដឹក​ចេញ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ចេ​ង ថែ​ន បាន​រត់គេច​ខ្លួន ។ ទោះបីជា​បែប​ណា​ក្តី ត្រូវ​បាន​កសាង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​ទៅ​តុលាការ​អត់ឱ្យ​អ្នកឯង​រួចខ្លួន​ទេ ៕​

អត្ថបទសរសេរ ដោយ