ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​កា.ប់​គាស់ និង​រុករាន​ដី​ព្រៃ​ត្រូវ​ចៅក្រម​សម្រេច​ហើយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ÷ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ពី​បទ​កាប់​គាស់ និង​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ តាម​មាត្រា​៦២ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដី​ពី​ធនធានធម្មជាតិ​។ ជន​ត្រូវ​ចោទ​ខាងលើ​ឈ្មោះ សឹក…

ខេត្តមណ្ឌលគិរី ÷ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ពី​បទ​កាប់​គាស់ និង​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ តាម​មាត្រា​៦២ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដី​ពី​ធនធានធម្មជាតិ​។

ជន​ត្រូវ​ចោទ​ខាងលើ​ឈ្មោះ សឹក ម៉ា​ណ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​និង​ដកហូត​វត្ថុ​តាង​រណារ​យន្ត​ចំនួន​១​គ្រឿង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​ជី​មី​ស ស្ថិត​ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខណៈ​ជន​នេះ​កំពុង​ធ្វើ​សកម្មភាព​កាប់​គាស់ និង​រុករាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ