ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់បំណុល​បាន​ត្រឹម​សោកា ព្រោះ​បាន​បំពាន​លើ​កូនបំណុល

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​ រឿងរ៉ាវ​ចងការ​ប្រាក់​មួយ​ បាន​ធ្វើ​ឲ្យ​ម្ចាស់បំណុល​ក្លាយជា​ចុង​ចម្លើយ ដោយសារ​តែ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ឆ្គាំឆ្គង​ទៅ​លើ​កូនបំណុល​ទាំង​បំពាន ។ ​ទី​បញ្ចប់ ភាគី​ទាំង​សងខាង ​ក៏​បាន​សម្របសម្រួល​បញ្ឈប់​វិវាទ​គ្នា​ ដោយសារ​តែ​ក្រុម​អ្នក​សារព័ត៌មាន​​បាន​ចុះ​ជួយ​ក្នុង​ករណី​នេះ…

ខេត្តកំពង់ឆ្នាំង ៖​ រឿងរ៉ាវ​ចងការ​ប្រាក់​មួយ​ បាន​ធ្វើ​ឲ្យ​ម្ចាស់បំណុល​ក្លាយជា​ចុង​ចម្លើយ ដោយសារ​តែ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ឆ្គាំឆ្គង​ទៅ​លើ​កូនបំណុល​ទាំង​បំពាន ។ ​ទី​បញ្ចប់ ភាគី​ទាំង​សងខាង ​ក៏​បាន​សម្របសម្រួល​បញ្ឈប់​វិវាទ​គ្នា​ ដោយសារ​តែ​ក្រុម​អ្នក​សារព័ត៌មាន​​បាន​ចុះ​ជួយ​ក្នុង​ករណី​នេះ ។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

ទោះ​យ៉ាងណា អ្នក​សារព័ត៌មាន​យើង​មិនមែនមានបំណង​កាន់ជើង ​ឬ​លើកទឹកចិត្ត​ដល់​កូនបំណុលនោះ​ទេ ជំពាក់​ប្រាក់​ត្រូវ​តែ​សង ។ ម្យ៉ាងវិញទៀត វា​ជា​សារ​មួយ សម្រាប់​ម្ចាស់បំណុល​ផង​ដែរ ដែល​ទៅ​បំពារ​បំពាន​រំលោភសិទ្ធិ​លើ​ខាង​កូនបំណុល ក្រៅ​ប្រ​ព​័ន្ធតុលាការ ។​ ក្នុង​អង្គហេតុមាន ​៖ ភាគី​កូនបំណុល​មាន​ប្ដី​ឈ្មោះ ប៊ិ​ត ចាន់​វិបុល អាយុ៣៩​ឆ្នាំច ប្រពន្ធ​មានឈ្មោះ គង់ ភី​សា​ម៉ា​ អាយុ៣៥ឆ្នាំ ពួក​គាត់​មាន​ទីលំនៅ​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។ ចំណែកឯ​ម្ចាស់បំណុល​មានឈ្មោះ ហ៊ីង ច​ន្ថា នៅ​ភូមិ​អណ្ដូង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

តាម​ការ​បញ្ជាក់​ពេល​កូនបំណុល​ដែល​មានឈ្មោះ គង់ ភី​ហ្សា​ម៉ា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្២០០៨ រូប​គាត់​និង​ប្ដី បាន​ទៅ​ចងការ​ប្រាក់​ពីឈ្មោះ ហ៊ីង ច​ន្ថា​ចំនួន 1000ដុល្លារ ដោយ​គិតការ​ប្រាក់ ក្នុង​មួយ​ខែ​ចំនួន 100ដុល្លារ ។ ចាប់តាំងពី​ខ្ចី​មក​គាត់​បាន​សង​បណ្ដោះ​ខ្លះ​ៗ ដោយ​គិត ទាំង​ការ​ទាំង​ដើម គឺ​សង​បាន​ចំនួន 900 ដុល្លារ​ហើយ ។​ប៉ុន្តែ​ការ​ប្រាក់​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ បាន​ឡើង​រហូត​ដល់៣៨០០​ដុល្លា ។ ដោយសារ​តែ​ជីវភាព​ខ្វះខាត​គាត់​គ្មាន​លទ្ធភាព​សង​គេ​ទើប​ម្ចាស់បំណុល​ចេះ​តែ​បង្ខំ​ឱយធ្វើ​កិច្ចសន្យា​មួយ​លើក ជា​ពីរ​លើក គាត់​នៅ​តែ​មិន​មាន​លទ្ធភាព​សង​។

ក្រោយមក​ម្ចាស់បំណុល​បាន​លួច​ធ្វើ​ប្លង​ដី​កាន់កាប់​លើ​ដី ដែល​គាត់​កំពុង​រស់នៅ ដោយ​គាត់​ពុំ​បានដឹង​ឡើយ ។ នៅ​ថ្ងៃ​ទី 3 ខែមករា​ឆ្នាំ 2020 កន្លង​ទៅ​នេះ​ម្ចាស់បំណុល បាន​យក​បង្គោល​មក​បោះ​របង​ព័ទ្ធ​យក​ដី​លំនៅ​ឋាន​គាត់​យក​តែ​ម្ដង ដោយ​សំអាង​លើ​មាន​ប្លង់ ​ដែល​គាត់​បាន​លួច​ធ្វើ​តែ​ភាគី​ម្ខាង ដោយ​រូប​គាត់​ជា​ម្ចាស់​ដី​មិន​បានដឹង ។ ​នៅ​ថ្ងៃ​បោះ​របង​នោះ​ក៏​មាន​មន្ត្រី​ប៉ូលិស 2 រូប មក​ជួយ​ការពារ​ផង​ដែរ ដោយ​បង្ខំ​ឱយ​គាត់​រើ​ផ្ទះ​ចាក​ចេញពី​ដី​ដែល​គាត់​កំពុង​រស់នៅ ។ ការ​មក​បោះ​របង​ព័​ទ្ឋ​យក​ដី​នេះ ពុំ​មានការ​ចូលរួម​ពី​ស្ថា​ប័ន​​របស់​តុលាការ​ឡើយ គឺ​ធ្វើ​ដោយ​ចិត្ត​ឯង​តែ​ប៉ុណ្ណោះ ។

ថ្ងៃ​នោះ​ផង​ដែរ​ ក៏​មាន​ក្រុម​អ្នក​សារព័ត៌មាន​មួយ​បាន​ចុះ​មក​ផ្តិត​យក​រូបភាព​ដែលធ្វើឱ្យមានប្រតិកម្មពី
មតិ​មហាជនក៏៏ដូចជាអាជ្ញាធរផងដែរ ។ ក្រោយកើតហេតុនោះដែរ ភាគីម្ចាស់​កូនបំណុលក៏បានដាក់ពាក្យ​បណ្តឹង​ទៅកាន់ស្នងការដ្ឋាននគរបាល​ខេត្ត ដើម្បីឱ្យជួយ​អន្តរាគំន៍​អំពីបញ្ហាន ។

ដោយឡែក​ ភាគី​ម្ចាស់បំណុល​វិញ ដោយ​យល់​ថា​​ខ្លួន​បាន​ធ្វើ​បំពារបំពាន​ទៅ​លើ​កូនបំណុល យល់​ថា​ខ្លួន​មាន​កំហុស​ខុសឆ្គង ខ្លាច​មានការ​ប្ដឹងផ្ដល់​កាន់តែ​វែង​ឆ្ងាយ ក៏​សុំ​បញ្ចប់រឿង​ត្រឹមហ្នឹង ហើយ​បាន​ធ្វើ​កិច្ចសន្យា​នៅ​ថ្ងៃ​ទី 8 ខែមករា​ឆ្នាំ 2020 ដោយ​មាន​ស្មៀនឃុំ​ចូលរួម ក្នុង​ការ​ធ្វើ​កិច្ចសន្យា គឺ​ដែល​មាន​ខ្លឹមសារ​ថា​៖ ឈ្មោះ​ហ៊ីង ច​ន្ថា​ដែល​ជា​ម្ចាស់បំណុល បញ្ឈប់​ការ​ទាមទារ​ប្រាក់​ជំពាក់​ដែល​នៅ​សល់​ចំនួន 3.800 ដុល្លារ និង ទី​២​គឺ​សុំ​បង្វិល​ប្លង់​ដី​ដែល​បាន​ធ្វើ ឲ្យ​កូន​កូនបំណុល​ឈ្មោះ គង់ ភី​សា​ម៉ា​វិញ ។

ចំណែក​ឈ្មោះ គង់ ភី​សា​ម៉ា ក៏​បាន​សន្យា​បញ្ឈប់​ការ​ប្ដឹងប្ដល់​នឹង​ដក​ពាក្យបណ្ដឹង​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ​ដែរ​។ នៅ​ថ្ងៃ​នោះ​ដែរ​កូនបំណុល ឈ្មោះ គង់ ភី​សា​ម៉ា បាន​សំដែង​ទឹកចិត្ត​ត្រេកអរ និង​បាន​ថ្លែងអំណរគុណ ដ​លើ​ក្រុម​អ្នក​សារព័ត៌មាន ដល់​ភាគី​ម្ចាស់បំណុល និង​មន្ត្រី សុរិយោដី ដែល​បាន​រៀបចំ​ផ្ទេរ​ប្លង់​ដី​ត្រឡប់ មក​ឱយ​គាត់​វិញ​ផង​ដែរ​។ ជុំវិញ​បញ្ហា​ខាងលើ​នេះ ម្ចាស់បំណុល មិន​អនុញ្ញាត្ត​ឱយ​សម្ភាសន៍ និង​ថតរូប​ភាព​នោះ​ទេ។

អត្ថបទសរសេរ ដោយ