ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះគឺជារឿងដែកនឹកស្មានមិនដល់ ការងារ​ចម្លែក​ៗតែ​ទទួល​ប្រាក់ខែ​ខ្ពស់

4 ឆ្នាំ មុន

អ្នកមាន​ដឹង​ទេ​ថា មនុស្ស​ដែល​ដើរ​ភ្លក់​កា​រ៉េ​ម ថតរូប​អាហារ និង​ចូលរួម​ពិធី​មង្គលការ​អ្នក​ដទៃ​កំពុង​រក​ប្រាក់​បាន​ច្រើន​ជាង​អ្នក​ទៅ​ទៀត ? ការ​ពិត​ជាក់ស្តែង ជុំវិញ​ពិភពលោក​នេះ​មានការ​ងារ​ចម្លែក​ៗ​ជា​ច្រើន​ដែល​អ្នក​នឹង​ស្មាន​មិន​ដល់ ហើយ​ឲ្យ​ប្រាក់បៀវត្ស​ន៍​ដ៏​ខ្ពស់​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការងារ​ទាំងនោះ​៖…

អ្នកមាន​ដឹង​ទេ​ថា មនុស្ស​ដែល​ដើរ​ភ្លក់​កា​រ៉េ​ម ថតរូប​អាហារ និង​ចូលរួម​ពិធី​មង្គលការ​អ្នក​ដទៃ​កំពុង​រក​ប្រាក់​បាន​ច្រើន​ជាង​អ្នក​ទៅ​ទៀត ? ការ​ពិត​ជាក់ស្តែង ជុំវិញ​ពិភពលោក​នេះ​មានការ​ងារ​ចម្លែក​ៗ​ជា​ច្រើន​ដែល​អ្នក​នឹង​ស្មាន​មិន​ដល់ ហើយ​ឲ្យ​ប្រាក់បៀវត្ស​ន៍​ដ៏​ខ្ពស់​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការងារ​ទាំងនោះ​៖

១. អ្នក​ភ្លក់​កា​រ៉េ​ម​៖
អ្នក​សាកល្បង​រសជាតិ​កា​រ៉េ​ម​ថ្មី​ៗ ឬ​មនុស្ស​មួយ​ចំនួន​ទៀត​ហៅ​ពួក​គេ​ថា ជា​អ្នក​វិទ្យា​សា​ស្រ​អាហារ អាច​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ​៦​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឯណោះ ឬ​ប្រមាណ​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​គ្រាន់តែ​ដើរ​ភ្លក់​កា​រ៉េ​ម​ថ្មី​ៗ​មុន​ពេល​ដាក់​លក់​លើ​ទីផ្សារ ។

២. អ្នក​ផ្តល់​សេវាកម្ម​ធ្វើ​អ្នក​កំដរ​ក្នុង​ពិធី​មង្គលការ​៖
អ្នក​ផ្តល់​សេវាកម្ម​ធ្វើ​អ្នក​កំដរ​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​អ្នក​ដទៃ​ប្រៀប​បានជា​អ្នក​ជួយ​សង្គ្រោះ​កូនក្រមុំ និង​កូន​ក​ម្លោះ​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​រក​អ្នក​កំដរ ។ ពួក​អ្នក​ទាំងនេះ​អាច​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ​១​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។

៣. អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​សត្វ ៖
អ្នកជំនាញ​ទាំងនេះ​សិក្សា​ពី​អាកប្បកិរិយា​របស់​សត្វ​តាម​រយៈ​ការ​តាមដាន​សត្វ រួច​ដើរ​បង្រៀន​សិស្ស​ដទៃ​សម្រាប់​កម្មវិធី​សិក្សា​ណ ឫ​មួយ​ជាដើម ។ អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​សត្វ​អាច​រក​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ពី​៣៥,០០០​ដុល្លារ ទៅ ៩០,០០០​ដុល្លារ​ផង​ដែរ ។

៤. អ្នក​សាកល្បង​អាហារ​សត្វ ៖
អ្នក​សាកល្បង​អាហារ​សត្វ​វិភាគ​ចំណុច​ជា​ច្រើន​ដូច​ជា ជីវជាតិ និង​រសជាតិ​របស់​អាហារ​ទាំងនេះ​ដើម្បី​ធានា​ថា​អាហារ​មាន​ភាព​ទាក់ទាញ​សម្រាប់​សត្វ ។ ហើយ​ប្រាកដ​ណាស់ ពួក​គេ​សាកល្បង និង​វិភាគ​វា​បាន​ដោយ​ទទួលទាន​វា​ដោយ​ខ្លួនឯង ។ ទោះជា​ការ​ទទួលទាន​អាហារ​សត្វ​ប្រៀប​បានជា​រឿង​មិន​ប្រក្រតី​ពិតមែន​ក្តី អ្នក​ទាំងនេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ ៤​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែរ​។

៥. ជាង​ថតរូប​អាហារ​៖
ជាង​ថតរូប​មិន​ត្រូវការ​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាប័ត្រ​ដើម្បី​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ទេ ។ ជា​ទូទៅ ពួក​គេ​ផ្តល់​សេវា​ថតរូប​ឲ្យ​ភោជនីយដ្ឋាន​ដើម្បី​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​សង្គម​របស់​ពួក​គេ ។ ពេល​ខ្លះ​ទៀត​ទស្សនាវដ្តី និង​សៀវភៅ​អាហារ​ផ្សេង​ៗ​ក៏​អាច​ទិញ​រូបភាព​របស់​ពួក​គេ​ដែរ ។ ជាង​ថយ​រូប​អាហារ​ក្នុង​មួយ​ឆ្នាំ​អាច​រក​ចំណូល​បាន​ខុស​ៗ​គ្នា​ទៅ​តាម​សមត្ថភាព និង​បណ្តាញ​ដែល​ខ្លួន​មាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ