ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​គេ​ប្រដៅ​ងាយ​ជា​មនុស្ស​ឆ្លាត

4 ឆ្នាំ មុន

បុគ្គល​ដែល​គេ​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ​ជា​មនុស្ស​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយ ព្រោះ​ភាព​ជា​អ្នក​ឈ្លាសវៃ​មានការ​ចេះ​ដឹង​ច្រើន ឆាប់​ពិចារណា​ឃើញ​នូវ​ហេតុផល​ច្បាស់លាស់ ថែម​ទាំង​ជា​បុគ្គល​មានចិត្ត​បើក​ទូលាយ បន្ទាបខ្លួន​មិន​ប្រកាន់​មានះ ឬ​ទិដ្ឋិ​មិនល្អ​ផ្សេង​ៗ ។…

បុគ្គល​ដែល​គេ​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ​ជា​មនុស្ស​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយ ព្រោះ​ភាព​ជា​អ្នក​ឈ្លាសវៃ​មានការ​ចេះ​ដឹង​ច្រើន ឆាប់​ពិចារណា​ឃើញ​នូវ​ហេតុផល​ច្បាស់លាស់ ថែម​ទាំង​ជា​បុគ្គល​មានចិត្ត​បើក​ទូលាយ បន្ទាបខ្លួន​មិន​ប្រកាន់​មានះ ឬ​ទិដ្ឋិ​មិនល្អ​ផ្សេង​ៗ ។

ចំណែក​ពួក​ជន​ដែល​មិន​លុះ​តាម​ដំបូន្មាន​មាតាបិតា​និង​បណ្ឌិត​ទាំងឡាយ ក៏​ព្រោះតែ​ភាព​នៃ​ខ្លួន​ជា​អ្នក​មិន​ឈ្លាសវៃ មិន​មានការ​ចេះ​ដឹង ម្ល៉ោះហើយ​ក៏​មានការ​ងងឹតងងល់​ក្នុង​អស្មិមានះ​យ៉ាង​ធ្ងន់​ធរ ។

ហេតុនេះ​ដើម្បី​ញុំ​ា​ង​ខ្លួន​ឱ្យទៅ​ជា​បុគ្គល​ដែល​គេ​ងាយ​ប្រដៅ ងាយ​ទូន្មាន​បាន បុគ្គល​គួរ​ខិតខំ​រៀនសូត្រ​និង​ស្តាប់ធម៌​ឱ្យ​បាន​ច្រើន​ដើម្បី​បន្ទុំ​ចិត្ត ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ