ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា​ថា ​យន្តហោះ​អ៊ុយ​ក្រែ​ន ​អី​ុ​រ៉​ង់​បា.ញ់​ធ្លាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់  ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក​JUSTIN TRUDEAU អះអាង​នា​ថ្ងៃ​ទី​៩​មក​រា​ថា ប្រភព​ស៊ើ​ប​ការណ៍​ជា​ច្រើន​ក្នុង​នោះ​មាន​ប្រភព​ស៊ើប​ការណ៍​កា​ណា​ដា​ដែរ​គូសបញ្ជាក់​ថា យន្ត​ហោះ​ប៊ូ​អ៊ីង​737​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​៨ ​មក​រា នៅ​ជិត​ទីក្រុង​តេ​ហេ​រ៉​ង់​…

ប្រទេស​អ៊ីរ៉​ង់  ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក​JUSTIN TRUDEAU អះអាង​នា​ថ្ងៃ​ទី​៩​មក​រា​ថា ប្រភព​ស៊ើ​ប​ការណ៍​ជា​ច្រើន​ក្នុង​នោះ​មាន​ប្រភព​ស៊ើប​ការណ៍​កា​ណា​ដា​ដែរ​គូសបញ្ជាក់​ថា យន្ត​ហោះ​ប៊ូ​អ៊ីង​737​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​៨ ​មក​រា នៅ​ជិត​ទីក្រុង​តេ​ហេ​រ៉​ង់​ ត្រូវ​បាញ់​ធ្លាក់​ដោយ​មី​ស៊ី​ល​ដី​-​អាកាស​១​គ្រាប់​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​TRUDEAU​ថ្លែង​ថា យើង​មាន​ព័ត៌មាន​នានា​ពី​ប្រភព​ជា​ច្រើន​ពិសេស​ប្រភព​នៃ​បណ្ដា​សម្ព័ន្ធមិត្ត​ និង​ប្រភព​របស់​ភ្នាក់ងារ​យើង​ផ្ទាល់​ដែល​គូសបញ្ជាក់​ថា យន្តហោះ​នោះ​រង​ការ​បាញ់​មី​ស៊ី​ល​ដី​-​អាកាស​១​គ្រាប់​របស់​អ៊ី​រ៉​ង់​។ លោក​យល់​ថា បណ្ដា​ព័ត៌មាន​ទាំងនេះ​ពង្រឹង​ភាព​ចាំបាច់​នៃ​ការ​ស៊ើ​ប​អង្កេត ​ដោយ​ស៊ី​ជម្រៅ​មូ​យ​លើ​រឿង​នោះ​។

គ្រោះ​មហន្តរាយ​នេះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​១៧៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កា​ណា​ដា​៦៣​នាក់ កើត​មាន​ក្រោយ​ការ​បាញ់​មី​ស៊ី​ល​របស់​អ៊ី​រ៉​ង់​មក​លើ​មូលដ្ឋាន​យោធា​ទាំងឡាយ​ដែល​ប្រើប្រាស់​ដោយ​កងទ័ព​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៩​មក​រា ក៏​សម្ដែង​ការ​សង្ស័យ​របស់​លោក លើ​ប្រភព​នៃ​ការ​ធ្លាក់​យន្តហោះ​ប៊ូ​អ៊ី​ង​នេះ ខណៈ​តាម​សារព័ត៌មាន​ជា​ច្រើន​ថា ផ្នែក​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​កាន់តែ​មានការ​ជឿជាក់​ដែល​យន្តហោះ​នោះ​ត្រូវ​បាញ់​ធ្លាក់​ដោយ​ច្រឡំ​។

ចំណែក​អ្នក​ទទួលខុសត្រូវ​អាកាសចរណ៍​ស៊ី​វិល​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​៩​មក​រា​បាន​បដិសេធ​ថា វា​មិន​អាច​ទៅ​រួច​ទេ ដែល​មានការ​បាញ់​មី​ស៊ីល​ច្រឡំ​ត្រូវ​យន្តហោះ​នោះ​ធ្លាក់​។ លោក​អា​លី​អា​បេ​ដ​ហ្សា​ដេ​ហ៍​ថ្លែង​ថា តាម​លក្ខណៈ​វិទ្យាសាស្ត្រ វា​មិន​អាច​ទៅ​រួច​ទេ ដែល​មី​ស៊ីល​មួយ​គ្រាប់​ត្រូវ​យន្តហោះ​ធ្លាក់​។ លោក​ក៏​លើក​ដែរ​ពី​ពាក្យ​ចចាមអារ៉ាម​មិន​សម​ហេតុផល​នានា​៕ ដក​ស្រង់​ចេញពី​ប្រភព​វេបសាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ