ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងខ្លួន​ទាន់​ខំ​បង្វែងដាន​ពី​ផ្លូវ​១​ទៅ​១​ផ្លូវ តែ​​ចប់​ត្រឹម​ក្រឡាប់​ឡាន​លូន​ចេញ​អត់​ទាន់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​កម្លាំង​កំពុង​ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​យក​ស្បោង​ពណ៌​ខ្មៅ​រុំ​ស្លាក​លេខ​ជិត​គួរ​ឱ្យ​សង្ស័យ​នោះ កម្លាំង​ជំនាញ​​ក៏​សហការ​គ្នា​នឹង​អ្នក​បើក​ម៉ូតូ​តាម​ឃ្លាំមើល តែ​ជនសង្ស័យ​ដឹងខ្លួន​ក៏​បើក​បង្វែងដាន​រត់​គេច​ខ្លួន​ចាប់ពី​ផ្លូវ​អូរ​២ ភូមិ​៥ សង្កាត់​លេខ​៤ រហូត​ហួស​ស្ពាន​ទឹកសាប ឃុំ​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​កម្លាំង​កំពុង​ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​យក​ស្បោង​ពណ៌​ខ្មៅ​រុំ​ស្លាក​លេខ​ជិត​គួរ​ឱ្យ​សង្ស័យ​នោះ កម្លាំង​ជំនាញ​​ក៏​សហការ​គ្នា​នឹង​អ្នក​បើក​ម៉ូតូ​តាម​ឃ្លាំមើល តែ​ជនសង្ស័យ​ដឹងខ្លួន​ក៏​បើក​បង្វែងដាន​រត់​គេច​ខ្លួន​ចាប់ពី​ផ្លូវ​អូរ​២ ភូមិ​៥ សង្កាត់​លេខ​៤ រហូត​ហួស​ស្ពាន​ទឹកសាប ឃុំ​រាម បំរុង​បត់​ទៅ​ផ្លូវ​លំ តែ​ដោយ​បើក​លឿន​ពេក​ក៏​ក្រឡាប់​តែ​ម្តង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ម្នាក់ ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បាត់ បង្ក​ឱ្យ​មានការ​កាលពី​ម៉ោង​១២:៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ចាប់​បាន​ខាងលើ​ឈ្មោះ WANG HONG TAO ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​អ្នក​នាំ​ភ្ញៀវ​លេងល្បែង ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ ៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ព័ត៌មាន​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ៖ នៅ​យប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ កម្លាំង​ល្បាត​បាន​ប្រទះ​ឃើញ​រថយន្ដ​ម៉ាក Takoma មួយ​គ្រឿង​បាន​បើក​ចេញ​តាម​បណ្តោយ​ផ្លូវ​អូរ​២ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដោយ​រថយន្ត​នោះ​បាន​យក​ស្បោង​ប្លា​ស្ទិ​ក ពណ៌​ខ្មៅ រុំ​ស្លាក​លេខ​ដែល​គួរ​ឱ្យ​សង្ស័យ​ថា ជា​ក្រុម​ជន​ទុច្ចរិត​ដែល​បំរុង​ចេញ​ធ្វើ​សកម្មភាព​ប្លន់ ឬ​ចាប់ជំរិត ជាដើម​។

លោក​ឧត្តមសេនីយ៍ទោ បានឱ្យ​ដឹង​ថា ភ្លាម​ៗ​នោះ កម្លាំង​ជំនាញ​បាន​បោះដៃ​សហការ​គ្នា​ជាមួយ​អ្នក​បើក​ម៉ូតូ​តាម​ឃ្លាំមើល ប៉ុន្តែ​ជនសង្ស័យ​ដឹងខ្លួន​ទាន់ ក៏​បើករថយន្ត​បង្វែងដាន ហើយ​រត់គេច​ខ្លួន​ឡើង​ទៅ​ផ្លូវជាតិ​៤​តែ​ម្តង​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​យើង​ក៏​សហការ​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ធ្វើការ​ដេញ​តាម​រហូត​ហួស​ស្ពាន​ទឹកសាប ឃុំ​រាម ប៉ុន្តែ​ជន​សង្ស័យ​​​បាន​បត់​រថយន្ត​ចូល​ផ្លូវលំ​មួយ ដើម្បី​គេចខ្លួន តែ​រថយន្ដ​បើក​លឿន​ពេក​ក៏​បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ទោ​បន្ត​ទៀត​ថា ខណៈនោះ ជនសង្ស័យ​បាន​ព្យាយាម​លូន​ចេញពី​ក្នុង​រថយន្ត​ដើម្បី​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​យើង​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ និង​ដកហូត​បាន កាំភ្លើងខ្លី​១​ដើម ។ រីឯ​ជនសង្ស័យ​២​នាក់​ទៀត បាន​រត់គេច​ខ្លួន​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​បាត់ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​កំពុងធ្វើការ​ស្វែងរក​បន្ត ។

គួរ​បញ្ជាក់​ថា ខណៈ​ពេល​ដែល​រថយន្ត​ជនសង្ស័យ​ក្រឡាប់​នោះ គឺ​នៅ​ម៉ោង​០:៣០​នាទី ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០​។ ចំណែក​វត្ថុ​តាង​ដែល​ចាប់​បាន​មាន​ដូច​ជា កាំភ្លើងខ្លី​១​ដើម ម៉ាក ZORAKI ពណ៌​ខ្មៅ បង់​១​មាន​៥​គ្រាប់ និង​រថយន្ត​ម៉ាក TAKOMA ពណ៌​ទឹក​ប៉ិច​ផ្លា​ក​លេខ​ភ្នំពេញ 2BD-7915​។

សេចក្តីរាយការណ៍​បន្ត​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​ធ្វើការ​នីតិវិធី​ច្បាប់​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ