ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក កឹ​ម សុខា នឹង​ចូលរួម​សវនាការ​តាម​ដីកាកោះ​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីតប្រធាន​គណបក្ស​សង្គ្រោះ​បាន​អះអាង​ថា នឹង​ចូលរួម​ក្នុង​សវ​នា​ការ​តាម​ការ​កោះហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមករាខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីតប្រធាន​គណបក្ស​សង្គ្រោះ​បាន​អះអាង​ថា នឹង​ចូលរួម​ក្នុង​សវ​នា​ការ​តាម​ការ​កោះហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមករាខាង​មុខ​នេះ ។ នេះ​បើ​តាម​លោក មុត ច​ន្ថា មនុស្ស​ជំនិត​របស់​លោក កឹ​ម សុខា ។ លោក មុត ច​ន្ថា បាន​ឲ្យ​ដឹង​ក្រោយ​ពី​មាន​ជំនួ​បរ​វាង​លោក កឹ​ម សុខា និង​លោកស្រី Asa Eriksson សមាជិកា​សភា​នៃ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ ដែល​ជា​គណបក្សកាន់អំណាច​ធំ​ជាងគេ​នៅ​រាជាណាចក្រ​ស៊ុ​យ​អែ​ត កាលពី​ល្ងាចថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២០​ថា ៖ «​លោក កឹ​ម សុខា គឺជា​អ្នក​អនុវត្ត​ច្បាប់ ដូច​អ្វី​ដែល​ចៅក្រម​ស៊ើបអង្កេត​បាន​ទទួលស្គាល់​ថា លោក កឹ​ម សុខា គឺជា​អ្នក​អនុវត្ត​ច្បាប់​និង​បទបញ្ជា​យ៉ាង​ពេញលេញ ដូច្នេះ​លោក កឹ​ម សុខា នឹង​ចួ​ល​រួម​សវនាការ​» ។

លោក មុត ច​ន្ថា បាន​ឲ្យ​ដឹង​ថា តំណាង​ស្ថានទូត​ស៊ុ​យ​អែ​ត​នៅ​កម្ពុជា នឹង​ចូលរួម​តាមដាន​សវនាការ​របស់​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​ខាង​មុខ​នេះ​ដែរ ។ នៅ​ក្នុង​ជំនួប​នេះ លោក មុត ច​ន្ថា បាន​ឲ្យ​ដឹង​ថា លោកស្រី Asa Eriksson មាន​បំ ណ​ង​ជួប​សម្តែង​ការ​គួរសម សួរសុខទុក្ខ និង​សំណេះ​សំណាល ខណៈ​ដែល​លោក កឹ​ម សុខា ធ្លាប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស៊ុ​យ​អែ​ដ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ុ​យ​អែ​ដ នៅ​ឆ្នាំ ១៩៩៤ ក្នុង​នាម​លោក​ជា​សមាជិក​សភា និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋសភា ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ។ លោក មុត ច​ន្ថា បាន​អះអាង​ថា ទ​ង្វើ​របស់​លោក កឹ​ម សុខា បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ល្អជា​មួយ​បណ្តាប្រទេស​នានា ដើម្បី​បម្រើ ការពារ កសាង​នូវអ្វី​ដែល​ជា​ផលប្រយោជន៍​របស់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ។

សូម​ជម្រាប​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កំណត់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ដើម្បី​បើ​សវនាកា​រល់​សំណុំរឿង​«​ស​ន្ទិ​ដ្ឋភាព​ជាមួយ​បរទេស​» របស់​លោក កឹ​ម សុខា តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។ លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ
កញ្ញា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​១​ឆ្នាំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ។ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​លោក កឹ​ម សុខា នៅ​គេហដ្ឋាន​របស់​លោក​វិញ ប៉ុន្តែ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​នយោបាយ ។​ តុលាការ​បាន​អះអាង​ថា ការ​សម្រេច​ឲ្យ​នៅ​គេហដ្ឋាន​វិញ ដោយសារ​តែ​លោក កឹ​ម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ ។ កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ថ្មី​ដែល​លោក កឹ​ម សុខា ត្រូវ​អនុវត្ត​ចាប់ពី​ពេល​នេះ​មាន​បី​ចំណុច​គឺ ទី​១-​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃព្រះរាជាណាចក្រ​កម្ពុជា ទី​២-​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ និងទី​៣-​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច ។

ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នឹងមាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​ពី​សវនាការ​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​១៥ ខែមករា ឆ្នាំ​២០២០​ខាងមុខ​នេះ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា ។ ក្រោយ​ពី​មាន​ជំនួប​រវាង​លោក កឹ​ម សុខា​មួយ​លោកស្រី Asa Eriksson សមាជិកា​សភា នៃ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​​កាន់​អំណាច​ធំ​ជាងគេ​នៅ​រាជា​ចក្រ​ស៊ុ​យអែ​ដ លោក មុត ច​ន្ថា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​យើង​តែងតែ​សង្ឃឹមថា ក្រោយ​សវនាការ​សំណុំ​រឿង​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​១៥ ខែ មក​រា ស្ថានភាព​នយោបាយ​នឹង​ប្រសើរ ។ យើង តែ​តែ​សង្ឃឹម​នេះ​ដោយសារ​យើង​ឃើញ​ថា​រស់នៅ​ក្រោម​ដំបូល​របស់​កម្ពុជា ។ ដូច្នេះ​យើង​ត្រូវ ចូលរួម​ចំណែក​ជួយ​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​» ។ទាក់ទង​នឹង​សំណួរ​ថា តើ​នឹង​មាន​ជំនួប​ក្រៅ
ផ្លូវការ​រវាង​លោក កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែរ​ឬទេ ? លោក មុត ច​ន្ថា ថ្លែង​ថា​៖ «​ចំណុច​នេះ ខ្ញុំ​ទុក​ឲ្យ​អ្នក​សារព័ត៌មាន​តាមដាន​ទៅ​ចុះ ព្រោះ​មក​ដល់​ពេល​នេះ​យើង​មិន​មាន​អ្វី​ប្លែក​នោះ​ទេ​»។

ជាមួយ​គ្នា​នេះ លោក មុត ច​ន្ថា ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ចួ​ល​រួម​វិភាគទាន​មនុស្សធម៌​ជាមួយ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ដល់​ជន​រង​គ្រោះ​ដោយសារ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​កន្លង​មកនេះ គឺ​លោក កឹ​ម សុខា តែងតែ​ចូលរួម​ចំណែក​ក្នុង​សង្គម ។ ជាក់ ស្តែង កាលពី​អតីតកាល លោក​បាន​ចូលរួម​ក្នុង​នោះ​មានការ​ជិះទូក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ជាដើម ។ទស្សនៈ​លោក កឹ​ម សុខា គឺថា នៅ​ពេល​ពលរដ្ឋ​រង​គ្រោះ​ត្រូវ​ជួយ​សង្គ្រោះ​គ្នា មិនមែន​ជា​ពេលវេលា​ចោទប្រកាន់​ឈ្លោះ​គ្នា​នោះ​ទេ ។

ដូច្នេះ​អ្វី​ដែល​សម្តេច​តេ​ជោ​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​លោក កឹ​ម សុខា គឺ​បង្ហាញ​ថា​ខ្មែរ​ទាំងអស់​គ្នា​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​ខ្មែរ ។ លោក​បន្ថែម​ថា លោក កឹ​ម សុខា បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នានា ដើម្បី​បំ​ម្រើ ការពារ កសាង​នូវ​អ្វី​ដែល​ជា​ផល​ប្រយោជន៍ របស់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ។សូម​ជម្រាប​ថា​លោក កឹ​ម សុខា បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​២​ពាន់​ដុល្លារ​ដល់​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគា​នៅ​ខេត្ត​កែប​កន្លង​មក​ដែរ ។ ការ​ជួយ​ឧបត្ថម្ភ​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុ​ុ​ន សែន​ប្រកាស​ស្វាគមន៍ និង​ថា​លោក កឹ​ម សុខា មិន​ចេះ​ចោទប្រកាន់​ឬ​ដាក់​កំហុស​អ្នក​ណា នៅ​ពេល​ជួប​ឧបទ្ទវហេតុ ពោល​គឺ​ខុស​ពី​មន្ត្រី​រាជរដ្ឋា​ភិបាល​មួយ​ចំនួន បាន​ចាក់រុក​និង​ទម្លាក់​កំហុស​ឲ្យ​គ្នា​នៅ​ពេល​ជួប​អាសន្ន និង​មិន​ចេះ​ជួយ​គ្នា​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ