ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាយ​មើល៍ ! ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​នឹង​​មាន​អ្នក​ឈ្នះ រង្វាន់​ឡាន​ទំនើប Porsche Macan ទី ២ ឬ​ប្រាក់ ៥០​លាន​​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ដែរ​ទេ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​អំពី​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Porsche Macan ស៊េរី​ចុង​ក្រោយបង្អស់​ដែល​លោក ណុ​យ សុខ​ណេ​ម ជា​អតិថិជន​ដំបូង​គេ​បំផុត​ដែល​បាន​ឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​អំពី​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Porsche Macan ស៊េរី​ចុង​ក្រោយបង្អស់​ដែល​លោក ណុ​យ សុខ​ណេ​ម ជា​អតិថិជន​ដំបូង​គេ​បំផុត​ដែល​បាន​ឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា នៅ​មិន​ទាន់​ស្ងប់​ផង ឥឡូវនេះ លោក ម៉ៃ​ឃើ​ល សុវណ្ណ តំណាង​ស្រា​បៀរ​កម្ពុជា បាន​បង្ហោះ​សារ​មួយទៀត​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​កាលពី​ម្សិលមិញ​ឱ្យ​សាធារណ​ជន​ទស្សន៍​ទាយ​ពី​រង្វាន់​ធំ​ឡាន​ទំនើប Porsche Macan ទី ២ ថា​តើ​អ្នក​ឈ្នះ​រង្វាន់​ធំ​បន្ទាប់​អាច​នឹង​លេចមុខ​ភ្លាម​ៗ បន្ទាប់​ពី​ចូល​ឆ្នាំ​ចិន​ហើយ​ដែរ ឬទេ ។

សូម​បញ្ជាក់​ថា ការ​បង្ហោះ​សារ ឬ​បង្ហើប​ព័ត៌មាន​ពី​រង្វាន់​ធំ​នេះ​ដោយ​លោក ម៉ៃ​ឃើ​ល សុវណ្ណ ត្រូវ​បាន​ចាប់អារម្មណ៍​ក៏​ដោយសារ​តែ​មុន​យប់​ឆ្លង​ឆ្នាំ​ពីរ​ថ្ងៃ លោក​ក៏​បាន​ក្រើនរំឭក​នៅ​ក្នុង​អត្ថបទ​ព័ត៌​មាន​អបអរសាទរ​ឆ្លង​ឆ្នាំ​ថ្មី​ជាមួយ​ពលរដ្ឋ​កម្ពុជា ឱ្យ​អតិថិជន​ដែល​ពិសា ស្រា​បៀរ​កម្ពុជា ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ពិនិត្យ​មើល​ឱ្យ​មែនទែន នូវ​ក្រវិល​កំប៉ុង​របស់​ខ្លួន ហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​សកល​ចប់​ភ្លាម ក៏​ស្រាប់តែ​អ្នក​ឈ្នះ​រង្វាន់​ធំ​ឡាន​ទំនើប Porsche Macan ដំបូង​គេ​បង្អស់​បង្ហាញខ្លួន​ភ្លាម គឺ​លោក ណុ​យ សុខ​ណេ​ម ស្នាក់​នៅ​សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លើក​នេះ លោក​បាន​ក្រើនរំឭក​សា​ជា​ថ្មី​ដោយ​មាន​ទាំង​សារ​ជូនពរ​ដល់​បង​ប្អូន​សែស្រឡាយ​ចិន​ផង​ដែរ​ថា​៖ «​កុងស៊ី ហ្វា​ឆាយ ! សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ! សូម​ជូនពរ​ឱ្យ​បងប្អូន​សែស្រឡាយ​ចិន​ទាំងអស់​រក​ទទួលទាន​មានបាន សុខភាព​ល្អ និង​មានសំណាង​ឈ្នះ​បាន​រង្វាន់​ធំ​ៗ​ពី ស្រា​បៀរ​កម្ពុជា ដែល​បងប្អូន​បាន​ជាវ​យក​ទៅ​សែន និង​ជួបជុំ​គ្រួសារ​មិត្តភក្តិ​ជិត​ឆ្ងាយ» ។

លោក​បញ្ជាក់​ផង​ដែរ​ថា រង្វាន់​ធំ​ឡាន​ទំនើប Porsche Macan នេះ​នៅ​សល់​ចំនួន ១១ គ្រឿង ទៀត រួម​ជាមួយ​រង្វាន់ ៥០​លាន​រៀល និង ៥​លាន​រៀល រាប់រយ​រង្វាន់​ឯណោះ ។ ដូច្នេះ​សូមកុំ​ភ្លេច​ពិនិត្យ​មើល​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ក្នុងអំឡុងពេល​ជួបជុំ​ក្លែម​អាហារ​ជាមួយ​ក្រុម​គ្រួសារ​នា​ពេល​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ