ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​ ស្នើ​ដល់​បង់​ក្លា​ដែ​ស​គប្បី​ទិញ​អង្ករ​ពី​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន មាន​ប្រសាសន៍​ថា បង់​ក្លា​ដែ​សគប្បី​រក​វិធីសាស្ត្រ​ដើម្បី​អាច​ទិញ​អង្ករ​ពី​កម្ពុជា បាន​ក្នុង​តម្លៃ​សម​ស្រប គឺ​បង់​ក្លា​ដែ​ស​អាច​មក​វិ​និយោគ​សង់​ឃ្លាំង រោង​ម៉ាស៊ីន​កិនស្រូវ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន មាន​ប្រសាសន៍​ថា បង់​ក្លា​ដែ​សគប្បី​រក​វិធីសាស្ត្រ​ដើម្បី​អាច​ទិញ​អង្ករ​ពី​កម្ពុជា បាន​ក្នុង​តម្លៃ​សម​ស្រប គឺ​បង់​ក្លា​ដែ​ស​អាច​មក​វិ​និយោគ​សង់​ឃ្លាំង រោង​ម៉ាស៊ីន​កិនស្រូវ និង​ប្រមូលទិញ​ស្រូវ​ពី​ប្រជាជន ដើម្បី​កិន​អង្ករ​នាំ​ទៅ​កាន់ ប្រទេស​បង់​ក្លា​ដែ​ស ។ សម្ដេច​តេ​ជោ​បាន​​ថ្លែង​បែប​នេះ នៅ​ក្នុង​ជំនួបពិភាក្សា​ការងារ​ជាមួយ​លោក Mohammad Faruk Khan ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍​ទទួល​បន្ទុក​កិច្ចការបរទេស​នៃ​សភា​បង់​ក្លា​ដែ​ស កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមករា នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នោះ លោក Mohammad Faruk Khan បាន​ពាំនាំ​នូវ​ការ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី និង​ជូនពរ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ព្រមទាំង​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា លោក​បាន​ជួប​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ជាមួយនឹង​សម​ភាគី​សភា​កម្ពុជា ។ក្នុង​កិច្ច​ពិភាក្សា​នេះ ក៏​បាន​ជំរុញ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​សភា​និង​សភា​ផង​ដែរ ។ លោក​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប ហើយ​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេល​នោះ និង​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប នៅ​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​បាន​ថ្លែង​អំណរគុណ​លោក Mohammad Faruk Khan ចំពោះ
ការ​ពាំនាំ​នូវ​ពាក្យ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ជូនពរ​សព្ទសាធុការ​ពី​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី ។ សម្ដេច​តេ​ជោ បាន​សម្តែង​នូវ​ការ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដែ​ស ។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា យើង​គប្បី
ជំរុញ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​របស់​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​យល់​គ្នា​កាន់តែ​ខ្លាំង​ឡើង និង​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ឡើង ក្នុង​ន័យ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ រួម​ទាំង​កិច្ច​សហ​ប្រ តិ​ប​ត្តិ​ការ​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ និង​ពាណិ​ជ្ជ​កម្ម​ផង ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា កន្លង​មកសម្ដេច​បាន​ស្វែង​យល់​អំពី​តម្រូវការ​របស់​ប្រទេស​បង់​ក្លា​ដែ​ស ដែល​មាន​បំណង​ទិញ​អង្ករ​ពី​កម្ពុជា ។សម្ដេច​មាន​ប្រសាសន៍​ទៀត​ថា គប្បី​រក​វិធីសាស្ត្រ​ដើម្បី​អាច​ទិញ​អង្ករ​ពី​កម្ពុជា​បាន​តាម​តម្លៃ​ដ៏​សម​ស្រប​មួយ នោះ​គឺ​តាម​វិធី​ដែល​ប្រជាជន​ឬ​ក៏​អ្នក​វិនិយោគ​បង់​ក្លា​ដែ​ស​អាច​មក​វិនិយោគ សង់​ឃ្លាំង រោង​ម៉ាស៊ីនកិនស្រូវ និង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាជន​ផ្ទាល់​តែ​ម្ដង ដើម្បី​កិន​ជា​អង្ករ​នាំ​ចេញ​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស ដែល​ក្នុង​ន័យ​នេះ​តម្លៃ​អង្ករ​របស់​កម្ពុជា នឹង​អាច​មាន​តម្លៃ​ប្រកួតប្រជែង​ជា​មួយ​ប្រទេស​ដទៃ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ