ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​លើ​ក​ទី​5​ នៅ​តំបន់​អង្គរ​ឆ្នាំ​នេះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង រយៈ​ចម្ងាយ​ឆ្ងាយ​លើក​ទី​៥​នៅ​តំបន់​អង្គរ​(5th Angkor Utra Trail 2020)​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​កើនឡើង​ប្រមាណ​១០% គឺ​អាច​កើនឡើង​រហូតដល់​១.៤០០​នាក់…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង រយៈ​ចម្ងាយ​ឆ្ងាយ​លើក​ទី​៥​នៅ​តំបន់​អង្គរ​(5th Angkor Utra Trail 2020)​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​កើនឡើង​ប្រមាណ​១០% គឺ​អាច​កើនឡើង​រហូតដល់​១.៤០០​នាក់ ។ នេះ​បើ​តាម​លោក វ៉ា​ត់ ចំ
រើ​ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បិ៍​ទី​៩ ខែមករា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា រហូត មក​ទល់​ពេល​នេះ ការ​ចុះ​ឈ្មោះ​រត់ប្រណាំង​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ។ ព្រឹត្តិការណ៍​រត់ ប្រណាំង​អន្តរជាតិ​ប្រចាំឆ្នាំ​មួយ​នេះ ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​នេះ​ជា​លើក​ទី​៥ ។

លោក​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩​កន្លង ទៅ មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចុះ​ឈ្មោះ ចូលរួម​រត់ប្រណាំង​ប្រហែល​១០០​នាក់​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ចម្ងាយ​ឆ្ងាយ​នេះ​មាន​រហូត​ដល់​១២៨​គីឡូម៉ែត្រ ដែល​មាន​ទាំងអស់​៥​វិញ្ញាសា គឺ​មាន​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ មាន​៦៤​គីឡូម៉ែត្រ មាន​៤២​គីឡូ​ម៉ែត្រ មាន​៣២​គីឡូម៉ែត្រ និង​មាន​១៦​គីឡូ ម៉ែត្រ ។ ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​និង​អនុម័ត​តាំងពី​៥​ឆ្នាំ​មុន​ម្ល៉េះ ។

ដោយឡែក​នៅ​ក្នុង​ព្រឹត្តិការណ៍​បែប​នេះ ត្រូវបាន​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដាក់​ទិស​ដៅ​ក្នុង​ការ​រៀបចំ​ឱ្យ​បាន​ច្រើ​នៅ​តំបន់​អង្គរ ។ លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀតថា នៅ​ក្នុងឆ្នាំនេះ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូលរួម​ជាង​៧០០​នាក់​មក​ពី​៤៤​ប្រទេស ហើយ​ក្នុង​នោះ​ភាគច្រើន បារាំង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ
១ ខ្មែរ​លេខ​២ អង់គ្លេស​លេខ​៣ និង​កូរ៉េ​ឈរ​នៅ​លេខ​រៀង​ទី​៤ ។

ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក្រសួងទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ទទួល​បានការ​គាំទ្រ​ពី​ក្រុម
ហ៊ុន​ទេសចរណ៍​បរទេស​ផង​ដែរ ។

ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នេះ ធ្វើ ឡើង​ក្នុង​គោលបំណង​ថែរក្សា​បរិស្ថាន​តំបន់​អង្គរ របស់​យើង​ផង ក៏​ដូច​ជា​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យ​មានការ​ចូលរួម​បាន
ច្រើ​នៅ​ក្នុង​តំបន់​អង្គរ​របស់​យើង ។ ម្យ៉ាង​វិញ ទៀត កីឡា​នេះ​ចង់​បង្ហាញ​នូវ​ភាព​ចម្រុះ​នៃ​ព្រឹត្តិ ការណ៍​កីឡា​ទេសចរណ៍​នៅ​ក្នុង​តំបន់​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​យើង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ