ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ញ់ មក​រា ឡើង​កាលី​ប​ទៀត​ហើយ ប៉ះ​ថៃ​លើ​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានមុខ​ឡើង ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​នៅ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ហើយ​ទទួល​ជ័យជម្នះ​ជា​រឿយ​ៗ​នោះ ពេល​នេះ​កីឡាករ​វ័យក្មេង តា​ញ់ មក​រា ត្រូវ​បាន​គេ​ឲ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទៀត​ហើយ ខណៈ​ដែល​ការ​ប្រកួត​លើក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានមុខ​ឡើង ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​នៅ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ហើយ​ទទួល​ជ័យជម្នះ​ជា​រឿយ​ៗ​នោះ ពេល​នេះ​កីឡាករ​វ័យក្មេង តា​ញ់ មក​រា ត្រូវ​បាន​គេ​ឲ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទៀត​ហើយ ខណៈ​ដែល​ការ​ប្រកួត​លើក នេះ​គឺជា​អ្វី​ដែល​កីឡាករ​រូប​នេះ ប្រាប់​ថា​ជា​ជំ ហាន​កាន់តែ​ឲ្យ​មាន​គេ​ស្គាល់ ។ កីឡាករ​ថៃ ប៉ូ​វី ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រកួត​ស្ទាបស្ទង់​ម្តងទៀត ដើម្បី​មើល​ពី​សមត្ថភាព​របស់ តា​ញ់ មក​រា ។ អ្នក​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១១ ខែមករា នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock out Serie by K-Cement ក្នុង​ពេល​ដែល​ការ​ប្រកួត​ជើងឯក​រដូវ​កាល​ទី​៧ ទើប​ចាប់​ផ្ដើ​ុ​ម​ចូល​ស​ប្ដា​ហ៍​ទី​៤ ។

វត្តមាន​កីឡាករ​ទាំង​កម្ពុជា​និង​ថៃ ក្នុង​ស​ប្ដា​ហ៍ នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឬ​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​នោះ​ទេ ពិតជា​ធ្វើ ឲ្យ​អ្នក​ស្នេហា​កីឡាប្រដាល់​មានការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​របស់ កីឡាករ តា​ញ់ មក​រា ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ
សារ​តែ​គេ​កំពុង​ឡើង​កូដ ។

សមាសភាព​គូ​អន្តរ ជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឲ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺ​ជាស​ប្ដា​ហ៍​ដែល​តម្រូវ​ឲ្យ​អ្នកមាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទាំង​៣២​នាក់ ប្រកួត​ជម្រុះ​គ្នា​យក​១៦​នាក់ ដើម្បី​បន្ត​យក​អ្នក​ឈ្នះ​៨​នាក់​ទៅ​ប្រកួត​យក​៤​នាក់​នៅ​ជុំ​បន្តបន្ទាប់ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ លោក​ជឿ ជាក់​ខ្លាំង​លើ​កីឡាករ តា​ញ់ មក​រា ដោយសារ​គេ គឺជា​ជើង​ខ្លាំង ហើយ​បើ​ទោះជា​មិនសូវ​មាន​បទ ពិសោធន៍​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​ជា​អន្តរជាតិ​កន្លង​មក ប៉ុន្តែ​សមត្ថភាព​គេ​ល្អ លោក​ពេញ ចិត្ត ។ ម្យ៉ាង មក​ពី​លោក​ចង់​លើកមុខ តា​ញ់ មក​រា ផង ទើប​សម្រេច​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កាន់ តែ​ទទួល​បានការ​ចាប់​អារម្មណ៍​នៅ​ក្នុង​កីឡាប្រដាល់ ។

លោក​ប្រកាស​ថា វត្តមាន​របស់​កីឡាករ​ថៃ ប៉ូ​វី គឺ​លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ មក​រា ដោយសារ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគ
ច្រើន​ថា​កីឡាករ​កម្ពុជា​រូប​នេះ អាច​នឹង​ពិបាក​ទប់​កីឡាករ​ថៃ ព្រោះ​គេ​ជា​ជើង​ថ្មី ។ លោក​បាន
កំណត់​ឲ្យ​កីឡាករ​កម្ពុជា​ហ្វឹកហាត់​ជាប់លាប់ មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​សមាសភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ គ្រប់គ្រាន់​សម្រាប់​ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ ។

លោក សេង ក​ដិ​កា ថ្លែង​ថា កីឡាករ​កម្ពុជា​និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗចង់​ឈ្នះ​ការ​ប្រកួត​រៀង​ៗ​ខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​កីឡាប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​នៅ​ពេល​ប៉ះ​គ្នា ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​ជា​លក្ខណៈ​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ស្ថានី​យ​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឲ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា​មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា​​វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ