ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ដើម្បី​បំភ្លេច​ឱកាស​អាជីវកម្ម​ដែល​បាន​បាត់បង់

4 ឆ្នាំ មុន

អាជីវករ​ភាគច្រើន​មាន​ទម្លាប់​ចាប់​យក​ឱកាស​ទាំងអស់​ដែល​ពួក​គេ​មើលឃើញ ប៉ុន្តែ​ព្រោះតែ​ពេលវេលា​មាន​កម្រិត និង​ការ​មិន​មាន​ជំនាញ​គ្រប់គ្រាន់ ពួក​គេ​មិន​អាច​ឈោង​ចាប់​រាល់​ឱកាស​បាន​គ្រប់​ទាំងអស់​បាន​ឡើយ ។ ដោយហេតុ​ដូចនេះ​អាជីវករ​ជា​ច្រើន​តែងតែ​ត្រូវ​លះបង់​ឱកាស​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ជោគជ័យ ។ ប្រាកដ​ណាស់​វា​នឹង​ក្លាយជា​ការ​ស្តាយក្រោយ​ដ៏​ធំ​មួយ​ដែល​ពួក​គេ​មិន​អាច​ឆ្លងកាត់​ដោយ​រលូន​បាន ។ បើ​អ្នក​ឆ្លងកាត់​ស្ថាន​ការ​ដូច​ខាងលើ​នេះ…

អាជីវករ​ភាគច្រើន​មាន​ទម្លាប់​ចាប់​យក​ឱកាស​ទាំងអស់​ដែល​ពួក​គេ​មើលឃើញ ប៉ុន្តែ​ព្រោះតែ​ពេលវេលា​មាន​កម្រិត និង​ការ​មិន​មាន​ជំនាញ​គ្រប់គ្រាន់ ពួក​គេ​មិន​អាច​ឈោង​ចាប់​រាល់​ឱកាស​បាន​គ្រប់​ទាំងអស់​បាន​ឡើយ ។ ដោយហេតុ​ដូចនេះ​អាជីវករ​ជា​ច្រើន​តែងតែ​ត្រូវ​លះបង់​ឱកាស​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ជោគជ័យ ។ ប្រាកដ​ណាស់​វា​នឹង​ក្លាយជា​ការ​ស្តាយក្រោយ​ដ៏​ធំ​មួយ​ដែល​ពួក​គេ​មិន​អាច​ឆ្លងកាត់​ដោយ​រលូន​បាន ។
បើ​អ្នក​ឆ្លងកាត់​ស្ថាន​ការ​ដូច​ខាងលើ​នេះ តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​បំភ្លេច​ការ​ស្តាយក្រោយ​ទាំងនេះ?

១. រំឭក​ពី​ជម្រើស​របស់​អ្នក​សា​ជា​ថ្មី​៖
ប្រសិនបើ​ការ​សម្រេចចិត្ត​មិន​ឈោង​ចាប់​ឱកាស​មួយ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំភ្លេច​វា​បាន អ្នក​គួរ​រំឭក​ឡើង​វិញ​ពី​កត្តា​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​សម្រេចចិត្ត​ដូច្នោះ​នា​ពេល​នោះ ។ មូលហេតុ​ទាំងនោះ​អាច​ស្រប​ទៅ​នឹង​តម្លៃ និង​ជំនឿ​របស់​អ្នក ហើយ​វា​ក៏​អាច​ជា​ជម្រើស​ដែល​ល្អ​សម្រាប់​អ្នក​ដែរ​ទោះជា​វា​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​អ្នក​ដទៃ​ពិតមែន​ក្តី ។

២. គិត​ថា​វា​ជា​មេរៀន​សម្រាប់​រៀនសូត្រ​៖
មនុស្ស​ចៀស​មិន​ផុត​ពី​ការ​ប្រព្រឹត្ត​ខុស​ទេ ហើយ​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប អ្នក​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ប្រព្រឹត្ត​ខុស​ទៅ​ទៀត ។ យ៉ាងណា​ក្តី អ្នក​មិន​គួរ​គិត​ថា​វា​ជា​ការ​បរាជ័យ​របស់​អ្នក​ឡើយ តែ​គិត​ថា​វា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ក្នុង​ការ​ក្លាយជា​ម្ចាស់​អាជីវកម្ម​មួយ​ពិតប្រាកដ ។ វា​អាច​ជា​មេរៀន​សំខាន់​មួយ​ដែល​ជួយ​ដល់​ការ​សម្រេចចិត្ត​របស់​អ្នក​នៅ​ថ្ងៃ​អនាគត ដែល​នឹង​នាំ​យក​ភាព​ជោគជ័យ​និង​ប្រាក់​ចំណូល​កាន់តែ​ច្រើន ។

៣. ចាប់ផ្តើម​រក​ឱកាស​បន្ទាប់​៖
យោង​ទៅ​តាម​សហគ្រិន​មួយ​ចំនួន វិធី​ដែល​មាន​ប្រសិទ្ធិ​ភាព​ជាងគេ​ក្នុង​ការ​បំភ្លេច​អារម្មណ៍​ស្តាយក្រោយ​នេះ​គឺ​ការ​បន្តដំណើរ​ដើម្បី​រក​ឱកាស​ថ្មី​ៗ​ទៀត​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ ការ​ប្រទះ​ឃើញ​ឱកាស​ថ្មី​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​យល់​ដឹង​ថា​ពេល​ខ្លះ​អ្វី​ៗ​គ្រប់យ៉ាង​កើត​មាន​ឡើង​ព្រោះតែ​មាន​មូលហេតុ​សម​ហេតុ​សម​ផល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ