ចុះបង្ក្រាប​១ករណី ឃាត់ខ្លួន​៤នាក់​នៅ​ចំណុច​បន្ទប់ជួល​


ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកព្រៃ​នប់​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀនមួយ​ករណី ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់​។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ហន ហឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ២-​ឈ្មោះ​មុំ កក្កដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ៣-​ឈ្មោះ ដោម ឆាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត និង​៤-​ឈ្មោះ​សៅ សុខ​គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដូន​ឪ ឃុំ​ជុំ​គី​រី ស្រុក​ជុំ​គី​រី ខេត្តកំពត ។

រីឯ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​៨​កញ្ចប់ (​ធំ​២​កញ្ចប់ និង​តូច​៦​កញ្ចប់​), ប្រភេទ​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​មាន​ចំនួន​៣​គ្រាប់​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ