ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​យ៉ាង​ច្រើន​​របស់​ក្រូចឆ្មារ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ដឹងសោះ

4 ឆ្នាំ មុន

ក្រូចឆ្មារ​គឺជា​ផ្លែ​ដែល​តូច​មួយ ប៉ុន្តែ​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​មិន​បានដឹង​ពី​មុន​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​អ្នក និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ តើ​វា​ជួយ​សុខភាព​អ្នក​ត្រង់​កន្លែង​ណាខ្លះ ហើយ​វា​អាចយ​កមក​ធ្វើ​អ្វី​បាន​ទៀត? ១-អ្នក​អាច​យក​សំលី​ទៅ​ជ្រលក់​ក្រូចឆ្មារ​ឲ្យ​សើម បន្ទាប់​មក​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹក​ក នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិនល្អ​ក្នុង​ទូរ​ទឹកកក​អ្នកជា​មិន​ខាន​។…

ក្រូចឆ្មារ​គឺជា​ផ្លែ​ដែល​តូច​មួយ ប៉ុន្តែ​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​មិន​បានដឹង​ពី​មុន​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​អ្នក និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ តើ​វា​ជួយ​សុខភាព​អ្នក​ត្រង់​កន្លែង​ណាខ្លះ ហើយ​វា​អាចយ​កមក​ធ្វើ​អ្វី​បាន​ទៀត?

១-អ្នក​អាច​យក​សំលី​ទៅ​ជ្រលក់​ក្រូចឆ្មារ​ឲ្យ​សើម បន្ទាប់​មក​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹក​ក នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិនល្អ​ក្នុង​ទូរ​ទឹកកក​អ្នកជា​មិន​ខាន​។

២-ប៉ូ​តា​ស្យូ​ម​ដែល​មាន​ក្នុង​ក្រូចឆ្មារ​នឹង​ជួយ​បញ្ចុះ​សំពាធ​ឈាម​អ្នក​នៅ​ពេល​ដែល​អ្នក​លើស​ឈាម ហើយ​វា​ថែម​ទាំង​អាច​បំបាត់​នូវ​អាកា​រៈ​វិលមុខ និង​អាកា​រៈ​ចង់​ក្អួត​ទៀត​ផង​។

៣-នៅ​ពេល​ដែល​អ្នក​ឆារ​ផ្កា​ខៃ​ណា អ្នក​អាច​ដាក់​ទឹកក្រូច​ឆ្មារ​បន្តិច នោះ​វា​នឹង​ធ្វើ​ឲ្យ​ផ្កា​មិន​ប្រែ​ពណ៌​ទេ​នៅ​ពេល​ដែល​ភ្លើង​ខ្លាំង​។

៤-ក្រូចឆ្មារ​អាច​បំបាត់​សំពាធ​ផ្លូវចិត្ត​របស់​អ្នក ដោយ​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​មុន​។

៥-អ្នក​អាច​ប្រើ​ក្រូចឆ្មារ​មក​សម្អាត​ជ្រុ​ញ​របស់​អ្នក​ក្រោយ​ពេល​ដែល​ប្រើ​រួច នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិនល្អ​នៅ​លើ​ជ្រុ​ញ​នោះ​ជា​មិន​ខាន​។

៦-ក្រូចឆ្មារ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវដង្ហើម ដោយនៅ​ពេល​ដែល​អ្នក​កើត​ហឺត វា​នឹង​ជួយ​អ្នក​ឲ្យ​មាន​អាកា​រៈ​រាង​ធូរស្រាល​។

៧-នៅ​ពេល​ដែល​អ្នក​ផឹកទឹក​ក្រូចឆ្មារ វា​នឹង​ជួយ​អ្នក​មិន​ឲ្យ​មាន​គ្រួ​ស​ក្នុង​តម្រង់​នោម​ឡើយ​។

៨-នៅ​ពេល​ដែល​អ្នក​លាង​បន្លែ និង​ផ្លែ​ឈើ អ្នក​អាច​ចាក់ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​ចូល នោះ​វា​នឹង​ជួយ​បំបាត់​ជាតិ​គីមី​ដែល​មាន​លើ​បន្លែ និង​ផ្លែ​ឈើ​នោះ​ជា​មិន​ខាន​។

៩-បើ​អ្នក​មិន​ចង់​ឲ្យ​ផ្លែ​ប៉ោម​អ្នក​ឆាប់​ខ្មៅ​ក្រោយ​ពេល​ដែល​ចិត​រួច អ្នក​អាច​ដាក់​ទឹកក្រូច​ឆ្មារ​បន្តិច​ចូល នោះ​វា​នឹង​ស​ហើយ​។

១០-អាហារ​ដែល​យើង​បរិភោគ​រាល់ថ្ងៃ​សុទ្ធតែ​មាន​ជាតិ​គីមី និង​សារធាតុ​ជា​ច្រើន​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក ដូចនេះ​ក្រូចឆ្មារ​អាច​ជួយ​អ្នក​បាន វា​នឹង​ជួយ​សម្អាត​មេរោគ​ដែល​មាន​ក្នុង​ឈាម​អ្នក​ឲ្យ​អស់ នោះ​ឈាម​អ្នក​នឹង​ស្អាត ជា​ហេតុ​ដែល​មិន​ងាយ​ធ្វើ​ឲ្យ​មាន​ជំងឺ​ផ្សេង​ៗ​ទេ​។

១១-ក្រូចឆ្មារ​អាច​ការពារ​ធ្មេញ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ មិន​ងាយ​ពុក​ឡើយ​។

១២-អ្នក​អាច​យក​ទឹកក្រូច​ឆ្មារ​មក​កក់សក់​បាន នោះ​វា​នឹង​ធ្វើ​ឲ្យ​សក់​អ្នក​ស្អាត​ជា​មិន​ខាន​។

១៣-នៅ​ពេល​ដែល​អ្នក​ផ្តាសាយ ហើយ​មាន​អាកា​រៈ​ក្តៅខ្លួន ក្រូចឆ្មារ​អាច​ជួយ​ព្យាបាល​ជំងឺ​អ្នក​បាន​។

១៤-ក្រូចឆ្មារ​អាច​ជួយ​អ្នក​ឲ្យ​ចៀស​ផុត​ពី​ជំងឺ​រំលាយ​អាហារ​មិន​បាន​ល្អ និង​ជំងឺ​ទល់លាមក​ជាដើម​។

១៥-នៅ​ពេល​ដែល​អ្នក​មុត​ត្រូវ​ដៃ ហើយ​ឈាម អ្នក​អាច​យក​ក្រូចឆ្មារ​ច្របាច់​លើ​មុខរបួស​បន្តិច នោះ​វា​នឹង​ជួយ​បំបាត់​ឈាម​បាន ហើយ​ជួយ​សម្លាប់​មេរោគ​បាន​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ