ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​លក់​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ជាង​៤០​ផ្លា​ក​លេខ​ប្រមូល​ថវិកា​ចូល​រដ្ឋ​ជាង​៩០០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នូវ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​៧ មក​រា​មក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លក់​បាន​ផ្លា​ក​លេខ​នេះ​បាន​ជាង​៤០​ផ្លា​ក ហើយដោយ​បាន​ចំណូល​ជាង​៩០០​លាន​រៀល ប្រហែល​ឬ​ស្មើនឹង​ជាង​២២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នូវ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​៧ មក​រា​មក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លក់​បាន​ផ្លា​ក​លេខ​នេះ​បាន​ជាង​៤០​ផ្លា​ក ហើយដោយ​បាន​ចំណូល​ជាង​៩០០​លាន​រៀល ប្រហែល​ឬ​ស្មើនឹង​ជាង​២២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ នេះ បើ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ជា​ប្រធាន​ព័ត៌មានវិទ្យា​ផ្នែក​ទំនាក់ទំនង​សាធារណៈ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែមករា​ថា គិត​មក​ដល់​ថ្ងៃនេះ​ក្រសួង​បាន​លក់​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ចំនួន​ជាង​៤០​ផ្លា​ក​លេខ​ហើយ និង​បាន​ប្រមូល​ថវិកា​ចូលរួម​ជាង​៩០០​លាន​រៀល ។ លោក​បាន​ពន្យល់​ថា តម្លៃ​លេខ​មាន​ច្រើន​សណ្ឋាន​ខុស​ៗ​គ្នា ហើយ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​មាន​តម្លៃ​ចាប់ពី​២​លាន​រៀល ឬ​ស្មើនឹង​៥០០​ដុល្លា​អា​មេ​រិ​ក​ឡើង​ទៅ ។ ហើយ​អ្នក​ដែល​ទិញ​លេខ​ផ្ទាល់ខ្លួន ដែល​មាន​តួអក្ស​៨​តួ ។

អ្នក​ដែល​ទិញ​ទៅ​ភាគច្រើន​ក្នុង​តម្លៃ​ជាង​៣​លាន​រៀល​តែ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា​៖«​ហេតុ​ដែល​ក្រសួង​រក​លុយ​បាន​ច្រើន​នេះ ដោយសារ​តែ​មាន​អ្នកទិញ​ផ្លា​ក​លេខ​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​តួរ​អក្ស​តិច ។ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​អាច​ទិញ​ផ្លា​ក​លេខ ពិសេស​នោះ​បាន​ទៅ​តាម​តម្លៃ​ផ្សេង​គ្នា​» ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ផ្លា​ក​លេខ​នេះ​មាន​តម្លៃ​ខ្ពស់​បំផុត​នឹង​ដាក់​ចេញថ្លៃ​គ្នា ហើយ​ទាប​បំផុត​ស្មើ​២​លាន​រៀល ឬ​៥០០​ដុល្លារ ។ តម្លៃ​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រោម​មធ្យម ឬ​មធ្យម​អាច​មាន​លទ្ធភាព​ទិញ​មក​ប្រើ​ប្រាប់​បាន ។

ចំណែក​អ្នកមាន​ជីវភាព​ធូរ ឬ​មាន​គេ​អាច​ទិញ​ផ្លា​ក​លេខ​ពិសេស​ដែល​មាន​តម្លៃ​ថ្លៃ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​បាន​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​ការ​ប្រើប្រាស់​ផ្លា​ក​លេខ​ពិសេស​ខ្លួន​នេះ​នឹង​ធ្វើ​សង្គម​មានការ​បែងចែក​វណ្ណៈ​អ្នកមាន​អ្នកក្រ​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​បញ្ជាក់​ទោះបី​មាន​លេខ​ពិសេស​ផ្ទាល់​ដាក់​លក់​ក៏​យើង​នៅ​តែ​មិន​បំភ្លេច​ផ្លា​ក​លេខ​រាជធានី​ខេត្ត​ដដែល គឺ​នៅ​តែ​បន្ត ។ លេខ​រាជធានី​ខេត្ត​ក៏​មាន​លេខ​ហ្វ្រី​លេខ​បញ្ចុះតម្លៃ ។ ហើយ​លេខ​រាជធានី​-​ខេត្ត ក៏​មាន​លេខ​ថ្លៃ​ផង​ដែរ នៅ​ពេល​គេ​ចង់បាន​លេខ​ខ្ពស់ ឬ​ផ្លោះ​ស៊េរី​» ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ទិញ​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​ដែល​មាន​តម្លៃ​ខ្ពស់ និង​ផ្លា​ក​លេខ​រាជធានី​ខេត្ត​ដែល​មាន​តម្លៃ​ខ្ពស់​នោះ​ក្រសួង​មិន​បាន​បង្ខិតបង្ខំ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ការ​ទិញ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា ឬ​មាន​លទ្ធភាព​ទិញ ។ លោក​បញ្ជាក់​ថា ៖«​ទោះបី​យើង​ចេញ​លេខ​ពិសេស​ផ្ទាល់ខ្លួន​ក្តី​យើង​នៅ​តែ​ចេញ​លក់​ផ្លា​ក​លេខ​រាជធានី​ខេត្ត​ដដែល ។ ចំណុច​នេះ​មាន​ន័យ​ថា​យើង​នៅ​ផ្តល់​ជំរើស​ជូន​ប្រជាពលរដ្ឋ​ដដែល ។ ផ្ទុយ​ទៅ​វិញ បើ​រាជរដ្ឋាភិបាល​កំណត់​ថា នៅ​ពេល​ចុះបញ្ជី​រដ្ឋ​យន្ត​ត្រូវ​តែ​ទិញ​លេខ ពិសេស​ផ្ទាល់ខ្លួន​តម្លៃ​៥០០​ដុល្លារ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ តែ​ក្នុង​ករណី​ពេល​នេះ​មិនមែន​ទេ​» ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​អ្នកនាំពាក្យ​បាន​បញ្ជក់​ថា ក្រសួង​ស្វាគមន៍​ចំពោះ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ហើយ​ក្រសួង​ព្យាយាម​ធ្វើការ​បកស្រាយ​ច​ម្ង​ល់​មួយ​ចំនួន​មហាជន​ផង​ដែរ ទាក់ទិន​នឹង​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់​នេះ ដោយសារ​ទើបតែ​ចាប់​ដើម​ដំណើរ​ដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ