ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភ្នំពេញ​ត្រៀម​ ​តំបន់​មួយ​ចំនួន​នឹង​ដាច់​ភ្លើង​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​៥​ល្ងាច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ចរន្ត​អគ្គី​ស​នី​រយៈពេល​ខ្លី​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ការងារ​ជួសជុល​ផ្លាស់​ប្តូរ តម្លើង​បរិក្ខារ​នានា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០៩ ខែមករា…

រាជធានី​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ចរន្ត​អគ្គី​ស​នី​រយៈពេល​ខ្លី​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ការងារ​ជួសជុល​ផ្លាស់​ប្តូរ តម្លើង​បរិក្ខារ​នានា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០៩ ខែមករា ដល់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​មួយ​ចំនួន​ទៅ​តាម​ពេលវេលា និង​ទីកន្លែង​ដូច​ជា នៅ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​០៩៖ ០០​ដល់​ម៉ោង​១៧ ៖០០​នៅ​តំបន់​ភ្លើង ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ សង្កាត់​ចោម​ចៅ​ទី​៣ សង្កាត់​សំរោង​ក្រោម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​សាខា​អូរ​ដឹ​ម​) តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​(​សាខា​បែក​ក្អម​) តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ សង្កាត់​បឹង​ទំពន់​ទី​១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ សង្កាត់​ដង្កោ ខណ្ឌដង្កោ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​(​សាខា​ទួល​ពង្រ និង​សាខា​ចាក់​អង្រែ​ក្រោម​) សង្កាត់​ស្នោរ សង្កាត់​កំ​បូល សង្កាត់​ឳ​ឡោក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​ន​នៅ​ឃុំ​បែក​ចាន ឃុំ​ឆក់​ឈើ​នាង ឃុំ​ពើក ឃុំ​សំរោង​លើ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​(​សាខា​អូរ​ដឹ​ម​)​។

នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​០៩៖០០ ដល់​ម៉ោង​១៧៖០០ នៅ​តំបន់​ភ្លើង ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​(​សាខា​អូរ​បែក​ក្អម​) តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​(​សាខា​អូរ​បែក​ក្អម​) តំបន់​ភ្លើង​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ សង្កាត់​បឹង​ទំពន់​ទី​១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​(​សាខា​ទួល​ពង និង​សាខា​ចាក់​អង្រែ​ក្រោម​) តំបន់​ភ្លើង​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ដង្កោ សង្កាត់​ជើងឯក សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​(​សាខា​ទួល​ពង្រ​) និង​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ស្នោរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​(​សាខា​អូរ​ដឹ​ម​)​។

ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​០៩៖០០ ដល់​ម៉ោង​១៧៖០០ នៅ​តំបន់​ភ្លើង​ស្ថិត​នៅ​ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​(​សាខា​ចាក់​អង្រែ​ក្រោម​) តំបន់​ភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ​(​សាខា​អូរ​បែក​ក្អម​) តំបន់​ភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​(​សាខា​ចាក់​អង្រែ​ក្រោម​) និង តំបន់​ភ្លើង​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង​ក្រោម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​កំ​បូល សង្កាត់​ស្នោរ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​(​សាខា​អូរ​ដឹ​ម​)​។

ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​០៩៖០០ ដល់​ម៉ោង​១៧៖០០ នៅ​តំបន់​ភ្លើង​ស្ថិត​នៅ​ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​(​សាខា​ចាក់​អង្រែ​ក្រោម​) តំបន់​ភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ​(​សាខា​អូរ​បែក​ក្អម​) និង​តំបន់​ភ្លើង​មួយ​ចំនួន ដែល​នៅ​ក្នុង​សង្កាត់​ទឹកថ្លា សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែ​ខ​សុខ រាជធានី​ភ្នំពេញ​(​សាខា​អូរ​បែក​ក្អម​)​។​ដូច្នេះ សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ខាងលើ​មេត្តា​អធ្យាស្រ័យ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ