ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mane និយាយ​អ្វីខ្លះ​ពេល​បាន​ធ្វើ​ជា​ម្ចាស់​ពាន​កីឡាករ​អាហ្វ្រិក​ល្អ​បំផុត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​បន្ទាប់​ពី​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ CAF ជើង​ខ្លាំង Sadio Mane របស់​ក្រុម​ហង្ស​ក្រហម…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​បន្ទាប់​ពី​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ CAF ជើង​ខ្លាំង Sadio Mane របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ផ្ញើ​សារ​យ៉ាង​ស្មោះស្ម័គ្រ​ដល់​អ្នក​ទាំងអស់​ដែល​បាន​ដើរតួ​ក្នុង​ភាព​ជោគជ័យ​របស់​គាត់​។

Mane បាន​ផ្តួល​គូប្រជែង​ពី​ខ្សែបម្រើ​ស្លាប Riyad Mahrez របស់​ក្លិប Manchester City និង មិត្ត​រួម​ក្រុម​ហង្ស​ក្រហម Mohamed Salah ដើម្បី​ដណ្តើម​យក​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​អាហ្វ្រិក​ខាងត្បូង ហើយ Mane បាន​ថ្លែងប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ជ័យ​ជំនះ​មួយ​នេះ​។

បន្ទាប់​ពី​ទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ Mane បាន​និយាយ​ថា​៖ «​និយាយ​ដោយ​ស្មោះត្រង់ ខ្ញុំ​ចូល​ចិត្ត​លេង​បាល់ទាត់​ជា​ជាង​និយាយ​នៅ​ចំពោះ​មុខ​មនុស្ស​សំខាន់​ៗ​ទាំង​អស់នេះ ពីព្រោះ​បាល់ទាត់​គឺជា​ការងារ​របស់ខ្ញុំ​ហើយ​ខ្ញុំ​ស្រឡាញ់​វា​ណាស់​»​។

គាត់​បាន​បន្ត​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់ ហើយ​ក្នុង​ពេល​តែ​មួយ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រួសារ ជា​ពិសេស​ពូ​របស់ខ្ញុំ​ដែល​បាន​មក​ទី​នេះ​នៅ​ថ្ងៃនេះ ហើយ​ក៏​មិន​ភ្លេច​ប្រជាជន​អេ​ហ្ស៊ី​ប​ទាំងអស់​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សុំ​អរគុណ​ដល់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​របស់ខ្ញុំ​គឺ លោក Aliou Cisse មិត្ត​រួម​ក្រុម​របស់ខ្ញុំ​នៅ​ក្រុម​ជម្រើសជាតិ និង បុគ្គលិក​សហព័ន្ធ​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្លិប​បាល់ទាត់​ហង្ស​ក្រហម មិត្ត​រួម​ក្រុម​បុគ្គលិក និង​អ្នក​រាល់គ្នា​នៅ​ទីនោះ​»​។

ចុង​ក្រោយ Mane បន្ថែម​ថា​៖«​វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ពិតជា​មិន​ចេះ​និយាយ​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​អរគុណ​ដល់​ប្រជាជន​សេ​ណេ​ហ្គា​ល់​ទាំងអស់​។ ពួក​គេ​បាន​នៅ​ជាមួយ​ខ្ញុំ​គ្រប់ពេលវេលា​ហើយ​ពួក​គេ​បាន​ជម្រុញ​ខ្ញុំ​ឱ្យធ្វើ​វា​បាន​ល្អ​ប្រសើរ​។ ជា​ពិសេស គឺ​អ្នក​ភូមិ​របស់ខ្ញុំ​។ ខ្ញុំ​មក​ពី​ទី​ឆ្ងាយ​នៅ​ភូមិ Bambali ដែល​ជា​ភូមិតូច​មួយ ហើយ​ខ្ញុំ​ច្បាស់​ថា​ពួក​គេ​ពិតជា​កំពុង​តែ​មើល​ខ្ញុំ​តាម​ទូរទស្សន៍​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ហើយ​មាន​មោទនភាព​ណាស់ ដែល​បាន​ឈ្នះ​ពាន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mane គឺជា​កីឡាករ Liverpool ទី​៤ ដែល​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​បន្ទាប់​ពី Mohamed Salah (​ឆ្នាំ ២០១៧ និង ២០១៨) និង​មិត្ត​រួម​ជាតិ El-Hadji Diouf (២០០២)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ