ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! ទៅ​ជួប idol ហើយ​ទទួលយក​ភេសជ្ជៈ Free នៅ​ក្នុង​កម្មវិធី SOFT OPENING របស់ COFFEE BERRY CAMBODIA

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ ២០២០ ខាង​មុខ​នេះ COFFEE BERRY នឹង​ប្រារព្ធ​កម្មវិធី «Soft…

នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ ២០២០ ខាង​មុខ​នេះ COFFEE BERRY នឹង​ប្រារព្ធ​កម្មវិធី «Soft Opening» ដោយ​មានកម្ម​វិធី​ផ្ដល់​ជូន​ពិសេស​បំផុត​សម្រាប់​អ្នកចូលរួម គឺ​ចែក​ភេសជ្ជៈ Free ឥត​គិតលុយ នៅ​វេលា​ម៉ោង ៣ ល្ងាច នៅ​ទីតាំង​ហាង COFFEE BERRY សាខា AEON Mall សែន​សុខ​ស៊ី​ធី ជាន់​ទី ១ ដែល​នឹង​មាន​វត្តមាន​តារា​ល្បី​ៗ​ជា​ច្រើន​រូប អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​នេះ​ផង​ដែរ មាន​ដូច​ជា កញ្ញា Shin Yubin, កញ្ញា Abby, កញ្ញា Stella ។

សូម​បញ្ជាក់​ថា COFFEE BERRY បាន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​តាំងពី​ឆ្នាំ ២០០២ មក​ម្ល៉ះ ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​វត្ថុធាតុដើម និង​រូបមន្ត​បន្ថែម ដែល​ធ្វើ​ឱ្យ​កាហ្វេ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ដោយ​ចម្រាញ់​ចេញពី​គ្រាប់​កាហ្វេ អា​រ៉ា​ប៊ី​កា ពិត ១០០% មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ញ៉ាំ​ឡើយ ។ ជាង​នេះ​ទៅ​ទៀត COFFEE BERRY បាន​ផ្តោត​បន្ថែម​ទៅ​លើ​គុណភាព​កាហ្វេ ដើម្បី​ផ្តល់​ឱ្យ​អតិថិជន​នូវ​កាហ្វេ​ល្អ រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត ជាមួយនឹង​សេវាកម្ម​រហ័ស​ទាន់ចិត្ត និង​តម្លៃ​សមរម្យ ។

ឥឡូវនេះ COFFEE BERRY បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដោយ​បាន​ពង្រីក​សាខា​ជា​ច្រើន​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដែល​មាន​ដូច​ជា សាខា​ទី ១ ស្ថិត​នៅ​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ តូ​តា​ល់​បា​គូ សាខា​ទី ២ នៅ​ផ្សារ​ទំនើប AEON Mall សែន​សុខ​ស៊ី​ធី ជាន់​ទី ១ ហើយ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ COFFEE BERRY នឹង​លេច​រូបរាង​ឡើង​ចំនួន ៨ សាខា​ថ្មី​បន្ថែម​ទៀត ព្រមទាំង​មានការ​បើក​សម្ពោធ​ជា​ផ្លូវការ ក្រោយ​ពេល​ដែល​ការ​សាងសង់​ត្រូវ​បាន​រួចរាល់​ជា​ស្ថាពរ ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ ២០២០ លោក​អ្នក​នឹង​មានឱកាស​ទទួល​បាន​ភេសជ្ជ​:​ឆ្ងាញ់​ៗ​ដោយ​ផ្ទាល់​ដៃ​ពី Influencers ទាំង ៣ រូប​ដ៏​ស្រស់​ស្អាត គឺ​កញ្ញា Shin Yubin, កញ្ញា Stella និង​កញ្ញា Abby ។

ប្រញាប់​ឡើង​! កុំឱ្យ​ឱកាសល្អ​នេះ​កន្លង​ហួស​ណា៎​! ហ្វេ​ន​ៗ​ទាំងអស់​របស់ COFFEE BERRY និង idol ទាំង ៣ របស់​យើង គឺ កញ្ញា Shin Yubin, កញ្ញា Abby, កញ្ញា Stella ចាំ​ជួប​គ្នា​នៅ​ផ្សារ​ទំនើប AEON MALL សែន​សុខ​ស៊ី​ធី នៅ​ថ្ងៃ​ទី ១១ មក​រា ចាប់ពី​ម៉ោង ៣ រសៀល​តទៅ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 061 779 927 ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ