ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ខ្មែរ​ថ្ងៃនេះ​មាន​ប្រៀប​ជាង​លុយ​បាត​ថៃ

4 ឆ្នាំ មុន

ថ្ងៃនេះ​ហាងឆេង​លុយ​រៀល​ខ្មែរ​ហាក់​មាន​កម្លាំង​ខ្លាំង​ជាង​លុយ​បាត​ថៃ​បន្តិច បើ​ធៀប​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​ជា​ធម្មតា​អត្រា​ប្តូរ​ប្រាក់​នៃ​ប្រទេស​ទាំង​ពីរ​នេះ មិនសូវ​ជា​មានការ​ប្រែប្រួល​នោះ​ទេ ។ ធានា​គារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែមករា​នេះ ឱ្យ​ដឹង​ថា ១​បាត​ថៃ​ទិញ​ចូល​តែ…

ថ្ងៃនេះ​ហាងឆេង​លុយ​រៀល​ខ្មែរ​ហាក់​មាន​កម្លាំង​ខ្លាំង​ជាង​លុយ​បាត​ថៃ​បន្តិច បើ​ធៀប​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​ជា​ធម្មតា​អត្រា​ប្តូរ​ប្រាក់​នៃ​ប្រទេស​ទាំង​ពីរ​នេះ មិនសូវ​ជា​មានការ​ប្រែប្រួល​នោះ​ទេ ។ ធានា​គារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែមករា​នេះ ឱ្យ​ដឹង​ថា ១​បាត​ថៃ​ទិញ​ចូល​តែ ១៣៤​រៀល និង​លក់​ចេញ​តែ ១៣៦​រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​រហូត​ដល់ ១៣៥​រៀល និង​លក់​ចេញ ១៣៦​រៀល ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​ប្រទេស​សំខាន់​ៗ​ឯទៀត​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤០៧៥​រៀល​, ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៨០១​រៀល លក់​ចេញ ២៨២៩​រៀល និង​១​អឺ​រ៉ូ​ទិញ​ចូល ៤៥២៧​រៀល លក់​ចេញ ៤៥៧៣​រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​យន់​ចិន​ទិញ​ចូល​៥៨៧​រៀល លក់​ចេញ ៥៩៣​រៀល​, ១០០​យ៉េន​ជប៉ុន​ទិញ​ចូល ៣៧៣២​រៀល លក់​ចេញ ៣៧៦៩​រៀល​, ១០០​វ៉ុ​ន​កូរ៉េ​ទិញ​ចូល ៣៥១​រៀល លក់​ចេញ ៣៥៤​រៀល​, ១​ដុល្លារ​សិង្ហ​បុរី​ទិញ​ចូល ៣០១៩​រៀល លក់​ចេញ ៣០៤៩​រៀល និង ១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៦​រៀល លក់​ចេញ ១៧៨​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ